
ភ្ញៀវទេសចរជាតិនិងអន្ដរជាតិដែលបានមកទស្សនាខេត្ដក្រចេះឆ្នាំ២០១១មានចំនួនកើនឡើងជិត២០ភាគរយបើប្រៀបធៀប នឹងឆ្នាំ២០១០
ដោយ ៖ ប៊ុនថាន ថ្ងៃទី 04 មករា 2012ម៉ោង 18:01:45
ខេត្ដក្រចេះ ៖ មន្ដ្រីនៃមន្ទីរទេសចរណ៍ ខេត្ដក្រចេះបាននិយាយឱ្យដឹងកាលពីថ្ងៃ ពុធថា ចំនួនភ្ញៀវទេសចរជាតិ និង អន្ដរជាតិបដែលបានមកទស្សនាកម្សាន្ដ ខេត្ដក្រចេះគឺមានការកើនឡើងជាលំដាប់ ទោះបីជាវិបត្ដិសេដ្ឋកិច្ចសាកល និងគ្រោះធម្មជាតិបានជះឥទ្ធិពលយ៉ាងណាក៏ដោយ ក៏ខេត្ដក្រចេះមិនទទួលរងការប៉ះពាល់ដល់វិសយ័នេះទេ ។
តាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្ដបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១០ កន្លងទៅអត្រាភ្ញៀវទេសចរអន្ដរជាតិ ដែលបានមកលេងនិងទស្សនាតាមបណ្ដារមណីយដ្ឋាននានាមានចំនួនជាង១០ កន្លែងរាប់ទាំងរមណីយដ្ឋានទេសចរណ៍ ប្រវត្ដិសាស្ដ្រនិងរមណីយដ្ឋានទេសចរណ៍ ធម្មជាតិ គឺមានចំនួន១៧៥៩៦នាក់ បើ ប្រៀបធៀបទៅនឹងឆ្នាំ២០១០មានការ កើនឡើងចំនួន៣៨៦៣នាក់ស្មើ និងជិត ៣០ភាគរយ ។ ភ្ញៀវទេសចរអន្ដរជាតិ ទាំងនេះគឺភាគច្រើនមកពីតំបន់អឺរ៉ុប មកពីតំបន់អាស៊ីប៉ាស៊ីហ្វីកតំបន់អាមេរិក និងទ្វីបដទៃទៀតក្នុងនោះភាគច្រើនមានជនជាតិបារាំង ចិន អង់គ្លេស វៀតណាម អ៊ីតាលី និងស្វីស ព្រមទាំងជាតិសាសន៍ ដទៃទៀត ។
យោងតាមរបាយការណ៏ដដែលបានឱ្យដឹងថា ដោយឡែកភ្ញៀវទេសចរជាតិ ក្នុងឆ្នាំ២០១១ កន្លងទៅនេះគឺមាន ចំនួន១៤៥.០៥៤នាក់ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១០មានអត្រាកើនឡើង ចំនួន១៧.៧១៧នាក់ស្មើនឹងជាង១៣ភាគ រយ ។
ប្រធានមន្ទីរទេសចរណ៍ខេត្ដ លោក រុន ភារ៉ា បានប្រាប់ឱ្យដឹងថា ភ្ញៀវអន្ដរជាតិ ដែលចូលចិត្ដមកទស្សនាខេត្ដក្រចេះ គឺ ភាគច្រើនមកពីទ្វីបអឺរុបដោយសារតែ ខេត្ដក្រចេះជាខេត្ដមួយដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាជាប់នឹងដងទន្លេមេគង្គនិងមានសក្ដានុពលទេសចរណ៍ ទូលំទូលាយមិនចាញ់ខេត្ដដទៃទៀតដែរ ។ ជាមួយគ្នា នេះដែរនៅទូទាំងខេត្ដក្រចេះ មានតំបន់ទេសចរណ៍ចំនួន១៦កន្លែងក្នុងនោះមានតំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រចំនួន៦កន្លែងនិងតំបន់ទេសចរណ៍ធម្មជាតិ9អេកូទេសចរណ៍ប មាន ១០ កន្លែង ។
លោកប្រធានមន្ទីរបានឱ្យដឹងថា ការ កើនឡើងជាលំដាប់នៃចំនួនភ្ញៀវទេស ចរ គឺដោយសារតែខេត្ដក្រចេះនាពេល បច្ចុប្បន្នមានបណ្ដាញគមនាគមន៍តភ្ជាប់ទៅភ្នំពេញនិងទៅតាមបណ្ដាខេត្ដផ្សេងៗមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ភ្ញៀវ ។
ក្នុងការធ្វើដំណើរមកទស្សនារបស់ ភ្ញៀវទេសចរណ៍អន្ដរជាតិភាគច្រើនពួក គេមកទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតទន្លេមេគង្គកាំពី ព្រះវិហារវត្ដសសរ១០០ និងបណ្ដាកោះមួយចំនួនទៀតដែលនៅ តាមជួរដងទន្លេមេគង្គ ។ ចំណែកភ្ញៀវ ទេសចរជាតិ ភាគច្រើនពួកគាត់បាន មកលេងនៅរមណីយដ្ឋានកាំពីនិងបន្ដទៅទស្សនាព្រះវិហារសសរ១០០នៅស្រុកសំបូរដែលស្ថិតនៅលើផ្លូវក្រាលកៅស៊ូ តែមួយនិងតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រដទៃទៀត ។
លោកប្រធានមន្ទីរបានលើកឡើងទៀតថា ក្រោមការជួយគាំទ្ររពីគម្រោងផ្លូវ ទស្សនាទន្លេមេគង្គរបស់ក្រសួងទេសចរណ៍សហការជាមួយអង្គការទេសចរណ៍ពិភព លោកគម្រោងមួយនេះបានជួយលើកស្ទួយ វិស័យទេសចរណ៍ក្នុងខេត្ដក្រចេះបានច្រើនជាបន្ដបន្ទាប់ដូចជាកសាងសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខ្នាតតូច និងវគ្គជំនាញផ្សេងៗមួយចំនួនទៀត ។ ជាមួយគ្នានេះគំរោងនេះបានបង្កើតការ រៀបចំផ្លូវទស្សនាមេគង្គដែលតភ្ជាប់តាមដងទន្លេមេគង្គពីខេត្ដក្រចេះទៅខេត្ដស្ទឹងត្រែង ។
ជាមួយនឹងផែនការអភិវឌ្ឍន៍បន្ដទៅលើវិស័យទេសចរណ៍ក្នុងខេត្ដលោកប្រធានមន្ទីរបានបញ្ជាក់ថាក្រោមការណែនាំរបស់ក្រសួង ទេសចរណ៍និងគណៈបញ្ជាការឯកភាពខេត្ដគឺបានជំរុញឱ្យមានចលនាប្រឡងប្រណាំងលើរមណីយដ្ឋានស្អាតទីក្រុងស្អាត ។ ហើយខេត្ដបានបង្កើតមជ្ឈមណ្ឌលមួយនៅមាត់ទន្លេមុខទីប្រជុំជនខេត្ដសម្រាប់ផ្ដល់សេវាព័ត៌មានទេសចរណ៍ដោយបង្កើតឱ្យមានសមាគមដឹកជញ្ជូនភ្ញៀវផងដែរ ។
តាមការបញ្ជាក់ពីលោកលោកវរ សេនីយ៍ទោ គុណ សុភ័ណ្ឌ នាយការិយា ល័យទេសចរណ៍នៃស្នងការដ្ឋាននគរបាល ខេត្ដបានឱ្យដឹងថា ក្នុងឆ្នាំ២០១១នេះសមត្ថ កិច្ចបានរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ជូន ភ្ញៀវទេសចរបានយ៉ាងល្អប្រសើរគឺមិន មានហេតុភេទអ្វីគួរឱ្យកត់សំគាល់នោះទេ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ការិយាល័យទេសចរណ៍នៃស្នងការនគរ បាលខេត្ដក្រៅពីភ្ញៀវជួបឧបទ្ទវហេតុជ្រះបាត់សម្ភារចំនួន៣លើកគឺគ្មានអ្វីកើត ឡើងនោះទេ ៕
