
តារាបង្ហាញម៉ូតប្រេស៊ីល អេឡេសង់ដ្រាអំប្រូស្យូ
ដោយ ៖ ថ្ងៃទី 21 មករា 2012ម៉ោង 10:34:19
តារាបង្ហាញម៉ូត Elessandra Ambrosio ឥឡូវនេះមានអាយុ ២៨ ឆ្នាំហើយ ។ នាងកើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៣ នៅ Erexim នៃប្រទេសប្រេស៊ីល ។ នាងជានារីដ៏ស្រស់ស្អាតហើយបំពេញតួនាទីជាស្រីបង្ហាញម៉ូតបានឥតខ្ចោះ ។ នាងបានចូលរូមប្រកួតប្រជែងជ្រើសរើសស្រីស្អាតប្រចាំឆ្នាំនៅឆ្នាំ១៩៩៦ ហើយក៍បានចុះកុងត្រាជាមួយក្រុមហ៊ុនមួយ ឈ្មោះថា Elite modelManagement ហើយមុខមាត់របស់នាងត្រូវបានគេឃើញនៅសព្វទីកន្លែងនៃប្រទេស ជាពិសេសគឺក្រោយពីចុះកុងត្រាជាមួយក្រុមហ៊ុន Guess។ បន្ទាប់មករូបថតរបស់នាង alessandra Ambrosio បានលេចចេញនៅលើក្របទស្សនាវដ្ដីជាច្រើនដូចជា Capeicho-Desfile-Elle (Brazil) និងទស្សនាដ្ដី Harpers Braar ។ នាង Alessandra ក៍មានជោគជ័យធំសម្បើមនៅក្នុងការបង្ហាញម៉ូតសម្លៀកបំពាក់ផងដែរ ហើយនាងក៍បានរៀនធ្វើជាអ្នកតុបតែង (The Designer) នៅតាមក្រុមហ៊ុនមួយចំនួន។ បន្ទាប់មក់បានចុះកុងត្រាជាមួយក្រុមហ៊ុន Rev-elon Cosmetic-Gap ។
ថ្វីដ្បិតនាង Alessandra មានកិត្ដិយសយ៉ាងធំធេងដោយមានតួនាទីជាពិសេសក្នុងការបង្ហាញម៉ូតក៍ដោយ ជីវិតនាងនៅមិនឆ្អែតឆ្អន់តែប៉ុណ្ណេះឡើយ នាងនៅបានបន្ដការសិក្សានៅឯសាកលវិទ្យាល័យដែលនាងបានរៀន ។ នាងនៅតែស្រលាញទីក្រុងដ៏តូចរបស់នាងដែលស្ថិតនៅភាគខាងត្បូងនៃនៅប្រទេសដែលនាងធ្លាប់រស់នៅតាំងពីតូចមកនោះ ។ នាងចូលចិត្ដចំណាយពេលយ៉ាងច្រើននៅជាមួយ មិត្ដប្រុសរបស់នាង គឺលោក Jayson ហើយនាងចូលចិត្ដដេកអាំងថ្ងៃនៅមាត់សមុទ្រ និងចូលចិត្ដស្ដាប់ភ្លេងនិងតន្ដ្រី ។ នាងត្រូវបាន គេចាត់ទុកថាជាស្រីបង្ហាញម៉ូតដ៏ស្អាតបំផុតរបស់ប្រទេសប្រេស៊ីល ហើយក៏ជាស្រីស្អាតបំផុតនៅលើឆាកអន្ដរជាតិផងដែរ ។
ការលេចមុខនៅលើឆាកអន្ដរជាតិជាលើកដំបូងគឺនាងត្រូវបានគេតាំងរូបនាងនៅលើក្របទស្សនាវដ្ដី Marie Claire ហើយបន្ទាប់មកត្រូវបានកាសែតទស្សនាវដ្ដីពេញពិភពលោកសរសេរដោយកោតសរសើរអំពីសោភ័ណភាពនិងសម្ជស្សរបស់នាង ហើយបន្ទាប់មក នាងក៏បានក្លាយជាអ្នកឃោសនាដ៏មានប្រជាប្រិយភាពរបស់ក្រុមហ៊ុន Marciano ជាពិសេសឃោសនាអំពីជំហានឆ្ពោះទៅកាន់ឆ្នាំថ្មីនៃសតវត្សថ្មី ។ ប្រាក់ចំណូលរបស់នាងមានទំហំកាន់តែកើនឡើងជារៀងរាល់ថ្ងៃហើយនាងបានលះបង់ជាបណ្ដើរៗនូវការងារណាដែលមានចំណូលទាប ៕
