
សណ្ឋាគារ៥ខ្ពស់បំផុតនៅលើលោក
ដោយ ៖ ថ្ងៃទី 24 ធ្នូ 2011ម៉ោង 15:32:55
ឥឡូវនេះគេបានកត់សម្គាល់ឃើញថា មានទីក្រុង២នៃប្រទេស២គឺទីក្រុង ម៉េកា (Mecca) នៃប្រទេស អារ៉ាប់ប៊ី សាអូឌីត (Saudi Arabia) និងទីក្រុង ឌូបេ (Dubai) នៃប្រទេសអារ៉ាប់រួម (United Arab Emirate) មានសណ្ឋាគារ៥ខ្ពស់ជាងគេនៅក្នុងពិភពលោកយើងនេះ ។
- សណ្ឋាគារទី១ ឈ្មោះ Abraj Al Bait Hotel ស្ថិតនៅទីក្រុង Mecca នៃប្រទេស Saudi Arabia មានកម្ពស់ ៦០១ម បើកប្រើប្រាស់នៅឆ្នាំ ២០១១។
- សណ្ឋាគារទី២ ឈ្មោះ Emirate Park Towers Hotel នៅទីក្រុង Dubai ប្រទេស United Arab Emirate កម្ពស់ ៣៧៦ម បើកប្រើប្រាស់នៅឆ្នាំ ២០១១ ។
- សណ្ឋាគារទី៣ ឈ្មោះ Rose Rayhaan របស់ Rotana នៅទីក្រុង Dubai នៃប្រទេស United Arab Emirates មានកម្ពស់ ៣៣៣ម បើកប្រើប្រាស់នៅឆ្នាំ ២០០៩ ។
- សណ្ឋាគារទី៤ ឈ្មោះ Burj Al Arab នៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមអេមីរ៉ាត កម្ពស់ ៣២១ម បើកប្រើប្រាស់នៅឆ្នាំ ១៩៩៩ ។
- សណ្ឋាគារទី៥ ឈ្មោះ Jumeirah Emirate Towers នៅទីក្រុង Dubai នៃប្រទេសអារ៉ាប់រួម អេមីរ៉ាត កម្ពស់ ៣០៩ម បើកប្រើប្រាស់ឆ្នាំ ២០០០ ៕
