កំពូល​តារាចម្រៀង​ល្បីៗ​កូរ៉េ​ត្រៀមខ្លួន​ទៅ​សម្តែង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​

ដោយ​ ៖ សុវណ្ណហេវីត ថ្ងៃទី 20 មករា 2012ម៉ោង 15:48:53

អ្នកគាំទ្រ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ​ដើម្បី​ចូល​ទស្សនាការ​ប្រគំ​តន្ដ្រី​ដ៏​ធំ​មួយ​របស់​តារាចម្រៀង​កូរ៉េ​។​

​ការ​ប្រគំ​តន្ដ្រី​ កូរ៉េ​ដ៏​ធំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ គូ​ឡា​ឡំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១១​ នេះ​។​ នេះ​ជាម​ហា​ព្រឹត្ដិការណ៍​មួយ​ដែល​គេ​គិត​ទុក​ជា​មុន​ថា​នឹង​អាច​មាន​អ្នកគាំទ្រ​លើកទឹកចិត្ដ​ជាង​១០.០០០​នាក់​នៅ​ក្នុង​រាត្រី​នោះ ​។​

សម្រាប់​ការ​ប្រគំ​តន្ដ្រី​នេះ​ដែរ​នឹង​មានការ​ចូលរួម​សំដែង​ពី​កំពូល​តារា​ល្បីៗ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ដូច​ជា ​“Super​ Junior”​ “FX” “MissA”​ ហើយនិង​តារា​ជើង​ថ្មី​មួយ​ក្រុម​ទៀត​គឺ​ក្រុម ​“B1A4” ៕