រឿងរ៉ាវ​ច​មែ្ល​កៗ​លើ​លោក​

ដោយ​ ៖ ម៉ែវ​ សាធី|ថ្ងៃទី 28 ធ្នូ 2011 ម៉ោង 10:31:09

- ជាប់​ខ្នោះ​ហើយ​ក៏​នៅ​តែ​អាច​រួមរ័ក​លើ​រថយន្ដ​ប៉ូលិស​ទៀត​

ទោះបីជា​ដៃ​ទាំង​២​ត្រូវ​ជាប់​ខ្នោះ​បញ្ជូន​ទៅ​កាន់​ស្នាក់​ការ​ប៉ូលិស​ក្ដី​ ក៏​គូស្នេហ៍​មួយគូ​នៅ​រដ្ឋ​តិច​សាស់​មិន​ខ្វល់​អ្វី​ទាំងអស់​ ថែម​ទាំង​រួម​ភេទ​នៅ​លើ​រថយន្ដ​ប៉ូលិស​ទៀត​ផង​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់​ Montgomery​ រដ្ឋ​តិច​សាស់​ ដោយ​ប៉ូលិស​ទទួល​ទូរស័ព្ទ​ផ្ដល់​ព័ត៌មាន​ថា​ មាន​បុរស​ម្នាក់​ដេក​សន្លប់​នៅ​ភោជនីយដ្ឋាន​តំបន់​ Porter​ ។​ ពេល​ដែល​ប៉ូលិស​ទៅ​ដល់​បានឃើញ​បុរស​ម្នាក់​ឈ្មោះ​ Howard​ Windham​ អាយុ​៣០​ឆ្នាំ​កំពុង​ដួល​សន្លប់​មែន​ ហើយ​សមត្ថកិច្ច​ក៏​បាន​ព្យាយាម​ធ្វើ​ឱ្យ​បុរស​រូប​នោះ​ដឹងខ្លួន​ឡើង​វិញ​ ។​

ក្នុង​ពេល​ដែល​ត្រួតពិនិត្យ​ប៉ូលិស​បាន​រក​ឃើញ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ថ្នាំ​ Hydrocodone​ និង​ Soma​ ជា​ប្រភេទ​ថ្នាំ​ហាមប្រាម​ប្រើប្រាស់​ ។​ ក្រៅពី​នេះ​ប៉ូលិស​ក៏​បាន​រក​ឃើញ​ថ្នាំ​ Soma​ នៅ​លើ​ខ្លួន​បុរស​ឈ្មោះ​ Howard​ Windham​ ផង​ដែរ​ ។​ ស្ដ្រី​ជា​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ Tina​ Marie​ Arie​ អាយុ​៤៤​ឆ្នាំ​ បាន​សារភាព​ថា​ នាង​បាន​ផ្ដល់​ឱសថ​បន្ថយ​ការ​ឈឺ​ចុកចាប់​ដល់​បុរស​ទាំង​២​នាក់​នោះ​ ។​

បុរស​ដែល​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​ ចំណែក​នាង​ Arie​ និង​ Howard​ Windham​ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​បញ្ជូន​ឡើង​ទៅ​កាប៊ី​ន​ខាងក្រោយ​នៃ​រថយន្ដ​ប៉ូលិស​ដឹក​យក​ទៅ​ស្នាក់​ការ​ ។​ ប៉ុន្ដែ​ពេល​ដែល​រថយន្ដ​ប៉ូលិស​បើក​បាន​មួយសន្ទុះ​ ប៉ូលិស​ដែល​បើកបរ​បាន​សម្លឹង​មើល​តាម​កញ្ចក់​មក​ក្រោយ​តែ​មិនឃើញ​បុរស​ និង​ស្ដ្រី​ទាំង​២​រូប​នេះ​ទេ​ ធ្វើ​ឱ្យ​ប៉ូលិស​ត្រូវ​បញ្ឈប់​រថ​យន្ដ​​ដើម្បី​ត្រួតពិនិត្យ​ក៏​ឃើញ​អ្នក​ទាំង​២​កំពុង​តែ​រួម​ភេទ​ ។​ ប៉ូលិស​បាន​ព្រមាន​អ្នក​ទាំង​២​មុន​ពេល​បន្ដដំណើរ​ទៅ​មុខ​ទៀត​ ។​

អ្នក​ទាំង​២​រង​ការ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​ថ្នាំ​ដែល​ហាមប្រាម​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ទាំង​២​ក៏​រង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ភ្នាក់​ងារ​ប៉ូលិស​ និង​ធ្វើ​សកម្មភាព​រួម​ភេទ​តាម​ទី​សាធារណៈ​ ។

- ទីផ្សារ​របស់​អាប​ធ្មប់​នៅ​ប្រទេស​ម៉ិច​សី​ក​

ទីផ្សារ​អាប​ធ្មប់​បាន​បើក​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​ម៉ិច​សី​ក​ ហើយ​ភ្ញៀវ​ទេសចរ​បាន​សម្រុកចូល​ច្រើន​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទស្សន៍​ទាយ​មើល​ជោគជតារាសី​និង​ជឿ​ថា​ទៅ​ដល់ទី​នោះ​រាសី​ឡើង​ខ្ពស់​ ។​ នៅ​ទីនោះ​ប្រជាជន​អាច​រក​ទិញ​ធម្មជាតិ​ដ៏​កម្រ​ "Supernatural"​ ដូច​ជា​ឈាម​ពស់​ ស្រកា​ចាស់​ និង​ងៀត​បក្សី​ម្យ៉ាង​ដើម្បី​មានជោគ​វាសនា​ល្អ​។​

- ​រថក្រោះ​សម្រាប់​ទេសចរណ៍

កងទ័ព​ជប៉ុន​ជា​ច្រើន​បាន​មុជទឹក​ទៅ​មើល​បាតសមុទ្រ​មិន​ជ្រៅ​មួយ​នៅ​ Truk​ Largoon​ ទិស​នីរ​តី​នៃ​កោះ​ហា​វ៉ៃ​ដើម្បី​មើល​រថក្រោះ​ និង​យន្ដហោះ​ដែល​ធ្លាក់​ចូល​សមុទ្រ​ក្នុង​ឆ្នាំ​១៩៤៤​កាលពី​សម័យ​សង្គ្រាម ៕