ស្បែក​ជើង​ស្រី​៨​ប្រភេទ​មាន​តម្លៃ​កប់​ពពក​

ដោយ​ ៖ ថ្ងៃទី 24 ធ្នូ 2011ម៉ោង 13:04:44

នៅ​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង​ហាង​លក់​ស្បែកជើង​ដ៏​ប្រណិត​ គេ​ច្បាស់​ជា​ភ្ញាក់​អារម្មណ៍​ពេល​ឃើញ​ស្បែកជើង​ដាំ​គ្រាប់ពេជ្រ​​ត្បូង​​និង​គ្រាប់​មរកត​កម្រ​​នឹង​ឃើញច្បាស់​ថា​ស្បែកជើង​ទាំងនោះ​មាន​តម្លៃ​ខ្ពស់កបពពក​ ។​ គេ​កត់សម្គាល់​ឃើញ​មាន​ស្បែកជើង​​ស្រី​មាន​តម្លៃ​ខ្ពស់​មាន​៨​ប្រភេទ​ ។​

១.​​ស្បែកជើង​ Stuart​ Weitzman´s​ Rita​ Hay​ wortheel

ស្បែកជើង​មួយគូ​នេះ​មាន​តម្លៃ​ ៣​លាន​​ដុល្លារ​ ដាំ​ដោយ​ត្បូង​​ពេជ្រ​ ត្បូង​កណ្ដៀង​ និង​​ត្បូង​មរកត​ វា​បាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​តារាភាពយន្ដ​​ឈ្មោះ​ Kathleen​ ពាក់​ពិធី​ទទួល​ពានរង្វាន់​អូ​ស្ការ​ក្នុង​​ឋានៈ​ជា​អ្នកចម្រៀង​ល្អ​បំផុត​នៅ​ឆ្នាំ​ ២០០៦​ ។

២.Harry​ Winston​ Ruby​ Slipper

ស្បែកជើង​កែង​នេះ​ក៏​មាន​តម្លៃ​ ៣​លាន​ដុល្លារ ​ដែល​ធ្វើ​​ឡើង​នៅ​ឆ្នាំ​​១៩៨៩​ ដោយ​ Ronald​ Winston​ ក្នុង​ឱកាស​ខួបកំណើត​ទី​ ១៥​ នៃ​ហាង​ Wizard​ of​ Oz​ ។​ វា​ដាំ​ទៅ​ដោយ​ត្បូង​កណ្ដៀង​ ៤៦០០​ គ្រាប់​និង​ពេជ្រ​ ៥០​កា​រ៉ាត់​ ។

៣.​ស្បែកជើង​ពាក់​ពេល​ល្ងាច​ Stuart​ Weitzman​ and​ Levian

សំញែង​ទៅ​ដោយ​គ្រាប់ពេជ្រ​ និង​​ត្បូង​ រហូត​ដល់​​៣៨៥​គ្រាប់​ ។​ ស្បែកជើង​ត្រូវ​បាន​ពាក់​នៅ​ក្នុង​ឱកាស​ប្រឡង​ខាង​ផ្នែក​សម្រស់​របស់​នារី​។​ ​វា​ធ្វើ​ឡើង​ដោយ​ខ្សែ​ស្បែក​ក្រវាត់​ខាង​មុខ​ដាំ​ដោយ​​ពេជ្រ​មាន​តម្លៃ​ ២​លាន​ដុល្លារ​ ។

៤.​ស្បែកជើង​ Stuart​ Weitzman​ Cinderella

​ស្បែកជើង​ចែងចាំង​ទៅ​ដោយ​ត្បូង​ និង​ពេជ្រ​មាន​តម្លៃ​ ២​លាន​ដុល្លារ​ ហើយ​ត្រូវ​កសាង​ឡើង​នៅ​ដើមឆ្នាំ​​២០០៤​ សម្រាប់​ទទួល​ពានរង្វាន់​អូ​ស្ការ​ ។​ វា​ដាំ​ដោយ​ត្បូង​ និង​​ពេជ្រ​ ៥៦៥​ គ្រាប់​ពាក់​ដោយ​តារាចម្រៀង​ Alison​ Krauss​ ។​ អ្វី​ដែល​ចាប់អារម្មណ៍​ជាងគេ​នៅ​ស្បែកជើង​នេះ​គឺ​គ្រាប់ពេជ្រ​ធំ​មួយ​គ្រាប់​នៅ​ស្បែកជើង​ខាងស្ដាំ​​មាន​តម្លៃ​ ១​លាន​ដុល្លារ​ ឯណោះ​។​

៥.​​ស្បែកជើង​កណ្ដៀង​ Stuart​ Weitzman

វា​ចាំង​ភ្នែក​ដោយសារ​ត្បូង​ក​ណ្ឌៀ​ង​ដាំ​នៅ​​លើ​ស្បែកជើង​ទាំង​គូ​ ១២០​កា​រ៉ាត់​ ។​ ​ស្បែកជើង​នេះ​ធ្វើ​ឡើង​ដោយ​ក្រណាត់​សូត្រ​ និង​ជាតិ​បា្ល​ទី​ន​ វា​មាន​តម្លៃ​ ១,៦​ លាន​ ដុល្លារ​ ។

៦.​ស្បែកជើង​ធ្វើ​អំពី​ជាតិ​បា្ល​ទី​ន​ Platinum​ Guild​ Stuart​ Weitzman

តារាភាពយន្ដ​  Laura​ Harring​ មាន​កិត្ដិយស​ពាក់​ស្បែក​​ជើង​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​​២០០២​ ។​ ​ពេល​បង្ហាញខ្លួន​ នាង​ពាក់​ស្បែកជើង​មាន​​តម្លៃ​ ១,០៩០.០០០​ដុល្លារ​ ហើយ​ពាក់​ខ្សែ​ក​មាន​តម្លៃ​ដល់​ទៅ​២៧​លាន​ដុល្លារ​ទៀត​ផង​។​ នាង​មាន​អង្គរក្ស​ដល់​ទៅ​៣​នាក់​ ។

៧.​ស្បែកជើង​ Stuart​ Weitzman​ Retro​ ភ្ជាប់​ដោយ​ផ្កាកូលាប​

គឺជា​គ្រឿង​លម្អ​ដ៏​មាន​តម្លៃ​បំផុត​ដែល​នៅ​ខាង​មុខ​មាន​បំពាក់​ដោយ​ផ្កាកូលាប​មួយគូ​ដែល​ដាំ​ទៅ​ដោយ​គ្រាប់ពេជ្រ​ចំនួន​​១០០​កា​រ៉ាត់​ ។

៨.Stuart​ Weitzman​ Diamond​ Dream​ Stilettos

ពាក់​វា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​​២០០៧​ ដោយ​តារាភាពយន្ដ​ទទួល​ពាន​​រង្វាន់​អូ​ស្ការ​ Noni​ Rose​  មាន​តម្លៃ​ ៥០០.០០០​ដុល្លារ​ ៕