
រឿងរ៉ាវចមែ្លកៗលើលោក
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 28 ធ្នូ 2011ម៉ោង 10:31:09
- ជាប់ខ្នោះហើយក៏នៅតែអាចរួមរ័កលើរថយន្ដប៉ូលិសទៀត
ទោះបីជាដៃទាំង២ត្រូវជាប់ខ្នោះបញ្ជូនទៅកាន់ស្នាក់ការប៉ូលិសក្ដី ក៏គូស្នេហ៍មួយគូនៅរដ្ឋតិចសាស់មិនខ្វល់អ្វីទាំងអស់ ថែមទាំងរួមភេទនៅលើរថយន្ដប៉ូលិសទៀតផង។
ហេតុការណ៍នេះកើតឡើងនៅតំបន់ Montgomery រដ្ឋតិចសាស់ ដោយប៉ូលិសទទួលទូរស័ព្ទផ្ដល់ព័ត៌មានថា មានបុរសម្នាក់ដេកសន្លប់នៅភោជនីយដ្ឋានតំបន់ Porter ។ ពេលដែលប៉ូលិសទៅដល់បានឃើញបុរសម្នាក់ឈ្មោះ Howard Windham អាយុ៣០ឆ្នាំកំពុងដួលសន្លប់មែន ហើយសមត្ថកិច្ចក៏បានព្យាយាមធ្វើឱ្យបុរសរូបនោះដឹងខ្លួនឡើងវិញ ។
ក្នុងពេលដែលត្រួតពិនិត្យប៉ូលិសបានរកឃើញនៅលើខ្លួនជនរងគ្រោះមានថ្នាំ Hydrocodone និង Soma ជាប្រភេទថ្នាំហាមប្រាមប្រើប្រាស់ ។ ក្រៅពីនេះប៉ូលិសក៏បានរកឃើញថ្នាំ Soma នៅលើខ្លួនបុរសឈ្មោះ Howard Windham ផងដែរ ។ ស្ដ្រីជាជនសង្ស័យម្នាក់ទៀតឈ្មោះ Tina Marie Arie អាយុ៤៤ឆ្នាំ បានសារភាពថា នាងបានផ្ដល់ឱសថបន្ថយការឈឺចុកចាប់ដល់បុរសទាំង២នាក់នោះ ។
បុរសដែលដួលសន្លប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ចំណែកនាង Arie និង Howard Windham ត្រូវប៉ូលិសដាក់ខ្នោះបញ្ជូនឡើងទៅកាប៊ីនខាងក្រោយនៃរថយន្ដប៉ូលិសដឹកយកទៅស្នាក់ការ ។ ប៉ុន្ដែពេលដែលរថយន្ដប៉ូលិសបើកបានមួយសន្ទុះ ប៉ូលិសដែលបើកបរបានសម្លឹងមើលតាមកញ្ចក់មកក្រោយតែមិនឃើញបុរស និងស្ដ្រីទាំង២រូបនេះទេ ធ្វើឱ្យប៉ូលិសត្រូវបញ្ឈប់រថយន្ដដើម្បីត្រួតពិនិត្យក៏ឃើញអ្នកទាំង២កំពុងតែរួមភេទ ។ ប៉ូលិសបានព្រមានអ្នកទាំង២មុនពេលបន្ដដំណើរទៅមុខទៀត ។
អ្នកទាំង២រងការចោទប្រកាន់ពីបទរក្សាទុកថ្នាំដែលហាមប្រាម លើសពីនេះទៅទៀតអ្នកទាំង២ក៏រងការចោទប្រកាន់ពីបទប្រមាថភ្នាក់ងារប៉ូលិស និងធ្វើសកម្មភាពរួមភេទតាមទីសាធារណៈ ។
- ទីផ្សាររបស់អាបធ្មប់នៅប្រទេសម៉ិចសីក
ទីផ្សារអាបធ្មប់បានបើករៀងរាល់ថ្ងៃនៅប្រទេសម៉ិចសីក ហើយភ្ញៀវទេសចរបានសម្រុកចូលច្រើនជារៀងរាល់ថ្ងៃដើម្បីទស្សន៍ទាយមើលជោគជតារាសីនិងជឿថាទៅដល់ទីនោះរាសីឡើងខ្ពស់ ។ នៅទីនោះប្រជាជនអាចរកទិញធម្មជាតិដ៏កម្រ "Supernatural" ដូចជាឈាមពស់ ស្រកាចាស់ និងងៀតបក្សីម្យ៉ាងដើម្បីមានជោគវាសនាល្អ។
- រថក្រោះសម្រាប់ទេសចរណ៍
កងទ័ពជប៉ុនជាច្រើនបានមុជទឹកទៅមើលបាតសមុទ្រមិនជ្រៅមួយនៅ Truk Largoon ទិសនីរតីនៃកោះហាវ៉ៃដើម្បីមើលរថក្រោះ និងយន្ដហោះដែលធ្លាក់ចូលសមុទ្រក្នុងឆ្នាំ១៩៤៤កាលពីសម័យសង្គ្រាម ៕
