ក្រុម​តារាចម្រៀង​កូរ៉េ​ 2NE1​ បាន​ជោគជ័យ​នៅ​ជប៉ុន​

ដោយ​ ៖ លោក​ ឯក ថ្ងៃទី 23 ធ្នូ 2011ម៉ោង 12:50:24

តាម​ប្រភព​ព​ត៌​មាន​ពី​កាសែត​ហ្វី​លី​ពី​ន​ បានឱ្យ​ដឹ​ថា​7​ ក្រុម​​ចម្រៀង​ប៉ុប​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​ 2NE1​ បាន​ចាប់ផ្ដើម​​​ដំណើរ​ធ្វើ​ទស្សនាចរ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ ​និង​បាន​ផ្សព្វផ្សាយ​លក់​អាល់​ប៊ុ​ម​ថ្មី​មួយទៀត​ដែល​ជា​ mini-album​។​

​ក្រុម​ចម្រៀង​ស្រី​ល្បីឈ្មោះ​កូរ៉េ​នេះ​ បាន​ចាប់ផ្ដើម​លក់​អាល់​​ប៊ុ​ម​មានឈ្មោះ​ថា​ "Nolza"​ នៅ​ក្នុង​ខែកញ្ញា​នៅ​ប្រទេស​ជប៉ុន​ ហើយ​នៅ​ថ្ងៃ​ទី​២១​ ខែ​នោះ​ដែរ​ ក្រុម​នេះ​នឹង​សម្ដែង​តន្ដ្រី​នៅ​ Oricon​ daily​ និង​បាន​លក់​ថាស​ចម្រៀង​បាន​ដល់​ ៤,៨២៥​ អាល់​ប៊ុ​ម​ ។​ មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត​ ចំនួន​នៃ​ការ​លក់​អាល់​ប៊ុ​ម​​បាន​កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ ។​

​អាល់​ប៊ុ​ម​ថ្មី​ "Nolza"​ រួម​បញ្ចូល​នូវ​បទ​ប្រែ​ពី​ភាសា​ជប៉ុន​​ចំនួន​៦​បទ​ រួម​ជាមួយនឹង​បទ​ចម្រៀង​របស់​ក្រុម​2NE1​ ដែល​ក្នុង​​​នោះ​មាន​បទ​ល្បី​ជាងគេ​ "Don´t​ Cry"​ ហើយ​បទ​ជប៉ុន​ដែល​ល្បី​​​គឺ​បទ​ "I​ am​ The​ Best"​ "Ugly"​ "Lonely"​ "Hate​ You"​ និង​បទ​ "Don´t​ Stop​ the​ Music"​ ។​

​នៅ​ក្នុង​ដំណើរ​ទស្សនាចរ​សម្ដែង​តន្ដ្រី​នៅ​ជប៉ុន​នេះ​ ក្រុម​ 2NE1​ បាន​ធ្វើការ​សំដែង​តន្ដ្រី​ជា​លើក​ទី​១​ ដែល​មាន​ប្រធានបទ​​សំខាន់​គឺ​ Nolza​ in​ Japan​ ដែល​ប្រព្រឹត្ដ​ធ្វើ​នៅ​ក្នុង​ខែកញ្ញា​ ហើយ​នៅ​ថ្ងៃ​២០​កញ្ញា​ សម្ដែង​នៅ​តំបន់​យូ​កូ​ហា​ម៉ា​ នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា​ ។​ តាម​ប្រភព​ព​ត៌​មាន​ពី​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា​ មាន​មិត្ដភក្ដិ​របស់​គេ​ប្រមាណ​ជា​១​ម៉ឺន​នាក់​ បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ការ​សម្ដែង​តន្ដ្រី​នោះ​ ។​ ហើយ​បន្ទាប់​ពី​នោះ​ក្រុម​ចម្រៀង​ល្បី​ 2NE1​ ​បាន​ចូល​សម្ដែង​នៅ​ អូ​ហ្យា​កា​ និង​ កូ​បេ​ (Osaka​ and​ Kobe)​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយការ​នៃ​ក្រុម​នេះ​ថា​ នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ ក្រុម​ 2NE1​ នឹង​ប​ព្ចោ​ញ​អាល់​ប៊ុ​ម​ចម្រៀង​ជប៉ុន​ថ្មី​មួយទៀត​ ឈ្មោះ​ "Go​ away"​ ។​

​ក្រុម​ចម្រៀង​ល្បី​វ័យក្មេង​នេះ​បាន​ចាប់ដៃ​ជាមួយនឹង​ក្រុម​ចម្រៀង​ K-pop​ ដែល​ក្រុម​នេះ​ធ្លាប់​ចូល​ទៅ​សម្ដែង​ និង​ទទួល​បាន​ជោគជ័យ​​​យ៉ាង​ធំ​សម្បើម​ក្នុង​ការ​ដណ្ដើម​ទីផ្សារ​នៅ​ប្រទេស​ជប៉ុន​ ដែល​ក្នុង​នោះ​រួម​​​មាន​បទ​ Girls​ Generation​ -​ KARA​ -​ Big​ Bang​ -​ FT​ island​ -​ CN​ Blue​ and​ T.VXQ​ ។​

​បន្ទាប់​ពី​នៅ​ជប៉ុន​ ក្រុម​ 2NE1​ នឹង​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​ទីក្រុង​​បាងកក​ក្រោម​ប្រធានបទ​ "YAMAHA​ Present:​ 2NE1​ 1st​ Live​ Concert​ NOLZA”​ ។​

​តាម​ពិត​ទៅ​ក្រុម​ 2NE1​ បាន​គ្រោង​ទៅ​កាន់​ប្រទេស​ជប៉ុន​តាំងពី​ដើម​​ឆ្នាំ​ម្ល៉េះ​ ប៉ុន្ដែ​ដោយសារ​តែ​ជប៉ុន​ជួបនឹង​គ្រោះ​រញ្ជួយ​ដី​ និង​គ្រោះ​សុ​ណា​មិ​​នេះ​ទើប​គម្រោង​ខាងលើ​ត្រូវ​អាក់ខាន​វិញ​ ៕
​    ​