រឿងរ៉ាវ​និង​រូបភាព​ប្លែកៗ​មិន​គួរ​ឲ្យ​ជឿ​

ដោយ​ ៖ |ថ្ងៃទី 03 មករា 2012 ម៉ោង 13:20:01

​សត្វ​មាន់​គ្មាន​រោម​

សត្វ​មាន់​គ្មាន​រោម​ត្រូវ​បាន​គេ​បង្កាត់​ពូជ​បង្កើត​ឡើង​ដោយ​មហា​វិទ្យា​ល​យ័​មួយ​នៃ​ប្រទេស​អ៊ី​ស្រា្ដ​អែ​ល​ឈ្មោះ​ Rehovot​ Agronomy​ Institute​ ក្បែរ​ក្រុង​តែ​ល​អា​វីវ​។​ ពូជ​មាន់​ថ្មី​សម​ស្រប​ទៅ​នឹង​អាកាសធាតុ​នៃ​ប្រទេស​ក្ដៅ​ហើយ​វា​ក៏​មិន​ត្រូវការ​ម៉ាស៊ីនត្រជាក់​នោះ​ដែរ​។​ តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លះ​ទិទៀន​ថា​ មាន់​ប្រភេទ​នេះ​ងាយ​មាន​ជំងឺ​ មេរោគ​ឆាប់​ចាប់​បាន​ មូស​ងាយ​ខាំ​ ហើយ​ងាយ​ទទួល​រង​ពន្លឺ​ថ្ងៃ​បំផុត​។​

ស្រី​មាន​ក្រចកដៃ​វែង​លើសគេ​

ស្រី​ម្នាក់​នៅ​ឡាស់​វេ​ហ្គា​ស​ (Las​ Vegas)​ ឈ្មោះ​ Chris​ Walton​ បាន​រក្សា​ក្រចកដៃ​ដោយ​មិន​កាត់​អស់​រយៈពេល​១៨​ឆ្នាំ​ ហើយ​នាង​ត្រូវ​បាន​កត់​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ប្លែកៗ​លើ​ពិភពលោក​  ជា​ស្រី​ដែល​មាន​ក្រចកដៃ​វែង​ជាងគេ​នៅ​លើ​ពិ​ភព​លោក​។​ អ្នកនាំពាក្យ​នៃ​សៀវភៅ​ Guinness​ World​ Records​ គឺ​លោក​ Stuart​ Claxton​ បាន​និយាយ​ថា​លោកស្រី​ Chris​ Walton​ មាន​អាយុ​៤៥​ឆ្នាំ​ មាន​ក្រចកដៃ​ឆ្វេង​ប្រវែង​១០​ហ្វី​ត​២​ និង​ក្រចកដៃ​ស្ដាំ​ប្រវែង​៩​ហ្វី​ត​៧​។​   

​អ្នកស្រី​និយាយ​ថា​ដោយសារ​តែ​ក្រចកដៃ​នាង​មិន​អាច​ធ្វើខ្លួន​ដោយ​ខ្លួនឯង​បាន​ឡើយ​ នាង​និយាយ​ថា​ នាង​ពិបាក​ទាំង​ក្នុង​ការ​លូក​ហោប៉ៅ​។​ នាង​ Chris​ ជា​អ្នកចម្រៀង​នៅ​តាម​រង្គសាល​។​

មនុស្ស​ទាប​បំផុត​ក្នុង​លោក​

កញ្ញា​ Bridgette​ Jordan​ អាយុ​ ២០​ឆ្នាំ​ជា​ជនជាតិ​អា​មេ​រិ​កាំ​ង​ ពេល​ឈរ​មាន​កម្ពស់​២​ហ្វី​ត​៣​ ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ទាប​ជាងគេ​នៅ​លើ​លោក​ហើយ​ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​សៀវភៅ​ប្លែកៗ​លើ​លោក​ Guinness​ World​   Records​។​ នាង​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ ពូកែ​ច្រៀង​រាំ​ ហើយ​នាង​និយាយ​ថា​ “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​មនុស្ស​សង្ហា​ ខ្ញុំ​ពេញចិត្ដ​ជាមួយ​មាឌ​ល្អិត​របស់ខ្ញុំ​”​។​ នៅ​កម្ពុជា​ មាន​មនុស្ស​មាឌតូចៗ​មិន​តិច​ជាង​១០​នាក់​ តែ​មនុស្ស​ជា​ច្រើន​សួរ​ថា​ ហេតុ​អ្វី​បានជា​គេ​មិន​កត់ត្រា​ក្នុង​សៀវភៅ​ Guinness​ World​ Records​ ?​ នៅ​ពេល​ថត​រឿង​ “​នាង​ព្រិល​ស​”​ គេ​ប្រមូល​មនុស្ស​ មាឌ​ល្អិត​មិន​តិច​ជាង​១០​នាក់​ឡើយ​។​

​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ Pin​ Pin​ ដែល​បាន​កត់ត្រា​ចូល​ក្នុង​សៀវភៅ​ Guinness​  World​ Records​ ទៅ​ហើយ​នោះ​ បាន​ស្លាប់​នៅ​អាយុ​២១​ឆ្នាំ​ នៅ​ប្រទេស​អ៊ី​តា​លី​ពេល​ដែល​គាត់​ទៅ​បង្ហាញខ្លួន​តាម​ TV​ នៅ​ទីនោះ​។​

មនុស្ស​ស៊ាំ​នឹង​សត្វ​ពស់​ លេងល្បែង​ពស់​

អ្នកលេង​ប៉ា​ហ៊ី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ លូ​ ហ្វី​ (Liu​ Fei​ )​ មក​ពី​ខេត្ត​ Jiangxi​ បាន​សម្ដែង​ប៉ា​ហ៊ី​ដ៏​គួរ​ឱ្យ​ស្រៀវ​សាច់​មួយ​ឈុត​ដោយ​យក​ពស់មានពិស​ម្យ៉ាង​ឈ្មោះ​ Caulifowre​ ញាត់​ចូល​ក្នុង​ច្រមុះ​ដែល​ជា​ទិដ្ឋភាព​មួយ​គួរ​ឱ្យ​រំភើប​ក្រៃ​លែង​។​ អ្នក​សំដែង​មាន​អាយុ​៥២​ឆ្នាំ​ ឈប់​មាន​បញ្ហា​ជាមួយ​ពិសពស់​ទៀត​ហើយ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ពស់មានពិស​មួយ​ក្បាល​ចិក​តែ​មិន​ស្លាប់​រួច​មក​។​ គាត់​ស៊ាំ​ នឹង​ពិសពស់​ហើយ​ត្រូវ​បាន​មនុស្ស​ទូទៅ​ហៅ​ថា​លោក​ពស់​   «​ Mr.​ Snakes​ »​ ។​

ភូមិ​ក្រពើ​ស្លូត​នៅ​ទ្វីប​អា​ព្រិច​

គេ​ស្ទើរតែ​មិន​ជឿ​អំពី​ទំនាក់ទំនង​រវាង​មនុស្ស​និង​សត្វ​ក្រពើ​នៅ​ក្នុងភូមិ​មួយ​ឈ្មោះ​ ប៉ា​ ហ្គា​ (Paga)​ នៅ​ក្នុង​ទ្វីប​អា​ព្រិ​ក​ដែល​នៅ​ទីនោះ​ក្រពើ​គ្រប់​ក្បាល​បែរជា​ស្លូត​ដូច​ជា​សត្វ​ជ្រូកស្រុក​ជាមួយនឹង​មនុស្ស​ដែរ​។​ មនុស្ស​អាច​ជិះ​ក្រពើ​  ទាញ​កន្ទុយក្រពើ​ អង្អែល​ខ្នង​ក្រពើ​បាន​យ៉ាង​សេរី​ដោយ​ក្រពើ​គ្រាន់តែ​គ្រហឹម​តិចតួច​តែ​ប៉ុណ្ណោះ​។​ នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ហ្កា​ណា​នេះ​ បាន​ក្លាយជា​ទីកន្លែង​ដ៏​ប្រជាប្រិយ​បំផុត​ ហើយ​ជាទី​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់​ តែ​ច្រើន​។​

មនុស្ស​ធាត់​បំផុត​នៅ​លើ​ពិភពលោក​

បន្ទាប់​ពី​ឡើង​ទម្ងន់​៧០០​ផោន​ ស្មើនឹង​៣២០​គ​.​ក​ អ្នក​នាង​ ផូ​លី​ន​ផត​ធឺ​ (Pau​ Line​ Potter)​ ត្រូវ​បាន​គេ​កត់ត្រា​ បញ្ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ប្លែកៗ​ថា​គាត់​ជា​ស្រី​ដែល​ធាត់​ជាងគេ​នៅ​លើ​ពិភពលោក​។​ ស្រី​ធាត់​ដែល​មាន​ កំណើត​ Saneramento​ នៃ​រដ្ឋ​កាលី​ហូ័​រ​នី​ញ៉ា​នេះ​បាន​និយាយ​ ថា​គាត់​ចង់​សម្រក​ទម្ងន់​ដើម្បី​ឱ្យ​គាត់​បាន​ស្គាល់​រស់ជាតិ​នៃ​ជីវិត​សប្បាយ​បន្ដ​ទៀត​ ក៏​ប៉ុន្ដែ​ទោះជា​តាម​វិធី​ណា​ក៏​ពុំ​អាច​សម្រក​បាន​ឡើយ​ ៕