មីឆា

ដោយ​ ៖ ថ្ងៃទី 24 ធ្នូ 2011ម៉ោង 14:25:16

គ្រឿងផ្សំ

-សាច់ជ្រូក

-មីក្រៀម

-ខាត់ណា

-ខ្លាញ់ ឬប្រេង

-ស្លឹកវ៉ានស៊ុយ

-ខ្ទឹមស

-អំបិល

-ស្ករ

-ម្សៅស៊ុប

វិធីធ្វើ

១.សាច់ជ្រូកហាន់បន្ទះតូចៗ មីយកមកស្រុះទឹកក្តៅដាំឲ្យពុះ រួចលាងទឹកត្រជាក់ឲ្យស្អាត់ ខាត់ណាលាងទឹក ធាងហាន់ជាបន្ទះស្តើងៗបញ្ឆិត ស្លឹកកាត់តូចល្មម ។

២.យកខ្ទះចាក់ខ្លាញ់ ឬប្រេងឲ្យក្តៅ ដាក់ខ្ទឹមសឆាឲ្យឈ្ងុយ​ ដាក់មីឆាឲ្យក្តៅមួយភ្លែត ដួសដាក់ចាន ទើបយកខ្ទះចាក់ប្រេងសាជាថ្មី ដាក់ខ្ទឹមសចិញ្ច្រាំចូលឲ្យឡើងឈ្ងុយ ដាក់សាច់ជ្រូក អំបិល ស្ករ ម្សៅស៊ុប ឆាឲ្យឆ្អិន ទើបដាក់ខាត់ណាមួយភ្លែតឲ្យស្រួយ ភ្លក់មើលឲ្យល្មម ទើបចាក់មីដែលឆរួចត្រឡប់ចូលគ្នា ដួសដាក់ចាន រោយស្លឹកជីវ៉ាន់ស៊ុយជាការស្រេច ៕