អា​មេ​រិ​ក​បង្ហា​ញ្ឧ​ទ្ធ​ម្ភា​គ​ចក្រ​គ្មាន​មនុស្ស​បើកបរ​ជា​លើក​ដំបូង​

ដោយ​ ៖ លោក​ ឯក|ថ្ងៃទី 03 មករា 2012 ម៉ោង 12:44:04

​ក្រុមហ៊ុន​ផលិត​សព្វាវុធ​ Northrop​ Grum​ Man​ បាន​និយាយ​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ថា​ យោធា​សហរដ្ឋអាមេរិក​នឹង​ភ្ជាប់​យន្ដហោះ​អត់​មាន​មនុស្ស​បើក​ដ៏​ពិឃាត​ថ្មី​មួយ​ ​ និង​នាវាចំបាំង​របស់​ខ្លួន​ដែល​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ស្វ័យប្រវត្ដិ​បំពាក់​គ្រាប់​រ៉ុក្កែត​បញ្ជា​ដោយ​កាំរស្មី​ឡា​ហ្ស៊ែ​រ​។​ នាយទាហាន​នាវាចរណ៍​អា​មេ​រិ​ក​និយាយ​ថា​ កិច្ចព្រមព្រៀង​រវាង​កងទ័ពជើងទឹក​និង​ក្រុមហ៊ុន​ Northrop​ Grum​ Man​ បាន​ចំណាយ​ប្រាក់​១៧​លាន​ដុល្លារ​ ដើម្បី​បង្កើត​យន្តហោះ​ MQ-8B​ fire​ scout​ នេះ​ឡើង​។​

​ឧទ្ធម្ភាគចក្រ​យោធា​ Fire​ Scout​  នឹង​បើក​ចេញ​នូវ​ទំព័រ​ថ្មី​មួយ​ក្នុង​សង្គ្រាម​ផ្នែក​នាវាចរណ៍​ ដោយ​បាន​ផ្ដល់​នូវ​ជម្រើស​មួយ​ដល់​ក្រុម​នាវិក​ក្នុង​ការ​បញ្ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​  ឬ​យន្តហោះ​ចម្បាំង​ចេញពី​នាវា​ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​យោធា​អា​មេ​រិ​ក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ឧទ្ធម្ភាគចក្រ​អត់​មាន​មនុស្ស​បើកបរ​ MQ-8B​ fire​ scout​ នេះ​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​លើក​ដូំ​បង​លើ​នាវា​មុន​ពេល​ដែល​យន្ដហោះ​ថ្មី​មួយ​ប្រភេទ​ទៀត​ គឺ​យន្តហោះ​ X-47B​ ដែល​គេ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៤​ខាង​មុខ​។​

ប្រភេទ​ឧទ្ធម្ភាគចក្រ​ MQ-8B​ fire​ scout​ គ្មាន​មនុស្ស​បើកបរ​មួយ​ប្រភេទ​នេះ​បាន​ធ្វើការ​ហោះហើរ​យកការណ៍​សម្រាប់​កង​នាវាចរណ៍​អា​មេ​រិ​ករួច​មក​ហើយ​ អាច​បំពាក់​គ្រាប់​រ៉ុក្កែត​ទំហំ​៧០​មី​ល្លី​ម៉ែត្រ​ទៅ​នឹង​ឧទ្ធម្ភាគចក្រ​និង​របា​ដ៏​មាន​សម​ត្ថិ​ភាព​ អាច​ផ្ទុក​នូវ​អាវុធ​៨​ឬ​១៤​ដើម​នៅ​លើ​ឧទ្ធម្ភាគចក្រ​ចម្បាំង​នេះ​។​

​លោក​ Mark​ L.Evan​ អ្នក​ចងក្រង​ប្រវត្ដិសាស្ដ្រ​ផ្នែក​នាវាចរណ៍​អា​មេ​រិ​កបាន​ប្រាប់​កាសែត​ឡូ​អេ​ហ្សឺ​ឡេ​ស​ថែម​ថាៈ​ នេះ​គឺជា​ព្រឹត្ដិការណ៍​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​ប្រវត្ដិសាស្ដ្រ​របស់​អា​មេ​រិ​ក​។​ “​ការ​ផ្ទុក​អាវុធ​លើ​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​គឺ​បង្ហាញ​ពី​កា​រវិ​វត្ត​ និង​ការ​លោត​ផ្លោះ​ខាង​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​។​ បើសិនជា​យើង​ប្រៀបធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​លើក​មុនៗ​ ឧ​ទ្ឋ​ម្ភា​គ​ចក្រ​គ្មាន​អ្នក​បើក​នេះ​គឺ​ត្រូវ​ត្រួតពិនិត្យ​ដោយ​អ្នកបើកបរ​ម្នាក់​ (A​ Pilot)​ ស្ថិត​លើ​នាវា​តាមដាន​លើ​អេ​ក្រង់​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ​ ដែល​អ្នកបើកបរ​នៅ​ក្រៅ​យន្ដហោះ​នេះ​ អាច​គូសវាស​ឱ្យធ្វើ​សកម្មភាព​ទៅ​លើ​ខ្មាំងសត្រូវ​។​ មាន​យន្ដហោះ​ថ្មី​២​ប្រភេទ​ហើយ​ដែល​គ្មាន​មនុស្ស​បើកបរ​គឺ​យន្ដហោះ​ឈ្លបយកការណ៍​ និង​ទី​២​គឺជា​ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ MQ-8B​ fire​ scout​ ។​

កងទ័ព​តា​លី​បាន​ និង​ពួក​អាល់​កៃ​ដា​ ធ្លាប់​បះសក់​ជាមួយនឹង​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​របស់​អា​មេ​រិ​ក​នេះ​ជា​ញឹកញាប់​៕