កូរ៉េ​ខាងជើង​ជំពាក់​បំណុល​បរទេស​២០​ពាន់​លាន​ដុល្លារ​

ដោយ​ ៖ សាធី|ថ្ងៃទី 19 មករា 2012 ម៉ោង 14:45:50

ក្រៅពី​សំណើ​សង​បណ្ដើរៗ​រយៈ​៣០​ឆ្នាំ​ កូរ៉េ​ខាងជើង​បាន​ស្នើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ ទៀត​លុប​ចោល​ប្រាក់​បំណុល​ ឬ​ក៏​ឯកភាព​សងបំណុល​តាម​រយៈ​ដោះ​ដូរ​ជាមួយ​យិ​ន​ស៊ិ​ន​ ។

គេហទំព័រ​ Chosun​ Ilob​ បាន​ផ្សព្វ​ ផ្សាយ​ថ្ងៃ​ទី​១៩​ មក​រា​ថា​ កូរ៉េ​ខាងត្បូង​បាន​ ប៉ាន់​ប្រមាណ​ពី​ប្រាក់​បំណុល​បរទេស​របស់​ កូរ៉េ​ខាងជើង​នា​ពេល​បច្ចុប្បន្ន​ គឺ​២០​ពាន់​ ដុល្លារ​ ភាគច្រើន​គឺ​បុល​ពី​បណ្ដា​ប្រទេស​ អតីត​សហភាព​សូ​វៀត​ និង​អឺរ៉ុប​ខាងកើត​ មុន​ពេល​ទីក្រុង​ប៊ែ​ក​ឡាំង​ ដួលរ​លំនៅ​ឆ្នាំ​១៩៨៩​ ។

ចាប់តាំងពី​ឆ្នាំ​២០០០​ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល​ដើម្បី​ ទូទាត់​បណ្ដើរៗ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ ។​ កូរ៉េ​ខាងជើង​ធ្លាប់​បាន​ស្នើ​ប្រទេស​ហុង​គ្រី​ លុប​ចោល​ប្រាក់​បំណុល​ចំនួន​៩០​ភាគរយ​ នៅ​ពេល​ដែល​មាន​វិបត្ដិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០០៨​ ។​ គេហទំព័រ​ Financial​ Times​ បាន​ផ្សព្វផ្សាយ​ថា​ ប្រទេស​ហុង​គ្រី​បាន​ ឯកភាព​លុប​ចោល​ប្រាក់​បំណុល​តែ​មួយ​ ភាគ​ប៉ុណ្ណោះ​ ។

ក្រៅពី​នេះ​ទីក្រុង​ព្យុ​ង​យ៉ាង​ ក៏​បាន​ស្នើ​ ឱ្យ​ប្រទេស​សាធារណរដ្ឋ​ឆែក​ លុប​ចោល​ ប្រាក់​បំណុល​៩៥​ភាគរយ​ ក្នុង​ចំណោម​ ប្រាក់​បំណុល​១០​លាន​ដុល្លារ​ និង​ស្នើ​សង​ ៥​សែន​ដុល្លារ​តាម​រយៈ​ផ្ដល់​ជូន​យិ​ន​ស៊ិ​ន​ វិញ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ទីក្រុង​ ព្យុ​ង​យ៉ាង​ ក៏​កំពុង​តែ​ពិភាក្សា​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​ ក្នុង​ការ​សងបំណុល​រាប់រយ​លាន​ដុល្លារ​តាម​រយៈ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ធុន​តូច​របស់​អ៊ី​រ៉​ង់​ ។

រុ​ស្ស៊ី​ បាន​ឯកភាព​លុប​ចោល​ប្រាក់​ បំណុល​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​ឱ្យទៅ​ កូរ៉េ​ខាងជើង​ ដោយសារ​តែ​ទំនាក់ទំនង​ប្រទេស​ទាំង​២​មាន​ភាពល្អ​ប្រសើរ​ ក៏​ដូច​ជា​ស្វែងរក​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​កូរ៉េ​ខាងជើង​អភិវឌ្ឍន៍​ថាមពល​ ៕