ក្រុម​តារាចម្រៀង​កូរ៉េ​ 2PM​ សម្តែង​នៅ​ឥណ្ឌូ​នេ​ស៊ី​

ដោយ​ ៖ |ថ្ងៃទី 23 ធ្នូ 2011 ម៉ោង 12:42:22

នៅ​ដើមខែ​តុលា​ កាសែត​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ​ ហ្យា​កា​តា​ប៉ុស្ដិ៍​ បាន​រាយការណ៍​ថា​ សំបុត្រ​ដែល​លក់​សម្រាប់​ការ​ប្រគំ​តន្ដ្រី​ចម្រៀង​របស់​ក្រុម​ចម្រៀង​កូរ៉េ​ខាងត្បូង​ 2PM​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​លក់​​​ដាច់​បំផុត​ និង​លក់​បាន​រហ័ស​បំផុត​ ។​ នៅ​ក្នុង​ជុំ​ទី​១​ សំបុត្រ​លក់​តាម​បណ្ដាញ​ Online​ បាន​៣.០០០​កន្លែង​ ហើយ​នៅ​ជុំ​ទី​២​ សំបុត្រ​លក់​តាម​បណ្ដាញ​ Online​ បាន​៣.០០០​កន្លែង​ ។​

​សម្រាប់​ដំណើរ​ទស្សនាចរ​សម្ដែង​តន្ដ្រី​ចម្រៀង​របស់​ក្រុម​ចម្រៀង​ "2PM​ Hand​ Up​ Asia​ Tour"​ នៅ​អាស៊ី​ មិត្ដភក្ដិ​របស់​គេ​បាន​ឈរ​បន្ដកន្ទុយ​គ្នា​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា​ខន​សឺត​ដែល​មាន​ដល់​ទៅ ​៥.០០០​ សំបុត្រ​ ឯណោះ​ ។​

អ្នក​ឃោសនា​ខន​សឺត​ម្នាក់​នៅ​ទីក្រុង​ហ្យា​កា​តា​ ឈ្មោះ​ Mary​ gops​ បាន​និយាយ​ថា​ មាន​សំបុត្រ​ប្រមាណ​១.០០០​ ត្រូវ​បាន​លក់ដាច់​តាម​ប្រព័ន្ធ​ Online​ ហើយ​មួយ​ថ្ងៃមុន​នេះ​ក៏​មាន​សំបុត្រ​រាប់​ពាន់​ត្រូវ​លក់ដាច់​នៅ​តាម​កន្លែង​នានា​យ៉ាង​រហ័ស​ដែរ​ ។​ សំបុត្រ​ចំនួន ​២.០០០​ ត្រូវ​បាន​លក់ដាច់​នៅ​ទីលាន​ UOB​ ដែល​ប្រើ​ពេល​មិន​ដល់​៤​ម៉ោង​ផង​ ។

​ក្រុម​ 2PM​ បាន​សំដែង​ខន​សឺត​ដំបូង​នៅ​ក្រុង​​សេ​អ៊ូ​ល​ ។​ បន្ទាប់​មក​ចេញ​មក​សម្ដែង​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ កាលពី​ខែ​មិ​នា​ ក្រុម​ 2PM​ នេះ​ បាន​ចូលរួម​សម្ដែង​ខន​សឺត​ដើម្បី​ឃោសនា​ទូរស័ព្ទ​ Black​ Berry​ Live​ "n"​ Rocking​ Concert​ ដែល​ធ្វើ​នៅ​ទីក្រុង​ ហ្យា​កា​តា​ផង​ដែរ​ ។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​ សំបុត្រ​សម្រាប់​ក្រុម​ 2PM​ នេះ​ មាន​តម្លៃ​ពី​ ៥៧4​ រហូត​ដល់​ ២២៨4​ ។​​ កាសែត​ ហ្យា​កា​តា​ប៉ុស្ដិ៍​ បាន​ទាញ​ការ​សន្និដ្ឋាន​ថា​ ក្រុម​ចម្រៀង​ 2PM​ នេះ​  កំពុង​តែ​ឆក់​បាន​នូវ​ការ​ស្រឡាញ់​​ចូល​ចិត្ដ​ពី​យុវជន​ឥណ្ឌូ​នេ​ស៊ី​បាន​កាន់តែ​ខ្លាំង​ឡើងៗ​ ។​

​ក្រុម​ចម្រៀង​ប៉ុប​យុវជន​2PM​នេះ​ កើតឡើង​នៅ​ឆ្នាំ​​២០០៨​ ដែល​ដំបូង​មាន​សមាជិក​៧​នាក់​ ហើយ​ឥឡូវនេះ​​​មាន​តែ​៦​នាក់​ប៉ុណ្ណោះ​ ៕