ឥណ្ឌា​-​អា​មេ​រិ​ក​ ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​ធ្លាក់​ព្រិល​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 10 មករា 2012ម៉ោង 14:43:01

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ព្រិល​ធ្លាក់​យ៉ាង​ខ្លាំង​បាន​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ ។​

​នៅ​រដ្ឋកា​ស្មៀ​រ​ សកម្មភាព​របស់​មនុស្ស​នៅ​ទីនោះ​ត្រូវ​រាំងស្ទះ​ស្ទើរតែ​ទាំងស្រុង​ ។​ ទន្លេ​ដាល​ ដែល​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា​នៅ​ទីក្រុង​ស្រ៊ី​ណា​ហ្គា​ បណ្ដាល​ឱ្យ​ទឹកទន្លេ​កក​មួយ​ចំនួន​ធំ​ បង្ក​ផល​ប៉ះពាល់​ និង​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ និង​នេសាទ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពលរដ្ឋ​ក្នុង​តំបន់​ ។​ តាម​ការ​ព្យាករណ៍​ទឹក​នៅ​ដង​ទន្លេ​ទាំងមូល​ត្រូវ​បាន​កក​ ហើយ​ពលរដ្ឋ​ត្រូវ​សម្រាក​ពី​ការងារ​យ៉ាងតិច​១​ខែ​ ។​ មន្ដ្រី​នៅ​ក្ន្នុ​ង​ក្រុង​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ដុត​អុស​នៅ​កណ្ដាល​ទីក្រុង​ជា​ច្រើន​កន្លែង​ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ដល់​អាយុជីវិត​ដោយ​អាកាសធាតុ​ត្រជាក់​ ។​

​ចំណែក​នៅ​រដ្ឋ​អា​ឡា​ស្កា​ អា​មេ​រិ​ក​ ពលរដ្ឋ​ក្នុង​តំបន់​កូ​ដា​វ៉ា​ ត្រូវ​បាន​ព្រិល​មាន​កម្រាស់​រហូត​ដល់​៥,៤​ម៉ែត្រ​គ្របដណ្ដប់​ ជា​កម្រិត​ក្រាស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។​

​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ត្រូវ​គ្របដណ្ដប់​ទាំងស្រុង​មិន​អាច​បើកទ្វារ​ចេញចូល​បាន​ ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ជាប់​គាំង​នៅ​ក្នុងផ្ទះ​ ។​ ពលរដ្ឋ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ឈូស​ឆាយ​ព្រិល​ជួយ​ដល់​ពួក​គាត់​អាច​ចេញចូល​ក្នុងផ្ទះ​បាន​ ។​

​មន្ដ្រី​ក្នុង​តំបន់​បាន​ប្រកាស​អាសន្ន​តាំងពី​ថ្ងៃ​ទី​៦​ មក​រា​ ក្រោយ​ពេល​ព្រិល​ធ្លាក់​៣​ស​ប្ដា​ហ៍​ជាប់​គ្នា​មិន​ដាច់​ ។​ យ៉ាង​ហោច​ណាស់​ក៏​មានផ្ទះ​៣​ខ្នង​បាក់​ស្រុត​ ដោយ​មិន​អាច​ទ្រ​នឹង​កម្រិត​ព្រិល​យ៉ាង​ក្រាស់​ ។​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​ស្ដី​ពី​ការ​ស្លាប់​នៅឡើយ​ ។​


​កាលពី​ថ្ងៃ​ទី​៩​ មក​រា​ មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ផ្លូវ​ចរាចរ​រអិល​យ៉ាង​ខ្លាំង​មិន​អាច​បើកបរ​បាន​ ហើយ​ដើម្បី​ចូល​ទៅ​កាន់​តំបន់​នោះ​ពលរដ្ឋ​ មន្ដ្រី​រដ្ឋាភិបាល​ត្រូវធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ ៕