
T-ARA ត្រៀមចេញអាល់ប៊ុមថ្មីទៀតហើយក្នុងពេលឆាប់ៗនេះ
ដោយ ៖ សុវណ្ណហេវីត ថ្ងៃទី 20 មករា 2012ម៉ោង 16:07:21
ក្រុមតារាចម្រៀងកូរ៉េនារី “T-ARA” កំពុងតែត្រៀមចេញនូវបទចម្រៀងដែលមានចំណងជើងថា “Cry Cry” ក្នុងពេលឆាប់ៗនេះដើម្បី បំរុងទុកសម្រាប់ការចេញនូវអាល់ប៊ូមថ្មីរបស់ពួកគេដែលមានឈ្មោះថា “Black Eyes” ។
ចំពោះបទ “Cry Cry” នេះ ក្រុមរបស់ពួកគេមានទស្សនៈថា វាមិនចាញ់បទដែលចេញនៅក្នុងអាល់ប៊ូមមុនៗប៉ុន្មានទេ ហើយជាមួយនឹងអាល់ប៊ូម “ Black Eyes ” ដែលត្រៀមនឹងចេញលើកនេះ ក្រុម “ T-ARA ” បានត្រៀមបទ “ Cry Cry ” និង “ Lovey Dovey” ហើយ ពួកគេចាប់ផ្ដើមសម្ដែងថតតាំងពីថ្ងៃទី៩ ខែវិច្ឆិកា មកម្ល៉េះ ហើយនៅក្នុងបទនោះផងដែរក៏មានការចូលរួមសម្ដែងដោយសិល្បករល្បី ឈ្មោះដូចជា “ Cha Seung Won ” និង “ Ji Chang Wook ” ។ បទចម្រៀងទាំងអស់នេះដឹកនាំសម្ដែងថតដោយ “Cha Eun Taek” ហើយក្រុម “ T-ARA ” សង្ឃឹមថា នៅពេលដែលចេញនូវអាល់ប៊ូម “ Black Eyes ” នេះ នឹងមានការគាំទ្រកាន់តែច្រើនជាងមុនទៀត ៕
