
SHINee មានការចាប់អារម្មណ៍ពីបរទេស
ដោយ ៖ សុវណ្ណហេវីត ថ្ងៃទី 20 មករា 2012ម៉ោង 15:40:57
ក្រុមតារាចម្រៀង SHINee ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងក្នុងការប្រគំតន្ដ្រីរបស់ពួកគេដែលធ្វើឡើងនៅក្នុងទីក្រុងឡុង ។ ក្រុមតារាកូរ៉េ SHINee គឺជាក្រុមមួយដែលមានភាពទាក់ទាញ និងមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅក្នុងនិងក្រៅស្រុក ជាពិសេសក្រុមយុវជនដែលពួកគេចាប់ផ្ដើមមានឈ្មោះបោះសម្លេងតាំងពីពួកគេចេញនូវអាល់ប៊ុម Ring Ding Dong មកម្ល៉េះ ហើយទទួលបានការ ចាប់អារម្មណ៍រហូតមកដល់សព្វថ្ងៃនេះ ។ ក្រុមរបស់ពួកគេក៏ទើបតែបព្ចាប់ការប្រគំតន្ដ្រីនៅទីក្រុងឡុង ដោយទទួលបាននូវភាពជោគជ័យ យ៉ាងធំធេង។ គេសង្កេតឃើញមានសារព័ត៌មានអង់គ្លេសជាច្រើនដូចជា “Guardian” “Independent” “Time” បានធ្វើការចុះផ្សាយអំពីការប្រគំតន្ដ្រីរបស់ក្រុម SHINee នេះនៅលើទំព័រនៃសារព័ត៌មាន។ នៅក្នុងការប្រគំតន្ដ្រីនោះក្រុម SHINee បានជ្រើសរើសយកបទ Ring Ding Dong ដើម្បីមកច្រៀងបើកឆាកព្រមទាំងបន្ដជាមួយនឹងបទពីរោះៗរបស់ពួកគេរួមមាន “Replay” “Juliette” និង “Lucifer” ។
ក្រោយពីត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ក្រុម SHINee នឹងត្រៀមចេញនូវអាល់ប៊ុមដំបូងរបស់គេរួមជាមួយនឹងជនជាតិជប៉ុននៅថ្ងៃទី៧ ខែធ្នូខាងមុខ ដោយអាល់ប៊ុមនោះមានចំណងជើងថា The First ៕
