
ទិដ្ឋភាពស្ត្រីព្រហ្មចារីអាក្រាតកាយជាង២០០០០នាក់ចូលរួមពិធីជ្រើសរើសមហេសី
ដោយ ៖ ម៉ែវ សាវធី ថ្ងៃទី 21 មករា 2012ម៉ោង 10:48:55
ទោះបីមានមហេសីរហូត១៩នាក់ទៅហើយក៏ដោយ ប៉ុន្ដែមហិច្ឆតារបស់ព្រះមហាក្សត្រដែលមានអាយុ៤០ឆ្នាំដែលគ្រងរាជ្យចាប់តាំងពីឆ្នាំ១៩៨៦ នៅមិនទាន់ស្កប់ស្កល់ បន្ដស្វែងរកមហេសីបន្ថែមទៀត ។
ពិធីបុណ្យប្រពៃណី Umhlanga ធ្វើឡើងជាប្រចាំឆ្នាំ ជាព្រឹត្ដិការណ៍សំខាន់បំផុតរបស់ប្រទេសស្វាស៊ីលេន ជាប្រទេសក្រីក្រមួយស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រីក ។ ពិធីបុណ្យប្រពៃណីមានភាពទាក់ទាញយ៉ាងខ្លាំង ដោយមានស្ដ្រីព្រហ្មចារីយ៍អាក្រាតកាយប្រមាណ២ម៉ឺននាក់ ចូលរួមបង្ហាញសមត្ថភាព និងឱ្យព្រះមហាក្សត្រ Mswati III ជ្រើសរើសធ្វើជាមហេសី ។
មានតែស្ដ្រីម្នាក់ប៉ុណ្ណោះក្នុងចំណោមស្ដ្រីជិត២ម៉ឺននាក់ នឹងក្លាយទៅជាមហេសីក្នុងការជ្រើសរើសគ្មាន២នៅលើលោក ដែលធ្វើឡើងរយៈពេល២ថ្ងៃ ។ ស្ដ្រីវ័យក្មេងដែលត្រូវព្រះមហាក្សត្រសព្វព្រះរាជហឫទ័យមិនទទួលបានកំណព្វទ្រព្យមហាសាលនោះឡើយ ។ បណ្ដាមហេសីទាំងអស់ ត្រូវបានព្រះមហាក្សត្រផ្ដល់វិមាន ទិញរថយន្ដទំនើបៗ និងរស់នៅក្នុងជីវភាពថ្លៃថ្នូរបំផុត ។
អត្ថន័យនៅក្នុងពិធីបុណ្យប្រពៃណីនោះ ដើម្បីលើកតម្កើងដល់ស្ដ្រីព្រហ្មចារី និងជាឱកាសសម្រាប់ព្រះមហាក្សត្រជ្រើសរើសមហេសីសមដូចបំណង ។
តាមច្បាប់ ព្រះមហេសីទាំងអស់គឺជាស្ដ្រីដែលមានសីលធម៌ល្អ មិនធ្វើឱ្យប៉ះពាល់ដល់កិត្ដិនាមរបស់ព្រះមហាក្សត្រនោះឡើយ ។
ទោះបីមានមហេសីរហូតដល់១៩នាក់ទៅហើយ ប៉ុន្ដែការចង់បានរបស់ព្រះអង្គនៅតែបន្ដជ្រើសរើសមហេសីបន្ថែមទៀត ទោះបីមានប្រតិកម្មយ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សនៅជុំវិញពិភពលោកក៏ដោយ ។
ប្រទេសដែលក្រីក្រជាងគេបំផុតនៅលើពិភពលោកមួយនេះមានចំនួនពលរដ្ឋផ្ទុកជំងឺ HIV រហូតដល់៤០ភាគរយ និងចំនួនអ្នកក្រីក្រមានរហូតដល់៧០ភាគរយ ។ ពលរដ្ឋគ្រប់អាយុពលកម្ម៥០ភាគរយគ្មានការងារធ្វើ ។
ប៉ុន្ដែព្រះមហាក្សត្រអង្គនេះជាមួយរដ្ឋាភិបាលរបស់ខ្លួនរស់នៅសោយសុខពេលពលរដ្ឋខ្លួនកំពុងតែក្រលំបាកនោះ ។ ក្នុងពេលដែលពិភពលោកស្វែងរកវិធីសាស្ដ្រជួយសង្គ្រោះគ្រោះអត់ឃ្លានដល់ពលរដ្ឋ បែរជាព្រះមហាក្សត្រក្នុងប្រទេសនេះចំណាយប្រាក់៤៥លានដុល្លារ ទិញយន្ដហោះសម្រាប់ផ្ទាល់ខ្លួន ។
តាមអ្នកវិភាគពិធីជ្រើសរើសមហេសីរបស់ព្រះមហាក្សត្រប្រទេសស្វាស៊ីលេន កាន់តែធ្វើឱ្យស្ថានភាពជំងឺ HIV កាន់តែកើនឡើងខ្ពស់ ប៉ុន្ដែក្នុងកែវភ្នែករបស់ពលរដ្ឋស្វាស៊ីលេន ព្រះមហាក្សត្រ Mswati III ជាព្រះមហាក្សត្រដ៏អាស្ចារ្យមួយអង្គ ។
ស្ដ្រីដែលចូលរួមក្នុងការជ្រើសរើសព្រះមហេសីព្រះមហាក្សត្រនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យព្រហ្មចារីនៅកណ្ដាលវាលម្ដងម្នាក់ៗ ហើយអ្នកដែលមានសិទ្ធិចូលវគ្គជ្រើសរើសបន្ដ ត្រូវតែនៅក្រមុំបរិសុទ្ធ ៕
