សំនួរ​ និង​ ចំលើយ​ អំពី​សិច​

ដោយ​ ៖ ថ្ងៃទី 23 ធ្នូ 2011ម៉ោង 13:05:59

​សំណួរៈ កាលពី​ពីរ​ខែ​មុន​ខ្ញុំ​ឈ្លោះ​ទាស់ទែង​​គ្នា​ជាមួយនឹង​មិត្ដ​ប្រុស​របស់ខ្ញុំ​ដោយសារ​តែ​​​ខ្ញុំ​បានដឹង​ថា​គេ​ក្បត់ចិត្ដ​ខ្ញុំ​លួច​ទៅ​មាន​ស្រី​ថ្មី​ ។​ ​បន្ទាប់​មក​គេ​ក៏​បាន​សុំ​ទោស​ខ្ញុំ​ ហើយ​បាន​​ស្បថស្បែ​ថា​គេ​ដឹងខ្លួន​ហើយ​ព្រមទាំង​បាន​​​សន្យា​ឈប់​ប្រព្រឹត្ដ​អំពើ​ខុសឆ្គង​បែប​នេះ​ហើយ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ជឿ​ពាក្យបោកប្រាស់​របស់​គេ​ទេ​។​ ប៉ុន្ដែ​បញ្ហា​ដែល​លំបាក​នោះ​គឺ​នៅ​ពេល​យើង​​​បាន​ជួប​មុខ​គ្នា​ម្ដងៗ​បន្ទាប់​ពីង​ង៉ក់​ ដាក់​គ្នា​អស់​​​ជា​ច្រើន​ថ្ងៃ​នោះ​អ្វីៗ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​រួម​ភេទ​យ៉ាង​ស្រើបស្រាល​ជាទី​បំផុត​។​ អ្វី​ដែល​​គួរ​ឱ្យ​រឹះ​គន់​នោះ​គឺ​មក​ពី​ខ្ញុំ​មាន​ចំណុចខ្សោយ​ ដោយ​ខ្ញុំ​មិន​អាច​អត់ទ្រាំ​បាន​នៅ​ពេល​ឃើញ​មុខ​​​គេ​ម្ដងៗ​ព្រោះ​មិត្ដ​ប្រុស​របស់ខ្ញុំ​គឺជា​កំពូល​បុរស​​​ដែល​ពូកែ​ខាង​រឿងរ៉ាវ​លើ​គ្រែ ​ទោះជា​ស្រី​ណា​​​ក៏​ដោយ​ក៏​មិន​ងាយ​នឹង​ហ៊ាន​​លះបង់​គេ​ដោយ​​ងាយៗ​ដែរ​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​​ណា​ដើម្បី​ឃ្លាត​ចាក​ចេញ​ឱ្យ​ផុត​ពី​អន្ទាក់ស្នេហ៍​​របស់​ប្រុស​ចិត្ដ​​​សាវា​ម្នាក់​នេះ​?

​នគរវត្ដៈ ​អ្វី​ដែល​អ្នក​បាន​រ៉ាយរ៉ាប់​នោះ​គឺ​ពិត​ ជា​មាន​សារៈសំខាន់​និង​គួរ​ឱ្យ​​បន្ទោស​ជាទី​​​បំផុត​ដោយសារ​តែ​អ្នក​មិន​អាច​ប្រកែក​ជា​​​មួយ​នឹង​អន្ទាក់​ស្នេហា​ដ៏​​ក្ដៅ​រោលរាល​របស់​​​គេ​។​ ដំណាក់កាល​ដោះស្រាយ​មាន​តែ​ព​រី​យ៉ាង​​គត់​ដែល​អ្នក​ត្រូវ​ជ្រើសរើស​។​ ទី​មួយ​គឺ​គួរ​ សម្រេចចិត្ដ​រស់នៅ​ជាមួយ​ប្រុស​ចិត្ដ​សាវា​​ពូកែ​ក្បត់ចិត្ដ​ក៏​ព្រោះតែ​គេ​ពូកែ​ប៉ិន​ប្រសប់​​​ក្នុង​ល្បែង​ស្នេហា​ និង​ទី​ពីរ​គួរ​ស្វែងរក​មិត្ដ​ប្រុស​ដែល​មាន​ភ​ក្កី​ភាព​ និង​គោរព​កោតក្រែង​ដល់​រូប​​​អ្នក​។​ អ្នកដឹង​ថា​បុរស​ដែល​ពូកែ​ប្រសព្វ​ក្នុង​​រឿង​ស្នេហា​មិនមែន​មាន​​តែ​មិត្ដ​ប្រុស​របស់​អ្នក​​តែ​ម្នាក់​នោះ​ទេ​ អ្នក​គួរ​សេពគប់​រក​បុរស​ដែល​​មាន​ចិ​​ត្ដ​ភក្ដី​ និង​ស្រលាញ់​គោរព​រូប​អ្នក​ទើប​ជា​​ប្រការ​ដ៏​ប្រសើរ​។​ ធម្មតា​មនុស្ស​ដែល​មាន​​ការ​ចេះ​ដឹង​ច្រើន​គេ​ពិតជា​មិន​ល្ងង់ខ្លៅ​នៅ​​​ក្នុង​ល្បែង​ស្នេហា​នៅ​លើ​គ្រែ​នោះ​ឡើយ​។​ ​ម្យ៉ាងទៀត​ ការ​ស្វែងរក​បទ​ពិសោធន៍​រួម​គ្នា​ការ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំងក្លា​​ពិតជា​អាច​ជួយ​អោយ​អ្នក​​ទាំង​ពីរ​អាច​ស្គាល់​នូវ​​រសជាតិ​ស្នេហា​មួយ​ដ៏​ស្រើបស្រាល​​អ​សា្ច​រ្យ​ ដែល​កត្ដា​សំខាន់​នោះ​គឺ​ការ​យល់ចិត្ដ​គ្នា​បាន​ស៊ីជម្រៅ​ទើប​ការ​រួម​ភេទ​​អាច​មាន​ន័យ​ស្រើប​​ស្រាល​ខ្លាំងក្លា​និង​ស្ថិតស្ថេរ​បាន​យូ​អង្វែង​។​ ហេតុ​ដូច្នេះ​​ហើយ​អ្នក​គួរតែ​មាន​ទំនាក់ទំនង​ឱ្យ​ជាប់លាប់​ជាមួយនឹង​ប្រុស​ម្នាក់​ដែល​ស្រឡាញ់​​​អ្នក​ដោយ​​ចិត្ដ​ស្មោះ​ដោយ​កុំ​គប្បី​អោយ​​ចិត្ដ​ចង់​ត្រេកត្រអាល​ក្នុង​ផ្លូវ​កាមគុណ​ជាមួយ​​នឹង​​​ប្រុស​សាវា​ម្នាក់​នោះ​។​ គេ​អាច​និង​​នាំ​រោគ​សង្គម​​​និង​ជំងឺអេដស៍​​មក​ចម្លង​ដល់​អ្នក​នៅ​ថ្ងៃ​ណា​​មួយ​ជាក់​ជា​ពុំខាន់​។​ ចូរ​ចាំ​ទុក​ថា​ការ​សប្បាយ​​ស្រើបស្រាល​ក្នុង​ផ្លូវ​កាមគុណ​មិនមែន​មាន​ន័យ​ថា​អ្នក​មាន​ស្នេហ៍​បរិសុទ្ធ​នោះ​ទេ​។​
​សំណួ​រៈ​ ​ខ្ញុំ​ទើបតែ​បាន​ធ្វើ​អូ​រ៉ា​ល់​សិច​ជាមួយនឹង​​មិត្ដ​ប្រុស​របស់ខ្ញុំ ​ហើយ​បន្ទាប់​ពី​ការ​ធ្វើ​អូ​រ៉ា​ល់​សិច​ម្ដងៗ​ខ្ញុំ​តែងតែមាន​អារម្មណ៍​​ថា​បំពង​ក​របស់ខ្ញុំ​រាង​ស្អិតៗ​ តឹង​ណែន​ហាក់​​ដូច​ជា​មាន​អ្វី​ត្រូវ​ស្លាក់​ទើស​នៅ​ក្នុង​នោះ​យ៉ាង​​ដូច្នោះ​ ដោយ​មិនដឹង​ថា​បណ្ដាល​មក​ពី​មូលហេតុ​​អ្វី​ឡើយ​។​ ខ្ញុំ​តែងតែ​ចំណាំ​ថា​ក្រោយ​ពេល​​ធ្វើ​អូ​រ៉ា​ល់​សិច​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​ដែល​​ជួនកាល​បំពង​ក​ខ្ញុំ​ឡើង​​ស្អិត​ហើយ​ស្ងួត​ទាល់តែ​​ក្អក​កណ្ដាស់​។​ ពិតជា​សោកស្ដាយ​ណាស់​ដែល​​បាន​ជ្រុលជ្រួស​មាន​កំំ​ហុ​ស​​ឆ្គង​បែប​នេះ​ ​តើ​ខ្ញុំ​គួរ​គិត​សម្រេចចិត្ដ​បែប​ណា​ទៅ​?​ ​តើ​ខ្ញុំ​គួរ​បន្ដ​ធ្វើ​អូ​រ៉ា​ល់​​សិច​ឱ្យ​មិត្ដ​ប្រុស​របស់​​​ខ្ញុំ​ទៀត​ដែ​ឬទេ​?
​នគរវត្ដៈ​ ​ចូរ​ចាំ​ទុក​ថា​អូ​រ៉ា​ល់​សិច​ មិនមែន​ជា​​ទ​ង្វើ​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ​។​ ​មាន​បុគ្គល​មួយ​ចំនួន​មិន​បាន​ឆ្អែត​ស្កប់ស្កល់​​​ក្នុង​ផ្លូវ​កាមគុណ​ដោយសារ​ការ​ធ្វើ​អូ​រ៉ា​ល់​​សិច​នោះ​ទេ​។​ ចំណែក​បុគ្គល​មួយ​ចំនួន​ទៀត​បាន​​​យល់​ថា​អូ​រ៉ា​ល់​សិច​ពិតជា​គាប់ប្រសើរ​ខ្លាំង​ណាស់​ ព្រោះ​ងាយ​ឱ្យ​ឆាប់​ស្រើប​​ស្រាល​ មិន​បង្ក​ឱ្យ​​មាន​ផ្ទៃពោះ​និង​មិនសូវ​ភ័យ​ខ្លាច់​និង​ការ​ចម្លង​​ជម្ងឺ​ផ្សេងៗ​ផង​។​ និយាយ​តាម​ត្រង់​ទៅ​គឺ​អ្នក​​ពិតជា​ស្រឡាញ់​បុរស​ម្នាក់​នោះ​ខ្លាំង​ណាស់​បាន​​ជា​សុខចិត្ដ​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​គេ​រាល់ដង​ទោះបីជា​​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​ ឬ​ក៏​ខ្ពើម​ឆ្អើម​ក៏​​ដោយ​ក៏​អ្នក​នៅ​តែ​ស៊ូទ្រាំ​បំពេញ​ចំណង់​ឱ្យ​​គេ​ជា​និច្ច​។​ អ្វី​ដែល​ធ្វើ​​ឱ្យ​អ្នកមាន​​អារម្មណ៍​​​ថា​ស្អិតៗ​ណែន​ស្លាក់​ត្រង់​បំពង​ក​នោះ​មិនមែន​​ជា​ជម្ងឺ​ ឬ​ជា​អាកា​រៈរ​លាក​ដែល​នាំ​បណ្ដាល​ឱ្យ​​ប៉ះពាល់​ដល​បំពង​ក​របស់​អ្នក​នៅ​​ពេល​អ្នក​​ធ្វើ​អូ​រ៉ា​ល់​សិច​ម្ដងៗ​ឱ្យ​បុរស​ម្នាក់​នេះ​ទេ​។​ តាម​ពិត​ទៅ​នោះ​ជាប​ញ្ហា​​ចិត្ដ​​សាស្ដ្រ​ដែល​ស្ដែង​​​ចេញ​នូវ​ការ​ពិត​។​ ការ​មាន​អារម្មណ៍​ខុសឆ្គង​ការ​ខ្ពើម​ឆ្អើម​ឬ​ក៏​ឆ្ពើ​ម​តែ​ម្ដង​ដែល​ជួយ​ឱ្យ​នាង​ដកខ្លួន​ពី​អំពើអាក្រក់​នេះ​បាន​។​ ហេតុ​ដូច្នេះ​ ល្មម​ដល់​ពេល​ដែល​ទទួលស្គាល់​ការ​ពិត​ថា​ អ្នក​មិន​ចូល​ចិត្ដ​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​​មិត្ដ​ប្រុស​ទេ​ ដែល​ទាមទារ​ឱ្យ​អ្នក​សារភាព​ការ​ពិត​ដល់គេ​​ឱ្យ​បាន​ច្បាស់​និង​មិន​ត្រូវ​បង្ខំចិត្ដ​ធ្វើ​បន្ដ​ទៀត​ឡើយ​។​ តោង​ចេះ​ពន្យល់​គេ​ឱ្យ​យល់​ច្បាស់​​អំពី​អារម្មណ៍​​របស់​អ្នក ​ហើយ​អ្នក​ក៏​មិនបាច់​​ខ្វល់​បារម្ភ​ច្រើន​ខ្លាច​គេ​អន់ចិត្ដ​នឹង​អ្នក​នោះ​​ទេ​ព្រោះ​វិធី​រួម​ភេទ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​​ណាស់​ដែល​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្រៀវ​ស្រើប​​ខ្លាំង​ជាង​ធ្វើ​អូ​រ៉ា​ល់​សិច​។​ តែ​អ្នក​គួរ​គិតដល់​​សុ​វត្ដិភាព​ផ្ទាល់ខ្លួន​ ដោយ​សូមកុំ​ភ្លេច​ប្រើ​ស្រោម​​អនាម័យ​នៅ​ពេល​រួម​ភេទ​ម្ដងៗ​ ៕