Zhang​ Ziyi​ ត្រូវ​បាន​ចោទប្រកាន់​ថា​កំពុង​ទាក់ទង​ស្វាមី​របស់​គេ​

ដោយ​ ៖ សុខណា|ថ្ងៃទី 21 មករា 2012 ម៉ោង 09:22:26

​ហាង​នាឡិកា​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ដែល​បាន​តាំង​ Poster​ ដ៏​ធំ​​មួយ​របស់​តារាភាពយន្ដ​ស្រី​ជនជាតិ​ចិន​ឈ្មោះ​ Zhang​ Ziyi​ ត្រូវ​​បាន​ប្រឡាក់​ពាសពេញ​ដោយ​ទឹក​ថ្នាំ​ ។​

​ប្រភព​ព​ត៌​មានបាន​ឱ្យ​ដឹង​ថា​ ព្រឹ​ត្ដ​ការណ៍​នេះ​មាន​ជាប់​ទាក់ទង​​ទៅ​នឹង​កំពូល​តារា​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ទឹកប្រាក់​ចំនួន​៤១,២​លាន​ដុល្លារ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ Zhang​ ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​កំពុង​ទាក់​​ទង​ស្វាមី​របស់​គេ​ ។

ហាង​នាឡិកា​នោះ​គឺ​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​ Zhang​ កំពុង​ស្នាក់​នៅ​ ។

​ប្រភព​ព័ត៌មាន​ Sina​ Net​ របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​​ ក្រុម​បុរស​មាន​គ្នា​៥​នាក់​ បាន​ជិះឡាន​មក​ដល់​និង​បាន​ធ្វើការ​វាយ​ប្រ​​ហារ​ទៅ​លើ​សណ្ឋាគារ​នៅ​ម៉ោង​ប្រមាណ​១១​យប់​កាលពី​២-៣​ថ្ងៃមុន​។​

​បុរស​នោះ​បាន​សួរ​ទៅ​សន្ដិសុខ​សណ្ឋាគារ​អំពី​​ជាន់​ដែល​នាង​ Zhang​ ស្នាក់​នៅ​ ។​ បន្ទាប់​មក​ ពួក​គេ​បាន​ចាប់ផ្ដើម​ប្រើ​ពាក្យ​សម្ដី​បាត​ផ្សារ​ចោទ​​ប្រកាន់​ទៅ​លើ​ Zhang​ អំពី​ការ​ឆបោក​ និង​ទាក់​​ទង​ប្ដី​របស់​គេ​ ។​ ពួក​គេ​បាន​ចាកចេញ​ទៅ​បន្ទាប់​​ពី​មិន​បាន​ទទួល​ចម្លើយ​អ្វី​ពី​ភ្នាក់ងារ​សន្ដិសុខ​។​

​កន្លះ​ម៉ោង​ក្រោយមក​ រថយន្ដ​ដដែល​នោះ​បាន​​ត្រឡប់​មក​សណ្ឋាគារ​ម្ដងទៀត​ ហើយ​បុរស​ពីរ​​នាក់​បាន​ចុះ​ពីលើ​ឡាន​ ។​ បុរស​នោះ​បាន​ជះ​ទឹក​ថ្នាំ​ខ្មៅ​ទៅ​លើ​រូប​ Poster​ របស់​នាង​ Zhang​ នៅ​ក្នុង​ហាង​លក់​នាឡិកា​មួយ​ស្ថិត​នៅ​ជ្រុង​ខាងកើត​​នៃ​សណ្ឋាគារ​។​

​ព្រឹត្ដិការណ៍​នេះ​បាន​កើតឡើង​នៅ​ចំពោះ​មុខ​​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ដ៏​ធំ​មួយ​ដែល​កំពុង​​រង់ចាំ​តារា​ស្រី​ហុងកុង​ Maggie​ Cheung​ ។​

​តាម​ការ​ប៉ាន់​ស្មានថា​ Cheung​ ហើយ​និង​មិត្ដ​​ប្រុស​អា​ល្លឺ​ម៉​ង់​របស់​នាង​គឺ​ Ole​ Schreen​ បាន​ធ្វើ​​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​នោះ​ នៅ​ក្នុង​សណ្ឋាគារ​នេះ​​ដែរ​ ប៉ុន្ដែ​គ្មាន​ដំណឹង​ពី​ពួក​គេ​ទាល់តែ​សោះ​។​

​ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​ Zhang​ និង​​បងប្រុស​របស់​នាង​បាន​ឆបោក​ដៃគូ​រកស៊ី​ខ្លួន​ នូវ​ទឹកប្រាក់​ចំនួន​ RM100mil​​ ។​ ​Zhang​ ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ដណ្ដើម​យក​ស្វាមី​របស់​ស្ដ្រី​អ្នក​​រកស៊ី​ម្នាក់​នោះ​ផង​ដែរ​ ។​

​ពាក្យ​ច​ចាម​អារាម​ថា​ ស្ដ្រី​អ្នក​រកស៊ី​ម្នាក់​នោះ​មានឈ្មោះ​ Wendi​ Deng​ ជា​ប្រពន្ធ​របស់​មហាសេដ្ឋី​ឈ្មោះ​ថា​ Rupert​ Murdoch​ ។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ អ្នកគ្រប់គ្រង​របស់​ Zhang​ គឺ​ Ji​ Lingling ​បា​នប​ដិ​សេដ្ឋ​ចំពោះ​ពាក្យ​ចោទប្រកាន់​ទាំងនេះ​ ។​ នាង​និយាយ​ថា​ Zhang កំពុង​យកចិត្ដទុកដាក់​លើ​ការងារ​សម្ដែង​របស់​នាង​ ហើយ​ក៏​មិន​ដែល​ជាប់​​ទាក់ទង​ក្នុង​ការងារ​រកស៊ី​ណាមួយ​ឡើយ​ ។​ នាង​បន្ថែម​ថា​ ពួក​គេ​បាន​ផ្ដល់​​ដំណឹង​នេះ​ដល់​ប៉ូលិស​ ព្រមទាំង​ស្នើ​សុំ​ឱ្យ​មានការ​តាមដាន​រឿង​ក្ដី​នេះ​ ។​

​នាង​ក៏​បាន​និយាយ​ដែរ​ថា​ Zhang​ និង​គូ​ដណ្ដឹង​របស់​នាង​គឺ​ Vivi​ Nevo​ កំពុង​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​នៅឡើយ​ទេ​ ៕