អា​ណុ​លបើក​សម្ពោធ​សារមន្ទីរ​ផ្ទាល់​ខ្លួន​នៅ​ស្រុក​កំណើត​

ដោយ​ ៖ ម៉ា ណាវី ថ្ងៃទី 21 មករា 2012ម៉ោង 09:37:13

​តារាភាពយន្ដ​ល្បី​នៅ​ហូ​លី​វ៉ូត​ អា​ណុ​ល​ (Arnold​ Schwarzegger)​ បាន​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ ​ហើយ​បាន​បើក​សម្ភោ​ធ​សារមន្ទីរ​ផ្ទាល់ខ្លួន​មួយ​ ។​ សារ​មន្ទីរ​នេះ​ធ្វើ​នៅផ្ទះ​កំណើត ​ជាទី​ដែល​តារាភាពយន្ដ​​ និង​ជា​អ្នក​នយោបាយ​រូប​នេះ​បាន​កើត​ ហើយ​ការ​ធ្វើ​សារមន្ទីរ​នេះ​គឺ​ដើម្បី​រំលឹក​ដល់​ដំណើរ​ជីវិត​របស់​គាត់​ដែល​ធ្វើ​ឡើងជា​រូបសំណាក​លង្ហិន​ជា​រូបថត​នឹង​សំម្ភារ​ដែល​គាត់​បាន​ថត​ជា​ខ្សែភាពយន្ដ​។​

​លោក​អា​ណុ​ល​បាន​ប្រាប់​យុវជន​នៅ​ក្នុង​ឱកាស​សម្ភោ​ធ​សារមន្ទីរ​ផ្ទាល់ខ្លួន​ថា ​"​នេះ​គឺជា​និមិត្ដរូប​នៃ​ឆន្ទៈ​របស់ខ្ញុំ​"​ ដែល​ឆ្លុះ​ប​ញ្ចាំ​ង​អំពី​ការ​ពិត​ដែល​មនុស្ស​គ្រប់​រូប​អាច​នឹង​ជ្រើសរើស​បែប​នេះ​ ។

សារមន្ទីរ​ផ្ទាល់ខ្លួន​របស់​ អា​ណុ​ល ​នេះ​ បាន​បើក​ជា​ផ្លូវការ​នៅ​ខែ​ក​ក្ដ​ដា​ ហើយ​រូបសំណាក​បង្ហាញ​ឱ្យ​ឃើញ​អំ​ពី​រូប​របស់​អា​ណុ​ល​កាលពី​លោក​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​របស់​រដ្ឋ​កាលី​ហ័​រ​នី​ញ៉ា​ ។​ រូបសំណាក​នេះ​កសាង​អំពី​ជាតិ​លង្ហិន​នៅ​អាយ​ដា​ហូ​ (Idaho)​ ហើយ​ដឹក​ជញ្ជូន​មក​ Thal​ ទីកន្លែង​ដែល​តាំង​រូបសំណាក​នេះ​។​

​បើ​យោង​តាម​សំដី​អ្នកយាម​សារមន្ទីរ​បាន​និយាយ​ថា​ សារមន្ទីរ​របស់​អា​ណុ​ល​ចាប់តាំងពី​គាត់​នៅ​យុវជន​រហូត​ដល់​ឥឡូវនេះ​មាន​ដូច​ជា​រូប​គាត់​ហាត់​តម្លើង​សាច់ដុំ​ ។​ ហើយ​នៅ​ទីនោះ​ក៏​មាន​រូបថត​ពិពណ៌នា​អំពី​ខ្សែភាពយន្ដ​ និង​អំពី​រូប​ឯក​សារ​ខ្លះៗ​ដែរ ​។​ ភ្ញៀវ​ដែល​ចូល​ទស្សនា​ក៏​អាច​មើលឃើញ​ម៉ូតូ​ ហាក់​ឡី​ដា​វីត​សុ​ន​ (Harly​ Davidson)​ ដែល​ម៉ូតូ​នេះ​ លោក​ អា​ណុ​ល​ បាន​ជិះ​ថត​នៅ​ក្នុង​រឿង​  “Terminator”​ និង​ផ្លែដាវ​ ដែល​អា​ណុ​ល​ថត​ជា​រឿង​ផង​ដែរ​ ៕​