តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល​ អេ​ឡេ​សង់​ដ្រា​អំ​ប្រូ​ស្យូ

ដោយ​ ៖ ថ្ងៃទី 21 មករា 2012ម៉ោង 10:34:19

តារា​បង្ហាញ​ម៉ូត​ Elessandra​ Ambrosio ឥឡូវនេះ​មាន​អាយុ​ ២៨​ ឆ្នាំ​ហើយ​ ។​ នាង​​កើត​នៅ​ថ្ងៃ​ទី​១១​  ខែមេសា​ ឆ្នាំ​១៩៨៣​ នៅ​ Erexim​ នៃ​ប្រទេស​ប្រេ​ស៊ី​ល​ ។​ នាង​ជានា​រី​ដ៏​​ស្រស់​ស្អាត​ហើយ​បំពេញ​តួនាទី​ជា​ស្រី​បង្ហាញ​ម៉ូត​បាន​ឥត​ខ្ចោះ​ ។​ នាង​បាន​ចូល​រូ​ម​ប្រកួតប្រជែង​​ជ្រើសរើស​ស្រី​ស្អាត​ប្រចាំឆ្នាំ​នៅ​ឆ្នាំ​១៩៩៦​ ហើយក៍​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​មួយ​ ឈ្មោះ​ថា​ Elite​ model​Management ​ហើយ​មុខមាត់​របស់​នាង​ត្រូវ​បាន​គេ​ឃើញ​នៅ​សព្វ​ទីកន្លែង​នៃ​ប្រទេស​ ជា​ពិសេស​គឺ​ក្រោយ​​ពី​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Guess​។​ បន្ទាប់​មក​​រូបថត​របស់​នាង​ alessandra​ Ambrosio​ បាន​​លេច​ចេញ​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ជា​ច្រើន​ដូចជា​ Capeicho-Desfile-Elle (Brazil)​ និង​ទស្សនា​ដ្ដី​ Harper​s​ Braar ​។​ នាង​ Alessandra​ ក៍​មានជោគ​ជ័យ​ធំ​សម្បើម​នៅ​ក្នុង​ការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ផង​ដែរ​ ហើយ​នាង​ក៍បាន​រៀន​ធ្វើ​ជា​អ្នក​តុបតែង​ (The​ Designer)​ នៅ​តាម​ក្រុមហ៊ុន​មួយ​ចំនួន​។​ បន្ទាប់​មក់​បាន​ចុះ​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​ Rev-elon​ Cosmetic-Gap​ ។​

ថ្វី​ដ្បិត​នាង​ Alessandra​ មាន​កិត្ដិយស​យ៉ាង​ធំធេង​ដោយ​មាន​តួនាទី​ជា​ពិសេស​ក្នុង​ការ​បង្ហាញ​ម៉ូត​ក៍ដោយ​ ជីវិត​នាង​នៅ​មិន​​ឆ្អែតឆ្អន់​តែ​ប៉ុណ្ណេះ​ឡើយ​ នាង​នៅ​បាន​បន្ដ​ការ​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ​ដែល​នាង​បាន​រៀន​ ។​ នាង​នៅ​តែ​ស្រលាញ​ទីក្រុង​ដ៏​តូច​របស់​នាង​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​នៅ​ប្រទេស​ដែល​នាង​ធ្លាប់​រស់នៅ​តាំ​ងពី​តូច​មក​នោះ​ ។​ នាង​ចូល​ចិត្ដ​ចំណាយពេល​យ៉ាងច្រើន​នៅ​ជាមួយ​ មិត្ដ​ប្រុស​របស់​នាង​ គឺ​លោក​  Jayson​ ហើយ​នាង​ចូល​ចិត្ដ​ដេក​អាំង​ថ្ងៃ​នៅ​មាត់សមុទ្រ​ និង​ចូល​ចិត្ដ​ស្ដាប់ភ្លេង​និង​តន្ដ្រី​ ។​ នាង​ត្រូវ​បាន​ គេ​ចាត់​ទុក​ថា​ជា​ស្រី​បង្ហាញ​ម៉ូត​ដ៏​ស្អាត​បំផុត​របស់​ប្រទេស​ប្រេ​ស៊ី​ល​ ហើយ​ក៏​ជា​ស្រី​ស្អាត​បំផុត​នៅ​លើ​ឆាក​អន្ដរជាតិ​ផង​ដែរ ​។​

ការ​លេចមុខ​នៅ​លើ​ឆាក​អន្ដរជាតិ​​ជា​លើក​ដំបូង​គឺ​នាង​ត្រូវ​បាន​គេ​តាំង​រូប​នាង​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ Marie​ Claire​ ហើយ​បន្ទាប់​មកត្រូវ​បាន​កាសែត​ទស្សនាវដ្ដី​​ពេញ​ពិភពលោក​សរសេរ​ដោយ​កោតសរសើរ​អំពី​សោភ័ណ​ភាព​និង​ស​ម្ជ​ស្ស​របស់​នាង​ ​ហើយ​បន្ទា​ប់​មក ​នាង​ក៏​បាន​ក្លាយជា​អ្នក​ឃោស​នា​ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុមហ៊ុន​ Marciano​ ជា​ពិសេស​ឃោសនា​អំពី​ជំហាន​ឆ្ពោះទៅ​កាន់​ឆ្នាំ​ថ្មី​នៃ​សតវត្ស​ថ្មី ​។​  ប្រាក់​ចំណូល​របស់​នាង​មាន​ទំហំ​កាន់តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ហើយ​នាង​បាន​លះបង់​ជា​បណ្ដើរៗ​នូវ​ការងារ​ណា​ដែល​មាន​ចំណូល​ទាប​ ៕