រឿង​“​ស្នេហ៍​គ្រា​ដំបូង​”​ត្រៀម​ដាក់​បញ្ចាំង​

ដោយ​ ៖ វឌ្ឍនា|ថ្ងៃទី 13 មករា 2012 ម៉ោង 09:28:25

​ភ្នំពេញ​ ៖​ រឿង​ “​ស្នេហ៍​គ្រា​ដំបូង​”​ ជា​ ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ SRGB​ Media​ ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ និង​អ្នកដឹកនាំ​ផលិត​ប្រកបដោយ​គំនិត​ ច្នៃប្រឌិត​ខ្ពស់​នឹង​ចាប់ផ្ដើម​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​២១​ខែមករា​ឆ្នាំ​២០១២​ខាង​មុខ​នៅ​រោង​ភាពយន្ដ​ចេ​ន​ឡា​ បន្ទាប់​ពី​ ការ​រៀបចំ​ផលិត​អស់​រយៈពេល​៦​ខែ​មក​ នោះ​ ។​ ខ្សែភាពយន្ដ​នេះ​ក៏​នឹង​ត្រូវ​បាន​ គេ​រំពឹង​ដែរ​ថា​អាច​ក្លាយជា​ខ្សែភាពយន្ដ​ខ្នាត​ធំ​ដើមឆ្នាំ​២០១២​ដែល​អាច​ទំនាញ​បានការ​ចាប់​អារ​ម្ម​ណ៏​ខ្ពស់​ពី​ទស្សនិកជន​ ពិសេស​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​ ។​

“​ស្នេហ៍​គ្រា​ដំបូង​”​ចូលរួម​សម្ដែង​ ដោយ​តារា​ប្រុស​ស្រី​ដែល​មាន​រូប​សម្ពស្ស​ ស្រស់​សង្ហា​និង​ស្រស់​សោភា​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ដូច​ជា​ លោក​ អ៊ុ​ន​ សុធា​ កញ្ញា​ ហ៊ុយ​ ច័ន្ទ​រាជ​នី​ ដែល​ជា​ម្ចាស់​ជ័យ​ លា​ភី​ Freshie​ Girl​ ចំណាត់ថ្នាក់​លេខ​១​ ប្រចាំឆ្នាំ​២០១១​ កញ្ញា​ ឌុ​ច​ លី​ដា​ និង​តារា​ ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​ជាង​៤០​នាក់​ផ្សេង​ទៀត​ ។​

​លោក​ ម៉ៅ​ រតនា​ ចាងហ្វាង​ផលិត​ កម្ម​ SRGB​ ប្រាប់​នគរវត្ដ​ថា​ ទាំង​ការ​ និពន្ធ​ដឹកនាំ​រឿង​ ការ​ជ្រើសរើស​តួ​សម្ដែង​ ការ​ជ្រើសរើស​ប្លង់​ថត​គឺ​ធ្វើ​ឡើង​ដោយ​ ប្រុង​ប្រយ័ត្ន​និង​យកចិត្ដទុកដាក់​ខ្ពស់​  បំផុត​ពិសេស​គឺ​ឧបករណ៍​ផលិត​ទំនើប​ទាន់​ សម័យ​ ។​ លោក​ប្រាប់​ថា​ ខ្សែភាពយន្ដ​ នេះ​និពន្ធ​ដោយ​លោក​ ពៅ​ ក​ត្យា​ និង​កែ​ សម្រួល​ដោយ​លោក​ សុវណ្ណ​ ស​រ័​ត្ន​ (​អេ​ម​)​  ដឹកនាំ​ផលិត​ដោយ​លោក​លាង​ ជូ​អ៊ី​ ជា​កូន​ខ្មែរ​អា​មេ​រិ​ក​ដែល​បាន​បញ្ចប់​ ការ​សិក្សា​ផ្នែក​ផលិតភាព​យន្ដ​នៅ​សហ​ រដ្ឋ​អា​មេ​រិ​ក​ និង​ថត​ដោយ​ កាមេរ៉ា​ 5D​ ឌី​ជី​ថ​ល​ទំនើប​ដែល​អាច​ផ្ដិត​យក​រូប​ ភាព​ច្បាស់​ត្រជាក់​ភ្នែក​ ។​

បើ​ទោះបីជា​ ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ភាពយន្ដ​ខ្នាត​ធំ​ហាក់​មិនសូវ​មាន​សន្ទុះ​ជឿនលឿន​ យ៉ាងណា​ក៏​ដោយ​ក៏​ចាងហ្វាង​ផលិតកម្ម​មួយ​នេះ​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ចូល​ រួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ដ​ តាម​រយៈ​ការ​បង្កើត​ស្នាដៃ​នេះ​ឡើង​ ។​ លោក​ប្រាប់​ថា​“​ខ្ញុំ​ចង់ឱ្យ​ទស្សនិកជន​គាំទ្រ​កុន​ខ្មែរ​ឡើង​វិញ​ ដោយ​បង្ហាញ​ពួក​គាត់​ នូវ​ខ្សែភាពយន្ដ​ប្រកបដោយ​គុណភាព​ និង​គំនិត​ច្នៃប្រឌិត​ព្រមទាំង​ការ​អភិវឌ្ឍ​ ខ្ពស់​ ដែល​រូបភាព​ដូច​ប្រទេស​សិង្ហ​បុរី​ និង​ហុងកុង​ដែរ​ ”​។​ ក្រៅពី​នេះ​លោក​ក៏​ចង់​ បង្ហាញ​ពី​ស្នាដៃ​ច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ទំនើប​របស់​RGB​ដែល​អាច​ធ្វើ​បាន​គ្រប់​បែប​យ៉ាង​ទាំង​ការ​ផលិត​ខ្សែភាពយន្ដ​ ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្មបទ​ចម្រៀង​ ខារ៉ាអូខេ​ថតរូប​ជាដើម​ ។​


​លោក​បន្ដ​ទៀត​ថា​ ខ្សែភាពយន្ដ​នេះ​ ចង់​បង្ហាញ​តថភាព​ពិត​ក្នុង​សង្គម​ដែល​ចម្រុះ​ដោយ​គ្រប់​ជាតិ​សាសន៍​និង​បង្ហាញ​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​មាន​ស្នេហា​គ្រា​ដំបូង​ ពិសេស​គឺ​ចង់​អប់រំ​ដល់​យុវជន​ ឱ្យ​ចេះ​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ​មុន​នឹង​ សម្រេចចិត្ដ​ប្រឡូក​ក្នុង​រឿង​ស្នេហា​ គឺ​ចង់​ ឱ្យ​យុវជន​ត្រូវ​មាន​ការងារ​អាជីព​ច្បាស់លាស់​មុន​ពេល​មាន​ស្នេហា​ ។​ លោក​ ប្រាប់​ថា​ “​យើង​មិន​ចង់​បំពុល​បរិ​យា​ កាស​និង​ចង់ឱ្យ​យុវជន​យល់​ឱ្យ​បាន​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា​ស្នេហា​”​ ។​


​លោក​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ព្រឹត្ដិ​ ការណ៍​បើក​សម្ពោធ​ខ្សែភាពយន្ដ​នេះ​ក៏​នឹង​មាន​ព្រឹត្ដិការ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ ចំនួន​ទៀត​ដូច​ជា​កម្មវិធី​របស់​ម្ចាស់​ ឧបត្ថម្ភ​នានា​ ហើយ​រាល់​សំបុត្រ​ដែល​ បាន​ទិញ​គឺ​ភ្ជាប់​ជាមួយ​បណ្ណ​បញ្ចុះតម្លៃ​សម្រាប់​ការ​ថតរូប​នៅ​ហាង​ថតរូប​អ្រ​ព​ផង​ដែរ​ ។​


​បន្ទាប់​ពី​ផលិត​ខ្សែភាពយន្ដ​នេះ​ចប់​ ផលិតកម្ម​របស់​លោក​ក៏​មាន​គម្រោង​ ផលិត​ខ្សែភាពយន្ដ​ថ្មីៗ​បន្ថែម​ទៀត​រួម​ទាំង​ភាពយន្ដ​ភា​ភ​សម្រាប់​ទូរទស្សន៍​ផង​ដែរ​ ដែល​ពេល​នេះ​ក្រុមការងារ​លោក​កំពុង​ រៀបចំ​ទទួល​ពាក្យ​ជ្រើសរើស​តួ​សម្ដែង​ រឿង​ថ្មី​ ។​ តាម​រយៈ​ការ​ផលិតភាព​យន្ដ​ នេះ​លោក​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ហើយ​វា​គឺជា​កម្លាំងចិត្ដ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ដ​ក្រោយៗ​បន្ដ​ទៀត​ ៕