
Kim Tae Hee រារាំងមិនឲ្យថតនៅជប៉ុន
ដោយ ៖ ធីរីណា ថ្ងៃទី 24 ធ្នូ 2011ម៉ោង 12:39:34
ពលរដ្ឋជប៉ុនរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងទៅនឹងនាង Kim Tae Hee ដែលត្រូវបានគេជ្រើសរើសឱ្យសម្ដែងក្នុងខ្សែភាពយន្ដទូរទស្សន៍មួយដែលមានចំណងជើងថា “៩៩ថ្ងៃក្លាយជាតារា” ហើយភាពយន្ដរឿងភាគនេះនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Fuji TV ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ ។
ក្រុមបាតុករប្រឆាំងនឹងនាង Kim Tae Hee បានលើកស្លាកបដាធំៗហើយស្នើឱ្យនាង Kim Tae Hee បកស្រាយពីការនិយាយស្ដីមានលក្ខណៈប្រឆាំងទៅនឹងជប៉ុននោះ ។ ក្រុមបាតុករបាននិយាយថា “នាង Kim Tae Hee មិនត្រូវចូលទឹកដីជប៉ុន មិនចាំបាច់មកជប៉ុនរកលុយធ្វើអី។ យើងខ្ញុំនឹងចងចាំក្រុមហ៊ុនជប៉ុនដែលរាប់រកនាង។ តាមប្រភពព័តមានបានឱ្យដឹងថា ក្នុងរយៈពេល១ម៉ោង មានប្រជាពលរដ្ឋប្រមាណ៤៥០នាក់ចូលរួមធ្វើបាតុកម្ម ហើយបើគិតទូទាំងប្រទេសមានពលរដ្ឋ២០ពាន់នាក់បាននាំគ្នាដង្ហៃក្បួនបាតុកម្មប្រឆាំងនឹងរូបនាង។ មូលហេតុដែលធ្វើឱ្យពលរដ្ឋជប៉ុនជាច្រើនខឹងសម្បានឹងនាងដូច្នេះគឺដោយសារតែកាលពីឆ្នាំ២០០៥ នៅក្នុងប្រទេសស្វីស នាង Kim Tae Hee និងប្អូនប្រុសបានពាក់អាវដែលមានអក្សរបញ្ជាក់ថាកោរជុកជារបស់កូរ៉េខាងត្បូង ៕
