កង្កែបឆាខ្ញី

ដោយ​ ៖ |ថ្ងៃទី 24 ធ្នូ 2011 ម៉ោង 14:16:19

គ្រឿងផ្សំ

-កង្កែប

-ខ្ញី

-ខ្លាញ់

-ប្រេង

-អំបិល

-ស្ករ

-ម្សៅស៊ុប

-ស្លឹកខ្ទឹម

វិធីធ្វើ

១.ខ្ញីលីងឲ្យក្រៀម ទុកមួយអន្លើ

២.កង្កែបកាប់ក្រញាំងដៃ ជើងចេញ កាប់ជាកង់ៗវែងបន្តិច

៣.យកខ្ទះចាក់ខ្លាញ់ ឬប្រេង ដាក់ខ្ទឹមសឲ្យឈ្ងុយ ទើបចាក់កង្កែបចូល (ដាក់ខ្លាញ់ឲ្យច្រើន របៀបបំពង ទើបវាមិនរលួយសាច់កង្កែប) ដាក់អំបិល ប៊ីចេង ស្ករ ឆាទាល់តែឆ្អិន ស្ងួតទឹក ភ្លក់ទឹកឲ្យល្មម ទើបចាក់ខ្ញីលីងចូលឆាមួយត្រលប់ ដួសដាក់ចាន រោយស្លឹកខ្ទឹម ជាការស្រេច ៕