
អាមេរិកបង្ហាញ្ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកបរជាលើកដំបូង
ដោយ ៖ លោក ឯក ថ្ងៃទី 03 មករា 2012ម៉ោង 12:44:04
ក្រុមហ៊ុនផលិតសព្វាវុធ Northrop Grum Man បាននិយាយកាលពីពាក់កណ្ដាលខែវិច្ឆិកាថា យោធាសហរដ្ឋអាមេរិកនឹងភ្ជាប់យន្ដហោះអត់មានមនុស្សបើកដ៏ពិឃាតថ្មីមួយ និងនាវាចំបាំងរបស់ខ្លួនដែលជាប្រភេទឧទ្ធម្ភាគចក្រស្វ័យប្រវត្ដិបំពាក់គ្រាប់រ៉ុក្កែតបញ្ជាដោយកាំរស្មីឡាហ្ស៊ែរ។ នាយទាហាននាវាចរណ៍អាមេរិកនិយាយថា កិច្ចព្រមព្រៀងរវាងកងទ័ពជើងទឹកនិងក្រុមហ៊ុន Northrop Grum Man បានចំណាយប្រាក់១៧លានដុល្លារ ដើម្បីបង្កើតយន្តហោះ MQ-8B fire scout នេះឡើង។
ឧទ្ធម្ភាគចក្រយោធា Fire Scout នឹងបើកចេញនូវទំព័រថ្មីមួយក្នុងសង្គ្រាមផ្នែកនាវាចរណ៍ ដោយបានផ្ដល់នូវជម្រើសមួយដល់ក្រុមនាវិកក្នុងការបញ្ជាឧទ្ធម្ភាគចក្រប្រយុទ្ធ ឬយន្តហោះចម្បាំងចេញពីនាវាហើយវាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាស្វ័យប្រវត្តិកាន់តែទូលំទូលាយក្នុងវិស័យយោធាអាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទ្ធម្ភាគចក្រអត់មានមនុស្សបើកបរ MQ-8B fire scout នេះ នឹងដាក់ឱ្យប្រើប្រាស់ជាលើកដូំបងលើនាវាមុនពេលដែលយន្ដហោះថ្មីមួយប្រភេទទៀត គឺយន្តហោះ X-47B ដែលគេគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៤ខាងមុខ។
ប្រភេទឧទ្ធម្ភាគចក្រ MQ-8B fire scout គ្មានមនុស្សបើកបរមួយប្រភេទនេះបានធ្វើការហោះហើរយកការណ៍សម្រាប់កងនាវាចរណ៍អាមេរិករួចមកហើយ អាចបំពាក់គ្រាប់រ៉ុក្កែតទំហំ៧០មីល្លីម៉ែត្រទៅនឹងឧទ្ធម្ភាគចក្រនិងរបាដ៏មានសមត្ថិភាព អាចផ្ទុកនូវអាវុធ៨ឬ១៤ដើមនៅលើឧទ្ធម្ភាគចក្រចម្បាំងនេះ។
លោក Mark L.Evan អ្នកចងក្រងប្រវត្ដិសាស្ដ្រផ្នែកនាវាចរណ៍អាមេរិកបានប្រាប់កាសែតឡូអេហ្សឺឡេសថែមថាៈ នេះគឺជាព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់បំផុតចំពោះប្រវត្ដិសាស្ដ្ររបស់អាមេរិក។ “ការផ្ទុកអាវុធលើឧទ្ឋម្ភាគចក្រគឺបង្ហាញពីការវិវត្ត និងការលោតផ្លោះខាងការស្រាវជ្រាវបច្ចេកវិទ្យា។ បើសិនជាយើងប្រៀបធៀបទៅនឹងការប្រើប្រាស់ បច្ចេកវិទ្យាលើកមុនៗ ឧទ្ឋម្ភាគចក្រគ្មានអ្នកបើកនេះគឺត្រូវត្រួតពិនិត្យដោយអ្នកបើកបរម្នាក់ (A Pilot) ស្ថិតលើនាវាតាមដានលើអេក្រង់កុំព្យូទ័រតែប៉ុណ្ណោះ ដែលអ្នកបើកបរនៅក្រៅយន្ដហោះនេះ អាចគូសវាសឱ្យធ្វើសកម្មភាពទៅលើខ្មាំងសត្រូវ។ មានយន្ដហោះថ្មី២ប្រភេទហើយដែលគ្មានមនុស្សបើកបរគឺយន្ដហោះឈ្លបយកការណ៍ និងទី២គឺជាឧទ្ឋម្ភាគចក្រ MQ-8B fire scout ។
កងទ័ពតាលីបាន និងពួកអាល់កៃដា ធ្លាប់បះសក់ជាមួយនឹងយន្ដហោះគ្មានមនុស្សបើកបររបស់អាមេរិកនេះជាញឹកញាប់៕
