
សិក្សាឈ្វេងយល់ៈ ហេតុអ្វីបានជាមនុស្សផិតក្បត់គ្នា
ពេលស្រលាញ់រាល់គំនិតមនោសញ្ចេតនារបស់មនុស្សសុទ្ធសឹងសំដៅទៅរកអ្នកដែលខ្លួនស្រលាញ់និងចង់បានជីវិតស្មោះត្រង់នឹងគ្នារហូតដល់ចាស់។ ប៉ុន្ដែពេលស្នេហាចុះខ្សោយគោលបំណងចំពោះមនុស្សផ្សេងទៀតក៏ចាប់ផ្ដើមកើតមាន......
ហេតុអ្វីបុរស ឬនារីផិតក្បត់?
បុរសផិតក្បត់ដោយមានមូលហេតុច្រើនយ៉ាង។ ទីមួយ ពេលឃើញអាពាហ៍ពិពាហ៍របស់ខ្លួនគួរឱ្យធុញទ្រាន់ភរិយាលែងជាកាំរន្ទះស្នេហារបស់ពួកគេ គេប្រព្រឹត្ដ“រឿងសិច”គ្រាន់តែជាកាតព្វកិច្ចតែប៉ុណ្ណោះ។ ទីពីរបុរសត្រូវនារីស្អាតៗ “អុជអាល” ត្រូវស្រវឹង ឬក៏ជ្រុលជ្រួសនៅពេលចែចង់លេងហើយដែលការដកខ្លួនថយជួបការលំបាក។ អាស្រ័យហេតុនេះបុរសគ្រាន់តែចាត់ទុកការផិតក្បត់របស់ខ្លួនជាការផ្សងព្រេងកញ្ឆក់កណ្ដៀតមិនជះឥទ្ធិពលអ្វី ដល់ទំនាក់ទំនងប្ដីប្រពន្ធរបស់គេឡើយ។ បុរសចាត់ទុកការផិតក្បត់របស់ខ្លួនជាសញ្ញាណមួយមិនដាច់ខាត ជាការផ្សងព្រេងរឿងស្នេហារបស់គេ ជាការអនុវត្ដន៍គំនិតស្រមៃក្នុងរឿងស្នេហាឱ្យទៅជា ការពិត។ ជនទីបីនាំមកនូវការផ្ដិតអារម្មណ៍យ៉ាងខ្លាំងដោយសារជា “របស់ថ្មី”។ ប៉ុន្ដែក្នុងការទាក់ទងជាមួយនារីផ្សេងតែងតែធ្វើឱ្យបុរសយល់ជ្រួតជ្រាបថា មានតែចំណងទាក់ទងប្ដីប្រពន្ធទេទើបរឹងប៉ឹងនិងមិនអាចយកអ្នកផ្សេងជំនួសបាន។ ចំណែកឯនារីវិញផិតក្បត់ដោយសារមូលហេតុជាច្រើនយ៉ាងពីព្រោះអាកប្បិរិយារបស់នារីក្នុងរឿងនេះសំខាន់គឺផ្ដើមចេញពីមូលហេតុក្រៅពីរឿងរួមរ័ក។ នារីអាចផិតក្បត់ដើម្បីសងសឹកដោយសារប្រច័ណ្ឌ ដោយសារគុំគួន ដោយសារចង់បញ្ជាក់ (ចំពោះខ្លួនឯង) ថា ខ្លួនមានសមត្ថភាពធ្វើកិច្ចការនោះដោយសារចង់ដឹង ដោយសារខ្លាចខ្លួនមិនស្ទាត់ជំនាញ ដោយសារតម្រូវការក្ដាប់អំណាចឬយកប្រៀប...ល។ វត្ថុដែលរក្សានារីមិនឱ្យផិតក្បត់ត្រូវគិតបញ្ចូលពីឱកាសស្នេហា។ សូម្បីតែពេលស្នេហាបានចុះឥទ្ធិពលទៅតាមពេលវេលាក៏នារីនៅតែរក្សាខ្លួនឱ្យត្រឹមត្រូវទៅតាមសីលធម៌ ពីព្រោះគេមិនចង់រំលោភឬបោកប្រាស់ដល់គូជីវិតរបស់ខ្លួនឡើយ។ នារីនិងបុរសរក ឃើញមូលហេតុខុសៗគ្នាក្នុងការរួមរ័ក។ បុរសមានការងាយស្រួលក្នុងការទទួលយក “រឿងរួមរ័កនោះ” ដោយមិនចាំបាច់មានមនោសញ្ចេតនា ក្នុងពេលដែលនារីចាត់ទុកថា “ការរួមរ័ក” ជាសក្ខីភាពនៃរឿងស្នេហាហើយនារីសម្លឹងថាស្នេហានោះចេញមកពីអ្នកទាំងពីរ។ ចំពោះបុរសមូលហេតុដើម្បីរួមរ័កគឺ “សម្រើប” ការសប្បាយ។ ចំពោះនារីវីញ គឺការបង្ហាញស្នេហាចំណងទាក់ទងនឹងអារម្មណ៍។ បុរស ៦១% ចាត់ទុកអារម្មណ៍ជាលក្ខខណ្ឌដំបូងសម្រាប់ការរួមរ័កក្នុងពេលដែលនារី ៨៥% យល់ឃើញថាអារម្មណ៍ជាលក្ខខណ្ឌសំខាន់ ហើយបុរសភេទមានគូសង្សារច្រើនជាងប្រើប្រៀបធៀបជាមួយនារីភេទ។ ក្នុងចំណងទាក់ទងប្ដីប្រពន្ធក្ដីអស់សង្ឃឹមតែងតែចាប់ផ្ដើមចេញពីការមិនសូវយល់ដឹងពីតម្រូវការ និងគោលបំណងរបស់គូជីវិត។ សំដីតូចធំដាក់គ្នាជាប្រចាំនិងអារម្មណ៍កំព្រាឯកាសុបិនល្អៗត្រូវផុតរលត់នារីតែងតែត្រូវឈឺចាប់ពេលប្ដីមិនគិតគូរដល់តម្រូវការខាងមនោសញ្ចេតនា ខ្វះការជិតស្និទ្ធល្អិតល្អន់ក្នុងពេលកៀកកើយជាមួយគ្នាឬក៏មិនរវីរវល់ដល់ឧបសគ្គរបស់ស្វាមីភរិយាក្នុងជីវភាពប្រចាំថ្ងៃ។ ប្រការនេះធ្វើឱ្យនារីត្រូវដកថយតាមផ្លូវចិត្ដឱ្យផុតពីចំណងប្ដីប្រពន្ធ។ ពេលនោះហើយ នារីងាយនឹងរកអ្វីមកបំពេញដល់ការអស់សង្ឃឹមដែលត្រូវបរាជ័យដោយបណ្ដាលឱ្យខ្លួនទៅស្ថិតក្នុងរង្វង់ដៃរបស់ប្រុសផ្សេង។ ជួនកាលនារីចូលប្រឡូកក្នុងចន្លោះប្រហោងនោះដើម្បីងាយឆាប់ចែកផ្លូវជាមួយប្ដីដ៏គួរឱ្យធុញទ្រាន់នោះ។ ការផិតក្បត់របស់បុរសច្រើនតែចិត្ដមិនសូវដាច់ ហើយប្រសិនបើ “អ្នកផ្ទះ” មិនដឹង គ្មានអ្វីកើតឡើង ការផិតក្បត់ចេះតែប្រព្រឹត្ដតទៅទៀត។ ការស្រេកឃ្លានចង់ផ្លាស់ប្ដូររសជាតិថ្មី ចំណងរួមរ័ករបស់មនុស្សមានលក្ខណៈឆ្លាស់គ្នារវាងរូបភាពប្ដីមួយប្រពន្ធមួយជាមួយនឹងរូបភាពប្ដីច្រើនប្រពន្ធច្រើន (អាស្រ័យទៅតាមលក្ខខណ្ឌជាក់ស្ដែងនិងអត្ដចរិតរបស់មនុស្សម្នាក់ៗ) ។ ប្រការនេះ អាស្រ័យទៅលើនិន្នាការបុគ្គលចំពោះការប្រែប្រួល និងផ្នត់អារម្មណ៍ថ្មីលើបទពិសោធន៍ខាងមនោសញ្ចេតនា និងការចុះសម្រុងរវាងមនោសញ្ចេតនានិងចំណង់រួមរ័ក។ ក្រៅពីនេះគឺអាស្រ័យលើសមត្ថភាពតប់ប្រមល់សង្កត់លើចិត្ដសាស្ដ្រ និងសមត្ថភាពបំពេញចំណង់។ ប្រសិនបើនិន្នាការផ្លាស់ប្ដូរគូស្នេហាផ្ដើមចេញពីមូលហេតុចង់រួមរ័កមានកំរិតទាបនោះគេអាចមានភ័ព្វសំណាងអាចបង្ហាញឱ្យឃើញភក្ដីភាពចំពោះគូស្នេហ៍ចាស់។ អ្នកស្រាវជ្រាវខ្លះយល់ឃើញថា ដាច់ខាតត្រូវតែមានមូលហេតុចិត្ដសាស្ដ្រនិងសរសៃប្រសាទ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ពុះកញ្ជ្រោលក្នុងការស្វែងរក “របស់ថ្មីប្លែក”។ ចិត្ដសាស្ដ្រជាច្រើនមានឥទ្ធិពលលើជីវិតមនោសញ្ចេតនារបស់មនុស្ស ហើយមិនត្រឹមតែចំណង់រួមរ័កទេ សូម្បីតែតម្រូវការរួមខាង អារម្មណ៍ថ្មីក៏នាំមនុស្សឱ្យទៅរកមិត្ដថ្មីដែរ។ ដូច្នេះភក្ដីភាពទាមទារឱ្យមនុស្សចេះទប់ចិត្ដ។ ក្នុងខ្លួនមនុស្សតែងតែមាននិន្នាការបញ្ច្រាសគ្នាប្រឈមមុខតស៊ូដាក់គ្នា។ ឧទាហរណ៍ដូចជាតម្រូវការចង់បានអារម្មណ៍ថ្មី តែងតែដើរបញ្ច្រាសទៅនឹងតម្រូវការគ្រួសារមួយដែលមានស្ថេរភាពរឹងមាំ។ អ្វីៗក៏ចំណុះទៅលើជីវភាពរស់នៅសព្វថ្ងៃនិងសមត្ថភាពអត់ទ្រាំរបស់មនុស្សម្នាក់ៗដែរ។
ស្នេហា និងភក្ដីភាព ពេលស្រលាញ់ គំនិត និងមនោសញ្ចេតនារបស់មនុស្សសុទ្ធសឹងឆ្ពោះទៅរកគូស្នេហ៍ហើយក្នុងខ្លួន មនុស្សគឺគ្របដណ្ដប់ទៅដោយនិន្នាការស្មោះត្រង់។ ពេលស្នេហាចុះខ្សោយសន្សឹមៗនិន្នាការនេះតែងតែត្រូវហាមឃាត់ ដោយការទទួលខុសត្រូវជីវិតរស់នៅជាមួយគូជីវិត។ ចំណងមនោសញ្ចេតនា និងភក្ដីភាពមិនចង់ឱ្យគូជីវិតត្រូវឈឺចាប់...។ ក្នុងករណីនេះការរក្សាភក្ដីភាពបានអាស្រ័យដោយការខិតខំធ្វើម្ចាស់លើខ្លួនឯងយ៉ាងភ្ញាក់រលឹក។ ការស៊ីសង្វាក់រវាងមនោសញ្ចតនានិងចំណងរួមរ័កក៏មានអត្ថន័យចំពោះភក្ដីភាពដែរ។ ការស៊ីសង្វាក់កាន់តែខ្លាំង ឥទ្ធិពលរបស់វាលើមនោសញ្ចេតនាកាន់តែខ្លាំង ហើយជាមូលហេតុតែមួយគត់សម្រាប់ភ្ជាប់ចំណងជាមួយមនុស្សម្នាក់ៗ។ អ្នកដែលមានតម្រូវការខាងរឿងសិចច្រើនតែងមានភក្ដីភាពរវាងគ្នានិងគ្នា។ ការទប់ទល់សតិអារម្មណ៍បែកឆ្វេងមានអត្ថន័យសំខាន់ដើម្បីធានាដល់ចិត្ដស្មោះត្រង់។ ជម្ងឺ (គ្រោះថ្នាក់ត្រូវខួរក្បាលឬស្រវឹងស្រា) ក៏ជាកត្ដានាំឱ្យចុះថយសមត្ថភាពទប់ទល់ផ្លូវចិត្ដ ។
ឧទាហរណ៍ដូចជាក្នុងស្ថានភាពស្រវឹងស្រាគ្រាន់តែក្នុងរយៈពេលមួយដ៏ខ្លីគេអាចធ្លាក់ក្នុងការទាក់ទងមិនត្រឹមត្រូវមិនមែនដោយសារតម្រូវការចង់រួមរ័កកើតឡើងទេគឺដោយសារសមត្ថភាពត្រួតពិនិត្យថយចុះ។ អ្នកខ្លះបង្កលក្ខណៈក្បត់ខ្លួនឯងគឺដូចជាមានការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន។ ហេតុនេះលទ្ធផលកើតមានរឿងក៏មានច្រើនដែរ។
មូលហេតុជំរុញមនុស្សឱ្យផិតក្បត់គ្នាមួយទៀតគឺការធុញទ្រាន់ជាមួយចំណងទាក់ទងប្ដីប្រពន្ធ អារម្មណ៍មិនពេញចិត្ដចំពោះចំណងដែលកំពុងមានការ។ អ្នកសិក្សាពីរឿងសិចអះអាងថា ប្ដីប្រពន្ធដែលមិនចុះសម្រុងគ្នាក្នុងរឿងរួមរ័កងាយនឹងផិតក្បត់និងលែងលះគ្នាច្រើនជាង។ ការរួមរ័កឆ្អែតឆ្អន់ចំពោះគូស្រករដែលមានគំនិតថ្មីនាំមកនូវលក្ខណៈសំបូរបែបក្នុងរឿងរួមរ័ក គឺជាកត្ដាធ្វើឱ្យរឹងមាំដល់ទឹកចិត្ដស្មោះត្រង់ប្ដីប្រពន្ធ ៕
