​ទិដ្ឋភាព​​ស្ត្រី​​ព្រហ្មចារី​អាក្រាត​កាយ​ជាង​២០០០០​នាក់​ចូលរួម​ពិធី​ជ្រើសរើស​មហេសី​

ដោយ​ ៖ ម៉ែវ សាវធី ថ្ងៃទី 21 មករា 2012ម៉ោង 10:48:55

ទោះបី​មាន​មហេសី​រហូត​១៩​នាក់​ទៅ​ហើយ​ក៏​ដោយ​ ប៉ុន្ដែ​មហិច្ឆតា​របស់​ព្រះ​ម​​ហា​ក្សត្រ​ដែល​មាន​អាយុ​៤០​ឆ្នាំ​ដែល​គ្រង​​រាជ្យ​ចាប់តាំងពី​ឆ្នាំ​១៩៨៦​ នៅ​មិន​ទាន់​ស្កប់​​ស្កល់​ បន្ដ​ស្វែងរក​មហេសី​បន្ថែម​ទៀត​ ។​

​ពិធីបុណ្យ​ប្រពៃណី​ Umhlanga​ ធ្វើ​ឡើង​​ជា​ប្រចាំឆ្នាំ​ ជា​ព្រឹត្ដិការណ៍​សំខាន់​បំផុត​របស់​​ប្រទេស​ស្វា​ស៊ី​លេ​ន​ ជា​ប្រទេស​ក្រីក្រ​មួយ​ស្ថិត​​នៅ​ភាគ​ខាងត្បូង​ទ្វីប​អា​ហ្វ្រី​ក​ ។ ​ពិធីបុណ្យ​ប្រពៃ​​ណី​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយ​មាន​ស្ដ្រី​​ព្រហ្មចារី​យ៍​អាក្រាត​កាយ​ប្រមាណ​២​ម៉ឺន​នាក់​ ​ចូលរួម​បង្ហាញ​សមត្ថភាព​ និង​ឱ្យ​ព្រះមហាក្សត្រ​ Mswati​ III​ ជ្រើសរើស​ធ្វើ​ជា​មហេសី​ ។​

​មាន​តែ​ស្ដ្រី​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ស្ដ្រី​​ជិត​២​ម៉ឺន​នាក់​ នឹង​ក្លាយទៅជា​មហេសី​ក្នុង​ការ​​ជ្រើសរើស​គ្មាន​២​នៅ​លើ​លោក​ ដែល​ធ្វើ​ឡើង​​រយៈពេល​២​ថ្ងៃ​ ។​ ស្ដ្រី​វ័យក្មេង​ដែល​ត្រូវ​ព្រះ​​មហាក្សត្រ​សព្វព្រះរាជហឫទ័យ​មិន​ទទួល​បាន​​កំណ​ព្វ​ទ្រព្យ​មហាសាល​នោះ​ឡើយ​ ។​ បណ្ដា​​មហេសី​ទាំងអស់​ ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​វិមាន​ ទិញ​រថយន្ដ​ទំនើបៗ​ និង​រស់នៅ​ក្នុង​​ជីវភាព​ថ្លៃថ្នូរ​បំផុត​ ។​

​អត្ថន័យ​នៅ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​នោះ​ ដើម្បី​លើកតម្កើង​ដល់​ស្ដ្រី​ព្រហ្មចារី​ និង​ជា​ឱកាស​សម្រាប់​ព្រះមហាក្សត្រ​ជ្រើសរើស​ម​ហេ​​សី​សម​ដូច​បំណង​ ។​

​តាម​ច្បាប់​ ព្រះ​មហេសី​ទាំងអស់​គឺជា​ស្ដ្រី​​ដែល​មាន​សីលធម៌​ល្អ​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្ដិនាម​របស់​ព្រះមហាក្សត្រ​នោះ​ឡើយ​ ។​

​ទោះបី​មាន​មហេសី​រហូត​ដល់​១៩​នាក់​ទៅ​ហើយ​ ​ប៉ុន្ដែ​ការ​ចង់បាន​របស់​ព្រះ​អង្គ​នៅ​តែ​បន្ដ​ជ្រើស​​រើស​មហេសី​បន្ថែម​ទៀត​ ទោះបី​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ក៏​ដោយ​ ។​

​ប្រទេស​ដែល​ក្រីក្រ​ជាងគេ​បំផុត​នៅ​លើ​​ពិភពលោក​មួយ​នេះ​មាន​ចំនួន​ពលរដ្ឋ​ផ្ទុក​ជំងឺ​ HIV ​រហូត​ដល់​៤០​ភាគរយ​ និង​ចំនួន​អ្នក​ក្រីក្រ​មាន​រហូត​ដល់​៧០​ភាគរយ​ ។​ ពលរដ្ឋ​គ្រប់​អា​​យុ​ពលកម្ម​៥០​ភាគរយ​គ្មាន​ការងារ​ធ្វើ​ ។​

​ប៉ុន្ដែ​ព្រះមហាក្សត្រ​អង្គ​នេះ​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន​រស់នៅ​សោយសុខ​ពេល​ពល​រដ្ឋ​ខ្លួន​កំពុង​តែ​ក្រលំបាក​នោះ​ ។​ ក្នុង​ពេល​ដែល​​ពិភពលោក​ស្វែងរក​វិធីសាស្ដ្រ​ជួយ​សង្គ្រោះ​​គ្រោះ​អត់ឃ្លាន​ដល់​ពលរដ្ឋ​ បែរជា​ព្រះ​មហា​​ក្សត្រ​ក្នុង​ប្រទេស​នេះ​ចំណាយ​ប្រាក់​៤៥​លាន​​ដុល្លារ​ ទិញ​យន្ដហោះ​សម្រាប់​ផ្ទាល់ខ្លួន​ ។​

​តាម​អ្នកវិភាគ​ពិធី​ជ្រើសរើស​មហេសី​របស់​ព្រះមហាក្សត្រ​ប្រទេស​ស្វា​ស៊ី​លេ​ន​ កាន់​​តែ​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​ HIV​ កាន់តែ​កើនឡើង​ខ្ពស់​ ប៉ុន្ដែ​ក្នុង​កែវភ្នែក​របស់​ពលរដ្ឋ​ស្វា​ស៊ី​​លេ​ន​ ព្រះមហាក្សត្រ​ Mswati​ III​ ជា​ព្រះ​មហា​​ក្សត្រ​ដ៏​អា​ស្ចា​រ្យ​មួយ​អង្គ​ ។​

​ស្ដ្រី​ដែល​ចូលរួម​ក្នុង​ការ​ជ្រើសរើស​ព្រះ​​មហេសី​ព្រះមហាក្សត្រ​នោះ​ ត្រូវ​បាន​ឆ្លងកាត់​​ការ​ត្រួតពិនិត្យ​ព្រហ្មចារី​នៅ​កណ្ដាលវាល​ម្ដង​​ម្នាក់ៗ​ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​ចូល​វគ្គ​ជ្រើស​​រើស​បន្ដ​ ត្រូវ​តែ​នៅ​ក្រមុំ​បរិសុទ្ធ​ ៕