
ក្រុមតារាចម្រៀងកូរ៉េ 2NE1 បានជោគជ័យនៅជប៉ុន
ដោយ ៖ លោក ឯក ថ្ងៃទី 23 ធ្នូ 2011ម៉ោង 12:50:24
តាមប្រភពពត៌មានពីកាសែតហ្វីលីពីន បានឱ្យដឹថា7 ក្រុមចម្រៀងប៉ុបដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង 2NE1 បានចាប់ផ្ដើមដំណើរធ្វើទស្សនាចរសម្ដែងនៅប្រទេសជប៉ុនជាលើកដំបូង និងបានផ្សព្វផ្សាយលក់អាល់ប៊ុមថ្មីមួយទៀតដែលជា mini-album។
ក្រុមចម្រៀងស្រីល្បីឈ្មោះកូរ៉េនេះ បានចាប់ផ្ដើមលក់អាល់ប៊ុមមានឈ្មោះថា "Nolza" នៅក្នុងខែកញ្ញានៅប្រទេសជប៉ុន ហើយនៅថ្ងៃទី២១ ខែនោះដែរ ក្រុមនេះនឹងសម្ដែងតន្ដ្រីនៅ Oricon daily និងបានលក់ថាសចម្រៀងបានដល់ ៤,៨២៥ អាល់ប៊ុម ។ មួយថ្ងៃបន្ទាប់មកទៀត ចំនួននៃការលក់អាល់ប៊ុមបានកើនឡើងដល់ចំណុចខ្ពស់បំផុត ។
អាល់ប៊ុមថ្មី "Nolza" រួមបញ្ចូលនូវបទប្រែពីភាសាជប៉ុនចំនួន៦បទ រួមជាមួយនឹងបទចម្រៀងរបស់ក្រុម2NE1 ដែលក្នុងនោះមានបទល្បីជាងគេ "Don´t Cry" ហើយបទជប៉ុនដែលល្បីគឺបទ "I am The Best" "Ugly" "Lonely" "Hate You" និងបទ "Don´t Stop the Music" ។
នៅក្នុងដំណើរទស្សនាចរសម្ដែងតន្ដ្រីនៅជប៉ុននេះ ក្រុម 2NE1 បានធ្វើការសំដែងតន្ដ្រីជាលើកទី១ ដែលមានប្រធានបទសំខាន់គឺ Nolza in Japan ដែលប្រព្រឹត្ដធ្វើនៅក្នុងខែកញ្ញា ហើយនៅថ្ងៃ២០កញ្ញា សម្ដែងនៅតំបន់យូកូហាម៉ា នៅទីក្រុងយូកូហាម៉ា ។ តាមប្រភពពត៌មានពីប្រទេសជប៉ុនបានឱ្យដឹងថា មានមិត្ដភក្ដិរបស់គេប្រមាណជា១ម៉ឺននាក់ បានចូលរួមទស្សនានៅក្នុងការសម្ដែងតន្ដ្រីនោះ ។ ហើយបន្ទាប់ពីនោះក្រុមចម្រៀងល្បី 2NE1 បានចូលសម្ដែងនៅ អូហ្យាកា និង កូបេ (Osaka and Kobe)។
តាមការឱ្យដឹងពីជំនួយការនៃក្រុមនេះថា នៅខែវិច្ឆិកាខាងមុខនេះ ក្រុម 2NE1 នឹងបព្ចោញអាល់ប៊ុមចម្រៀងជប៉ុនថ្មីមួយទៀត ឈ្មោះ "Go away" ។
ក្រុមចម្រៀងល្បីវ័យក្មេងនេះបានចាប់ដៃជាមួយនឹងក្រុមចម្រៀង K-pop ដែលក្រុមនេះធ្លាប់ចូលទៅសម្ដែង និងទទួលបានជោគជ័យយ៉ាងធំសម្បើមក្នុងការដណ្ដើមទីផ្សារនៅប្រទេសជប៉ុន ដែលក្នុងនោះរួមមានបទ Girls Generation - KARA - Big Bang - FT island - CN Blue and T.VXQ ។
បន្ទាប់ពីនៅជប៉ុន ក្រុម 2NE1 នឹងធ្វើដំណើរទៅសម្ដែងនៅទីក្រុងបាងកកក្រោមប្រធានបទ "YAMAHA Present: 2NE1 1st Live Concert NOLZA” ។
តាមពិតទៅក្រុម 2NE1 បានគ្រោងទៅកាន់ប្រទេសជប៉ុនតាំងពីដើមឆ្នាំម្ល៉េះ ប៉ុន្ដែដោយសារតែជប៉ុនជួបនឹងគ្រោះរញ្ជួយដី និងគ្រោះសុណាមិនេះទើបគម្រោងខាងលើត្រូវអាក់ខានវិញ ៕
