
សំណួរនិងចម្លើយស្តីអំពីការរួមភេទ
ដោយ ៖ ថ្ងៃទី 21 មករា 2012ម៉ោង 11:00:40
សំណួរ៖ ខ្ញុំរៀបការជាងមួយឆ្នាំហើយ ហើយខ្ញុំនៅមិនទាន់ចង់បានកូនទេ ព្រោះជីវភាពនៅមិនទាន់ធូរធារ ព្រមទាំងកំពុងជាប់រមមាញឹកធ្វើការងារទាំងពីរនាក់ប្ដីប្រពន្ឋ ។ សេចក្ដីស្នេហារវាងពួកយើងទាំងពីរនៅនឹងដដែល មិនប្រែប្រួលចាប់តាំងពីយើងមិនទាន់រៀបការនិងក្រោយពេលរៀបការរួច ។ ចំណែកឯស្ថានភាពរវាងយើងទាំងពីរនាក់ក៏នៅតែញឹកញាប់ដដែលបើទោះបីជាយើងធ្វើការងារនឿយហត់ខ្លាំងក៏ដោយ តែពួកយើងពិតជាពុំបានភ្លេចឱកាសដ៏សែនមនោរម្យនោះទេ ។ ខ្ញុំសូមសួរថា ទំនាក់ទំនងផ្លូវភេទរវាងគូស្វាមីភរិយាតាមធម្មតាតើគួរមានប៉ុន្មានដងក្នុងមួយសបា្ដហ៍? តើការរួមភេទញឹកញាប់ពេកអាចប៉ះពាលដល់សុខភាពដែររឺទេ?
ពូនគរវត្ត៖ តាមធម្មតាការរួមភេទគឺជាក្រឹតក្រមធម្មជាតិដែលមនុស្សពេញវ័យទូទៅតែងតែប្រព្រឹត្ដដោយពុំអាចចៀសផុត និយាយឱ្យចំ ទៅគឺដំណើរនៃការរួមភេទពុំអាចត្រូវដាក់កំហិតថាប្រព្រឹត្ដប៉ុន្មានដងក្នុងមួយសបា្ដហ៍នោះទេ ពោលគឺអ្វីៗដែលកើតមានដោយឯកឯងដោយអនុលោមទៅតាមកាលៈទេសៈដ៏សមគួរ និងការពិតទៅអាស្រយ័ទៅតាមថាមពលនៃកំលាំងរបស់បុគ្គលម្នាក់ៗថាអាចតស៊ូបានប៉ុន្មានដងក្នុងមួយសបា្ដហ៍ ។ សម្រាប់ដៃគូមួយចំនួន ពិសេសសម្រាប់ប្ដីប្រពន្ឋថ្មោងថ្មីក្នុងអំឡុងពេលក្រេបចន្ទ័ទឹកឃ្មុំបន្ទាប់ពីរៀបការរួចបានបីបួនខែ ទំនាក់ទំនងរវាងប្ដីប្រពន្ឋនៅក្នុងរយៈពេលនោះគឺមួយថ្ងៃមួយដងពិតជាពុំឆ្អែតស្កប់ស្កល់អស់ចិត្ដឡើយ ហើយការរួមភេទអាចបន្ដជាប់មួយថ្ងៃ ពីរ ឬ បីដង ទៅប្រាំដងក៏មាន អាស្រ័យទៅតាមកម្លាំងពលំ និងអាការៈល្មោភសិចរបស់ដៃគូនិមួយៗ ។ សម្រាប់ដៃគូរួមភេទគូស្វាមីភរិយាដែលធ្លាប់រស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងមានកូនចៅជាមួយគ្នាផងនោះ ការរួមភេទរបស់ពួកគេអាចថយទៅវិញច្រើនដងក្នុងមួយសបា្ដហ៍ ព្រោះថាមនុស្សយើងកាលណាឈានចូលដល់វ័យមានកូនចៅហើយតែង តែប្រឈមមុខនឹងរឿងស្មុគស្មាញជាច្រើន មានការឈឺថ្កាត់ក៏ច្រើន តែងតែមានអារម្មណ៍តានតឹងជាញឹកញាប់ ។ ជួនកាលក៏ធ្វើការធ្ងន់ធ្ងររហូតដល់បាក់កម្លាំងដែលនាំអោយសមត្ថភាពរួមភេទថយចុះជាច្រើន មិនដូចកាលទើបនឹងរៀបការរួចទេ ។ ហេតុដូច្នេះហើយការរួមភេទមិនអាចកំណត់ថាអាចកើតមានប៉ុន្មានដងក្នុងមួយសបា្ដហ៍នោះទេ ជួនកាលការរួមភេទរបស់គូស្វាមីភរិយាមួយចំនួនដែលកើតមានអាការៈតប់ប្រមល់ ឬបង្កជំលោះ អាចកាត់បន្ថយនៅត្រឹមមួយឬពីរដងក្នុងមួយខែ ឬក៏អាចយូរជាងនេះទៅទៀតផង ។ ប្រសិន បើអ្នកយល់ឃើញថាគូស្វាមីភរិយារបស់អ្នកមានការរួមភេទតិច លោកអ្នកប្រៀបធៀបទៅនឹងគូស្វាមីភរិយារបស់មិត្ដភ័ក្ដិអ្នកនោះ អ្នក មិនគួរធ្វើការរួមភេទច្រើនដងបន្ថែមដើម្បីចង់ប្រណាំងប្រជែងនឹងគេនោះទេ ព្រោះថាបង្ខំរួមភេទញឹកញាប់ពេកទាំងគ្មានអារម្មណ៍ត្រេកត្រអាលខ្លាំងនឹងនាំឱ្យឆាប់បាក់កម្លាំងហើយក៏លែងមានអារម្មណ៍ចង់បន្ដការរួមភេទតទៅទៀតផងដែរ ។ ចូរចាំទុកថា អ្នកដែលមានការរួមភេទច្រើនចូលចិត្ដនិយាយអួតអាងពីសមត្ថភាពរួមភេទរបស់ដៃគូខ្លួន ហើយចំណែកអ្នកមានការរួមភេទតិចវិញតែងតែបិទមាត់ដូចគេចុក ព្រោះមិនចង់អោយគេដឹងថាខ្លួនឯងខ្សោយទេ ។ ពេលដែលអ្នកមានអារម្មណ៍ថាស្វាមីឬភរិយាអ្នកមិនសូវមានការត្រអាលខ្លាំងក្នុងការរួមភេទ អ្នកគួរសម្រាកបន្ថយកុំសូវបង្ខំធ្វើការរួមភេទពេក ដោយសម្ងំយកកម្លាំងឱ្យបានពេញលេញសិនសឹមបន្ដការរួមភេទ ឬក៏អ្នកគិតគូកាលវិភាគមួយសម្រាប់ជ្រើសរើសឱកាសល្អៗនៅក្នុងការរួមភេទ ដូចជានៅថ្ងៃឈប់សម្រាកចុងសបា្ដហ៍ ថ្ងៃឈប់សម្រាកបុណ្យទានផ្សេងៗដែលអ្នកមានកម្លាំងហើយសន្សំបានថាមពលច្រើនសម្រាប់ការរួមភេទមួយដែលសមតាមបំណង ។ ម្យ៉ាងទៀត ការរួមភេទញឹកញាប់ក៏បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពដែរពោលគឺអ្វីៗតោងអាស្រ័យទៅតាមកម្លាំងកាយដែលមានដោយមិនបង្ខំធ្វើទាល់តែបាក់កម្លាំងទាល់តែធ្លាក់ខ្លួនឈឺនោះទេ ។ អ្នកនៅមានពេលសេសសល់ដ៏ច្រើនក្នុងមួយជីវិតរបស់អ្នកសម្រាប់ការរួមភេទតាមធម្មតាដោយមិនបង្ខំប្រញាប់ប្រញាល់ពេកទេ ។ សម្រាប់អ្នកដែលជាប់រវល់មមាញឹកខ្លាំងក្នុងការបំពេញការងារ ការរួមភេទរបស់អ្នកនឹងត្រូវថមថយចុះទៅតាមនោះដែរ ដោយសារតែពុំសូវមានកម្លាំងហើយពុំសូវមានពេលទំនេរច្រើនផង ។ ចូរចាំទុកថា មិនគួរបណ្ដែត បណ្ដោយភ្លេចការរួមភេទនោះទេ បើទោះបីជាអ្នកមានការរវល់យ៉ាងណាក៏ដោយ គួរតែចំណាយពេលវេលានៅស្ងាត់ស្ងៀមតែពីរនាក់ដៃគូរបស់អ្នកដើម្បីមានឱកាសបានរួមភេទឱ្យបានឆ្អែតស្កប់ស្កល់ ទោះបីជាមិនបានច្រើនដងក្នុង១ខែក៏ដោយ ។ ចូរចាំទុកថា ការរួមភេទនឹងធ្វើឱ្យអ្នករសាយទុក្ខកង្វល់ មានសុខភាពល្អ ហើយថែមទាំងអាចរកឃើញសុភមង្គលក្នុងគ្រួសារទៀតផង ។ កាលបើអ្នកមានអារម្មណ៍ថាធុញថប់ខ្លាំងមិនចង់ធ្វើការរួមភេទ អ្នកអាចសម្រាកមួយរយៈសិនដើម្បីស្វែងរកបទពិសោធន៍ល្អៗយកមកប្រតិបត្ដិការរួមភេទជាមួយនឹងដៃគូអ្នកឱ្យបានសប្បាយពេញចិត្ដទាំងអស់គ្នា ។ ម្យ៉ាងទៀត ក្រោយពេលសម្រាកសម្ងំយកថាមពលមួយរយៈជួនកាលរួមភេទអាចក្លាយជាញឹកញាប់វិញហើយទទួលបានលទ្ឋផលល្អជាទីគាប់ចិត្ដទៀតផង ៕
