KARA​ នឹង​ចេញ​អាល់​ប៊ុ​ម​ជា​លើក​ទី​២​ជាមួយនឹង​តា​រាច​ម្រៀង​ជប៉ុន

ដោយ​ ៖ សុវណ្ណហេវីត ថ្ងៃទី 20 មករា 2012ម៉ោង 15:58:58

ក្រុម​តារាចម្រៀង​កូរ៉េ​​ (KARA)​ បាន​ប្រកាស​ថា​ នឹង​ត្រៀម​ចេញ​នូវ​អាល់​​ប៊ុ​ម​ថ្មី​ជា​លើក​ទី​២​របស់​ពួក​គេ​ជាមួយនឹង​ក្រុម​តារាចំរៀង​នារី​ជប៉ុន​ ដែល​មានឈ្មោះ​ថា​ “Super​ Girl”​ នៅ​ក្នុង​ខែ​នេះ​ សម្រាប់​អាល់​ប៊ុ​ម​ថ្មី​របស់​ពួក​គេ​នេះ​រួម​មាន​បទ​ចំរៀង​ “Jetcoaster​ Love”​ “GoGo​ Summer”​ “Winter​ Magic”​ ។ ​ចំពោះ​បទ​ “Mister”​ “Jumping”​ និង​ “Step”​ បទ​ទាំង​បី​នេះ​មានការ​ចូល​ចិត្ដ​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ហើយ​និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​ពី​ទស្សនិកជន​ដែល​គាំទ្រ​ដល់​ក្រុម ​“KARA” ​ហើយ​បទ​ទាំង​បី​នេះ​ដែរ​ក៏​មាននៅ​ក្នុង​អាល់​ប៊ុ​ម​ថ្មី​នេះ​ផង​ដែរ ​។​

ក្រុម​តារាចម្រៀង ​“KARA”​ ធ្លាប់​បាន​ចេញ​អាល់​ប៊ុ​ម​ “Girls​ Talk”​ ដែល​ជា​អាល់​ប៊ុ​ម​ដំបូង​របស់​ពួក​គេ​ជាមួយនឹង​ក្រុម​តារាចម្រៀង​នារី​ជប៉ុន​ កាលពី​ខែធ្នូ​ឆ្នាំ​មុន​ម្ដង​រួច​មក​ហើយ​ ។​ ចំពោះ​អាល់​ប៊ុ​ម​ “Girls​ Talk”​ នេះ​លក់​បាន​ក្នុង​មួ​យស​ប្ដា​ហ៍​ជាង​ ១០.០០០​អាល់​ប៊ុ​ម ៕