
ព្រីយ៉ង់កា ឆបប្រា ជាប់ឈ្មោះជានារីស្លៀកពាក់ស្អាតបំផុតរបស់ទស្សនាវដ្តី People
ដោយ ៖ សុខណា ថ្ងៃទី 21 មករា 2012ម៉ោង 09:55:28
តារាស្រីបូលីវូត ឈ្មោះ ព្រីយ៉ង់កា ឆបប្រា ត្រូវបានជាប់ឈ្មោះជាស្រីដែលតុបតែងខ្លួនបានស្អាតបំផុតនៅឥណ្ឌា ក្នុងទស្សនាវដ្ដី People ។
អតីតកញ្ញាឯកពិភពលោក អាយុ២៩ឆ្នាំ រូបនេះ បានធ្វើឱ្យគេមានការចាប់អារម្មណ៍ទៅលើការបង្ហាញស្ដាយនៃការតុបតែងខ្លួនរបស់នាង ដោយនាងបាននិយាយថា គ្រឿងតុបតែងខ្លួនដែលសំខាន់បំផុតសម្រាប់នាង គឺត្រូវធ្វើយ៉ាងណាឱ្យខ្លួននាងមានភាពថ្លៃថ្នូរ ។
នាងថា “ខ្ញុំតុបតែងខ្លួនថ្លៃថ្នូរ ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ពីព្រោះខ្ញុំមិនធ្លាប់គិតថា ខ្ញុំបានជាប់ឈ្មោះបែបនេះទេ” ។
ឆបប្រា បានត្រៀមនឹងដើរនៅលើកម្រាលព្រំនៅ Manish Malholtra ក្នុងកម្មវិធីបង្ហាញរថយន្ដ Mercedes-Benz Best Dressed Show 2011 ដើម្បីប្រារឰពិធីបង្ហាញក្នុងទស្សនាវដ្ដីលេខពិសេសមួយ ។
ព្រីយ៉ង់កា ឆបប្រា កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៨២ ក្នុងក្រុមគ្រួសារ Capt. Dr. Ashok Chopra និង Dr. Madhu Chopra ។ នាងទទួលបានការសិក្សាអប់រំខុសប្លែកពីគេ ។ នាងបានចាប់ផ្ដើមសិក្សានៅវិទ្យាល័យសម្រាប់សិស្សស្រីដែលមានឈ្មោះថា La Martinière ដែលស្ថិតនៅ Lucknow ដោយនាងស្នាក់នៅកន្លែងនិស្សិត ។ នាងបានស្នាក់នៅ Maria Goretti College ដែលស្ថិតនៅ Bareilly ក្នុងរយៈពេលខ្លី ដើម្បីរៀបចំការសិក្សាបន្ថែមទៅអនាគតនៅសហរដ្ឋអាមេរិក ។ នាងបានបញ្ចប់ការសិក្សាថ្នាក់ទី១០នៅ Boston, Massachusetts, USA ។ ហើយនាងបានសម្រេចចិត្ដរៀនផ្នែកវិស្វកម្ម Software ឬក៏អ្នកចិត្ដសាស្ដ្រផ្នែកឧក្រិដ្ឋកម្ម ។
នាងចូលចិត្ដបទចម្រៀង និងក្បាច់រាំឥណ្ឌា ហើយនាងក៏ពូកែក្នុងការនិពន្ធ ព្រមទាំងការសរសេររឿងខ្លីផ្សេងៗ ។ នាងតែងតែអានសៀវភៅ ជាពិសេសសៀវភៅដែលស្ដីពីជីវប្រវត្ដិ ។ លើសពីនេះ នាងក៏បានចូលធ្វើការក្នុងកម្មវិធីជួយសង្គ្រោះសង្គមជាច្រើនដែរ ។ នាងតែងមានបំណងចង់ធ្វើជាតារា បន្ទាប់ពីបញ្ចប់ការសិក្សា ។ នាងគឺជាអ្នកដែលគាំទ្រវិស័យភាពយន្ដ និងមានចិត្ដចង់ចូលរួមក្នុងវិស័យសិល្បៈប្រសិនបើមានឱកាសល្អមកដល់ ។
នៅក្នុងឆ្នាំ ២០០០ នាងបានត្រលប់ទៅប្រទេសឥណ្ឌាវិញ ហើយបានចុះឈ្មោះនៅសាលា Jai Hind និងវិទ្យាស្ថានវិទ្យាសាស្ដ្រ Pasant Singh នៅ Churchgat, Bombay ប៉ុន្ដែនាងបានចាកចេញយ៉ាងឆាប់រហ័សក្នុងពេលដែលនាងបានគ្រងម្កុដជាកញ្ញាឯកឥណ្ឌា ។ បន្ទាប់ពីនោះ នាងបានគ្រងម្កុដជាកញ្ញាឯកពិភពលោកនៅក្នុងឆ្នាំដដែល និងជាឆ្នាំដែលនាងត្រូវជ្រើសរើសជាម្ចាស់ក្សត្រីឥណ្ឌាដ៏ស្រស់ស្អាត ក្នុងនោះមាន ឡារ៉ា ឌុតតា និង ដ្យា មៀហ្សា ក៏បានគ្រងម្កុដជាកញ្ញាឯកសាកលលោក និង កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកផងដែរ ។ តែគួរឱ្យស្ដាយ នាងត្រូវបានហាមប្រាមក្នុងការសម្ដែងក្នុងកម្មវិធីស្រីស្អាតនៅក្នុងរដ្ឋបូរាណមួយនៃប្រទេសឥណ្ឌាគឺ “Uttar Pradesh” ។
បន្ទាប់ពីបញ្ចប់កិច្ចការរបស់នាងជាតំណាងម្ចាស់ក្សត្រីដ៏ស្រស់ស្អាតនោះ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Tinsel Screen នៃប្រទេសឥណ្ឌា ក្នុងខ្សែភាពយន្ដមួយដែលមានចំណងជើងថា “Thamizhan” ។ នាងចាប់ផ្ដើមសម្ដែងភាពយន្ដបូលីវូតជាលើកដំបូងបំផុតគឺក្នុងរឿង “The Hero” ក្នុងឆ្នាំ២០០២ ។ បន្ទាប់ពីនោះ នាងបន្ដសម្ដែងបានប្រហែលជា២៨រឿងទៀត និងកំពុងតែសកម្មក្នុងការបន្ដថតសាច់រឿង ។
នាងទទួលបានពានរង្វាន់ចំនួន១១ក្នុងការសម្ដែងភាពយន្ដ “Andaaz” “Aitraaz” “The Hero” “Mujhse Shaa di Karogi” និងរឿង “Krrish” ។
នៅក្នុងខែមិថុនា ឆ្នាំ២០០៧ នាងបានចូលរួមក្នុងការផលិតខ្សែភាពយន្ដរបស់ “Suhib Biwi Aur Ghulam” “Kajri” “Drona” “Lon
don Dreams” “Chamki Chameli” “Love Story 2050” និងផ្សេងទៀត ៕
