
អាណុលបើកសម្ពោធសារមន្ទីរផ្ទាល់ខ្លួននៅស្រុកកំណើត
ដោយ ៖ ម៉ា ណាវី ថ្ងៃទី 21 មករា 2012ម៉ោង 09:37:13
តារាភាពយន្ដល្បីនៅហូលីវ៉ូត អាណុល (Arnold Schwarzegger) បានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ហើយបានបើកសម្ភោធសារមន្ទីរផ្ទាល់ខ្លួនមួយ ។ សារមន្ទីរនេះធ្វើនៅផ្ទះកំណើត ជាទីដែលតារាភាពយន្ដ និងជាអ្នកនយោបាយរូបនេះបានកើត ហើយការធ្វើសារមន្ទីរនេះគឺដើម្បីរំលឹកដល់ដំណើរជីវិតរបស់គាត់ដែលធ្វើឡើងជារូបសំណាកលង្ហិនជារូបថតនឹងសំម្ភារដែលគាត់បានថតជាខ្សែភាពយន្ដ។
លោកអាណុលបានប្រាប់យុវជននៅក្នុងឱកាសសម្ភោធសារមន្ទីរផ្ទាល់ខ្លួនថា "នេះគឺជានិមិត្ដរូបនៃឆន្ទៈរបស់ខ្ញុំ" ដែលឆ្លុះបញ្ចាំងអំពីការពិតដែលមនុស្សគ្រប់រូបអាចនឹងជ្រើសរើសបែបនេះ ។
សារមន្ទីរផ្ទាល់ខ្លួនរបស់ អាណុល នេះ បានបើកជាផ្លូវការនៅខែកក្ដដា ហើយរូបសំណាកបង្ហាញឱ្យឃើញអំពីរូបរបស់អាណុលកាលពីលោកកាន់តំណែងជាប្រធានរដ្ឋរបស់រដ្ឋកាលីហ័រនីញ៉ា ។ រូបសំណាកនេះកសាងអំពីជាតិលង្ហិននៅអាយដាហូ (Idaho) ហើយដឹកជញ្ជូនមក Thal ទីកន្លែងដែលតាំងរូបសំណាកនេះ។
បើយោងតាមសំដីអ្នកយាមសារមន្ទីរបាននិយាយថា សារមន្ទីររបស់អាណុលចាប់តាំងពីគាត់នៅយុវជនរហូតដល់ឥឡូវនេះមានដូចជារូបគាត់ហាត់តម្លើងសាច់ដុំ ។ ហើយនៅទីនោះក៏មានរូបថតពិពណ៌នាអំពីខ្សែភាពយន្ដ និងអំពីរូបឯកសារខ្លះៗដែរ ។ ភ្ញៀវដែលចូលទស្សនាក៏អាចមើលឃើញម៉ូតូ ហាក់ឡីដាវីតសុន (Harly Davidson) ដែលម៉ូតូនេះ លោក អាណុល បានជិះថតនៅក្នុងរឿង “Terminator” និងផ្លែដាវ ដែលអាណុលថតជារឿងផងដែរ ៕
