SHINee​ មានការ​ចាប់​អារ​ម្ម​ណ៍​ពី​បរទេស​

ដោយ​ ៖ សុវណ្ណហេវីត|ថ្ងៃទី 20 មករា 2012 ម៉ោង 15:40:57

ក្រុម​តារាចម្រៀង​ SHINee​  ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រគំ​តន្ដ្រី​របស់​ពួក​គេ​ដែល​ធ្វើ​ឡើង​​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ ។​ ក្រុម​តារា​កូរ៉េ​ SHINee​ គឺជា​ក្រុម​មួយ​ដែល​មាន​ភាព​ទាក់ទាញ​​ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​នៅ​ក្នុង​និង​ក្រៅ​ស្រុក​ ជា​ពិសេស​ក្រុម​យុវជន​ដែល​ពួក​គេ​ចាប់ផ្ដើម​មានឈ្មោះ​បោះ​សម្លេង​តាំងពី​ពួក​គេ​ចេញ​នូវ​អាល់​ប៊ុ​ម​ Ring​ Ding​ Dong​ មក​ម្ល៉េះ​ ហើយ​ទទួល​បានការ​ ចាប់អារម្មណ៍​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។​ ក្រុម​របស់​ពួក​គេ​ក៏​ទើបតែ​ប​ព្ចា​ប់​ការ​ប្រគំ​តន្ដ្រី​នៅ​ទីក្រុង​​ឡុ​ង​ ដោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ យ៉ាង​ធំធេង​។​ គេ​សង្កេត​ឃើញ​មាន​សារព័ត៌មាន​​អង់គ្លេស​ជា​ច្រើន​ដូច​ជា​ “Guardian”​ “Independent”​ “Time”​ បាន​ធ្វើការ​ចុះ​ផ្សាយ​អំពី​​ការ​ប្រគំ​តន្ដ្រី​របស់​ក្រុម​ SHINee​ នេះ​នៅ​លើ​ទំព័រ​នៃ​សារព័ត៌មាន​។​ នៅ​ក្នុង​ការ​ប្រគំ​តន្ដ្រី​នោះ​ក្រុម​ SHINee​ បាន​ជ្រើសរើស​យក​បទ​ Ring​ Ding​ Dong​ ដើម្បី​មក​ច្រៀង​បើក​ឆាក​ព្រមទាំង​បន្ដ​ជាមួយនឹង​បទ​ពីរោះៗ​របស់​ពួក​គេ​រួម​មាន​ “Replay”​ “Juliette”​ និង​ “Lucifer” ​។

​ក្រោយ​ពី​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េ​វិញ​ ក្រុម​ SHINee​ នឹង​ត្រៀម​ចេញ​នូវ​អាល់​ប៊ុ​ម​ដំបូង​របស់​គេ​រួម​ជាមួយនឹង​ជនជាតិ​ជប៉ុន​នៅ​ថ្ងៃ​ទី​​៧​ ខែធ្នូ​ខាង​មុខ​ ដោយ​អាល់​ប៊ុ​ម​នោះ​មាន​ចំណងជើង​ថា​ The​ First​ ៕