វិធី​សាមញ្ញ​ជួយ​កែ​លម្អ​ស្មារតី​ចង​ចាំ​

ដោយ​ ៖ |ថ្ងៃទី 23 ធ្នូ 2011 ម៉ោង 14:12:32

​សម្ពាធ​ការងារ​និង​ការ​គិតគូរ​ដល់​ជីវភាព​រស់នៅ​ទំនើប​​តែងតែ​ជា​មូលហេតុ​ធំ​មួយ​ធ្វើ​ឱ្យ​ថមថយ​ស្មារតី​ចង​ចាំ​របស់​​អ្នក​ ។​ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​សហរដ្ឋអាមេរិក​ មាន​​មនុស្ស​រហូត​ ៨០%​​ ដែល​ត្រូវ​បាន​សួរ​ថា​ពួក​គេ​ជា​និច្ចកាល​ ​ឬ​ពេល​ខ្លះ​ជា​ជន​រង​គ្រោះ​ពី​ការ​ឧស្សាហ៍​ភ្លេច​ ។​ ដូច្នេះ​ហើយ​តើ​​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ​ស្ថានភាព​បែប​នេះ​ ?​ ។​ ចម្លើយ​គឺ​លោក​អ្នក​គួរ​ធ្វើ​កិច្ចការ​សាមញ្ញ​ដូច​ខាងក្រោមៈ​

​១.​កត់ត្រា​ពី​កង្វល់​របស់​លោក​អ្នក​

​ខួរក្បាល​របស់​មនុស្ស​គ្រាន់តែ​​ផ្ទុក​បាន​បរិមាណ​ព័ត៌មាន​មួយ​ជា​កំ​​ណ​ត់​ ។​ ហេតុ​ដូច្នេះ​អ្នក​មិន​ត្រូវ​ប្រែ​​ក្លាយ​ខួរក្បាល​ខ្លួន​ឱ្យទៅ​ជា​បញ្ហា​ពិ​​​បាក​ ដោយ​ផ្ទុក​ព័ត៌មាន​មួយ​ចំនួន​ ​ឬ​កង្វល់​មិន​ចាំបាច់​ឡើយ​ ។​ ល្អ​បំផុត​​​អ្នក​ត្រូវ​កត់ត្រា​ពី​កង្វល់​និង​កំហឹង​ទាំងអស់​របស់​ខ្លួន​លើ​ក្រដាស​ដើម្បី​​​ឱ្យ​ខួរក្បាល​អ្នក​ធូរស្រាល​ប្រមូល​ហើយ​ផ្ដុំ​មក​លើ​ការងារ​ទាំងឡាយ​ផ្សេងៗ​​ទៀត​ ។​ តាម​អ្នកជំនាញ​វេជ្ជសាស្ដ្រ​បាន​ពន្យល់​ថា​ ការ​សរសេរ​ពី​កង្វល់​​មួយ​ចំនួន​មក​លើ​ក្រដាស​វា​មិន​គ្រាន់តែ​ជួយ​អ្នក​បន្ថយ​បាន​ភាព​តានតឹង​​​ទេ​ តែ​វា​ថែម​ទាំង​ជួយ​ឱ្យ​អ្នក​កំចាត់​ចោល​អ័រម៉ូន​ cortisol​ ដែល​ជា​អ័រម៉ូន​​​មួយ​ប្រភេទ​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្មារតី​ចង​ចាំ​ ។​

​២.​ការ​ស្ដាប់​ចម្រៀង​    ​    ​  

​ទ​ង្វើ​នេះ​ស្មានថា​ពិបាក​ជឿ​ ប៉ុន្ដែ​ប្រសិទ្ធភាព​របស់​វា​ត្រូវ​បាន​អ្នកជំនាញ​​ផ្នែក​វេជ្ជសាស្ដ្រ​ទាំងឡាយ​បញ្ជាក់​ថា​ពិត​ ។​ សកម្មភាព​ចង​ចាំ​ទាមទារ​​​ចំណុច​ជា​ច្រើន​ខុស​ប្លែក​គ្នា​ក្នុង​ខួរក្បាល​ធ្វើការ​ព្រម​គ្នា​ដូច​ជា​សោតវិញ្ញាណ​​​វេទនារម្មណ៍​ ជីវ​ហា​វិញ្ញាណ​ ឃានវិញ្ញាណ​...​។​ ម្ល៉ោះហើយ​ខួរក្បាល​ងាយ​​​តឹងតែង​និង​ហេវ​ហត់​ ។​ នៅ​ពេល​អ្នក​ស្ដាប់​ចម្រៀង​មួយ​បទ​  ចំណុច​ទាំង​​ឡាយ​ក្នុង​ខួរក្បាល​ត្រូវ​បាន​ស្រាល​ ហើយ​វា​អាច​នឹង​មាន​ពេលវេលា​ដើម្បី​ទុក​​​ព័ត៌មាន​មួយ​ចំនួន​ទើបតែ​ជ្រៀតចូល​ ។​ ក្រៅពី​នោះ​ បើសិនជា​ក្រោយមក​អ្នក​​​បាន​ភ្លេច​ពី​អ្វីៗ​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​បាន​រៀនសូត្រ​ អ្នក​អាច​ស្ដាប់​ឡើង​វិញ​​​នូវ​បទ​ចម្រៀង​មុន​ និង​ព័ត៌មាន​មួយ​ចំនួន​ដែល​អ្នក​បាន​បញ្ចូល​ឡើង​សា​ជា​ថ្មី​ ។​ ​ទ​ង្វើ​នេះ​អាច​ជួយ​ឱ្យ​អ្នក​នឹកឃើញ​ដល់​បរិមាណ​ព័ត៌មាន​រហូត​ដល់​ ៧០%​ ​ដែល​អ្នក​បាន​រៀន​ ។​

​៣.​អ្នកជំនាញ​វេជ្ជសាស្ដ្រ​ជប៉ុន​បាន​រក​ឃើញ​

​ការ​ទំពារ​ស្ករ​កៅស៊ូ​ជំរុញ​ដល់​​សកម្មភាព​របស់​ចំណុច​រក្សា​ទុក​​​ស្មារតី​ចង​ចាំ​ ។​ ការ​ជំរុញ​ទាំងនេះ​​​ជួយ​ឱ្យ​ស្មារតី​ចង​ចាំ​កែ​លម្អ​បាន​​​ដោយ​វិធី​មួយ​បន្ដបន្ទាប់​ ប៉ុន្ដែ​បាន​តែ​​​ក្នុង​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ​ម្យ៉ាង​​ទៀត​ការ​ទំពារ​ស្ករ​កៅស៊ូ​ថែម​ទាំង​​បន្ថយ​បរិមាណ​អ័រម៉ូន​បង្ក​ឱ្យ​មាន​​ស្ដ្រែ​ស​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​​បាត់បង់​ស្មារតី​ចង​ចាំ​ ។​

៤.​បន្ថយ​ប្រើ​ទូរស័ព្ទ​

​ទូរស័ព្ទ​ឥឡូវនេះ​បាន​ក្លាយ​ជាម​ធ្យោ​​បាយ​ទំនាក់ទំនង​ព័ត៌មាន​មួយ​យ៉ាង​ទូលំ​​​ទូលាយ​បំផុត​  ប៉ុន្ដែ​ពុំ​សូវ​មាន​មនុស្ស​យល់​​ដឹង​ពី​​គ្រោះថ្នាក់​របស់​វា​ឡើយ​ ។​ ការ​ប្រើ​​ប្រាស់​ទូរស័ព្ទ​ញឹកញាប់​នឹង​ជះ​ឥទ្ធិពល​​​យូរអង្វែង​ដល់​ស្មារតី​ចង​ចាំ​ដោយសារ​​រលក​សំឡេង​ឆ្លង​ចូល​ត្រចៀក​ ហើយ​ជះ​​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​  ។​ ការ​​អភិវឌ្ឍន៍​របស់​ទូរស័ព្ទ​ក្នុង​ជីវភាព​រស់នៅ​​ទំនើប​បាន​បកស្រាយ​មួយ​ផ្នែក​ដល់​​ស្មារតី​ចង​ចាំ​ ៕