សំណួរ​​និង​ច​ម្លើយ​ស្តី​អំពី​ការ​រួម​ភេទ

ដោយ​ ៖ |ថ្ងៃទី 21 មករា 2012 ម៉ោង 11:00:40

សំណួរ៖ ខ្ញុំ​រៀប​ការ​ជាង​មួយ​ឆ្នាំ​ហើយ​ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​ចង់បាន​កូន​ទេ​ ព្រោះ​ជីវភាព​នៅ​មិន​ទាន់​ធូរធារ​ ព្រមទាំង​កំពុង​ជាប់រ​មមាញឹក​ធ្វើ​ការងារ​ទាំង​ពីរ​នាក់​ប្ដី​ប្រ​ព​ន្ឋ​ ។ ​សេចក្ដី​ស្នេហា​រវាង​ពួក​យើង​ទាំង​ពីរ​នៅ​នឹង​ដដែល​ មិន​ប្រែ​ប្រួល​ចាប់តាំងពី​យើង​មិន​ទាន់​រៀប​ការ​និង​ក្រោយ​ពេល​រៀប​ការ​រួច​ ។​ ចំណែកឯ​ស្ថានភាព​រវាង​យើង​ទាំង​ពីរ​នាក់​ក៏​នៅ​តែ​ញឹកញាប់​ដដែល​បើ​ទោះបីជា​យើង​ធ្វើ​ការងារ​នឿយហត់​ខ្លាំង​ក៏​ដោយ ​តែ​ពួក​យើង​ពិតជា​ពុំ​បាន​ភ្លេច​ឱកាស​ដ៏​សែន​មនោ​រម្យ​នោះ​ទេ​ ។​ ខ្ញុំ​សូម​សួរ​ថា​ ទំនាក់ទំនង​ផ្លូវភេទ​រវាង​គូ​ស្វាមីភរិយា​តាម​ធម្មតា​តើ​គួរ​មាន​ប៉ុន្មាន​ដង​ក្នុង​មួយ​សបា្ដហ៍​?​ តើ​ការ​រួម​ភេទ​ញឹកញាប់​ពេក​អាច​ប៉ះពាល​ដល់​សុខភាព​ដែរ​រឺទេ​?

ពូនគរវត្ត៖ ​តាម​ធម្មតា​ការ​រួម​ភេទ​គឺជា​ក្រឹ​ត​ក្រម​ធម្មជាតិ​ដែល​មនុស្ស​ពេញវ័យ​ទូទៅ​តែង​តែ​ប្រព្រឹត្ដ​ដោយ​ពុំ​អាច​ចៀស​ផុត ​និយាយ​ឱ្យ​ចំ​ ទៅ​គឺ​ដំណើរ​នៃ​ការ​រួម​ភេទ​ពុំ​អាច​ត្រូវ​ដាក់​កំហិត​ថា​ប្រព្រឹត្ដ​ប៉ុន្មាន​ដង​ក្នុង​មួយ​សបា្ដហ៍​នោះ​ទេ​ ពោល​គឺ​អ្វីៗ​ដែល​កើត​មាន​ដោយ​ឯកឯង​ដោយ​អនុលោម​ទៅ​តាម​កាលៈទេសៈ​ដ៏​សមគួរ​ និង​ការ​ពិត​ទៅ​អា​ស្រ​យ័​ទៅ​តាម​ថាមពល​នៃ​កំលាំង​របស់​បុគ្គល​ម្នាក់ៗ​ថា​អាច​តស៊ូ​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​សបា្ដហ៍​ ។​ សម្រាប់​ដៃគូ​មួយ​ចំនួន ​ពិសេស​សម្រាប់​ប្ដី​ប្រ​ព​ន្ឋ​ថ្មោងថ្មី​ក្នុងអំឡុងពេល​ក្រេប​ច​ន្ទ័​ទឹកឃ្មុំ​បន្ទាប់​ពី​រៀប​ការ​រួច​បាន​បី​បួន​ខែ​ ទំនាក់ទំនង​រវាង​ប្ដី​ប្រ​ព​ន្ឋ​នៅ​ក្នុង​រយៈពេល​នោះ​គឺ​មួយ​ថ្ងៃមួយ​ដង​ពិតជា​ពុំ​ឆ្អែត​ស្កប់ស្កល់​អស់ចិត្ដ​ឡើយ ​ហើយ​ការ​រួម​ភេទ​អាច​បន្ដ​ជាប់​មួយ​ថ្ងៃ​ ពីរ​ ឬ​ បី​ដង​ ទៅ​ប្រាំ​ដង​ក៏​មាន​ អាស្រ័យ​ទៅ​តាម​កម្លាំង​ពលំ​ និង​អាកា​រៈ​ល្មោភ​សិច​របស់​ដៃគូ​និ​មួយៗ​ ។​ សម្រាប់​ដៃគូ​រួម​ភេទ​គូ​ស្វាមីភរិយា​ដែល​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ថែម​ទាំង​មាន​កូនចៅ​ជាមួយ​គ្នា​ផង​នោះ​ ការ​រួម​ភេទ​របស់​ពួក​គេ​អាច​ថយ​ទៅ​វិញ​ច្រើន​ដង​ក្នុង​មួយ​សបា្ដហ៍ ​ព្រោះថា​មនុស្ស​យើង​កាល​ណា​ឈាន​ចូល​ដល់​វ័យ​មាន​កូនចៅ​ហើយ​តែង​ តែ​ប្រឈម​មុខ​នឹង​រឿង​ស្មុគស្មាញ​ជា​ច្រើន​ មានការ​ឈឺ​ថ្កាត់​ក៏​ច្រើន​ តែងតែមាន​អារម្មណ៍​តានតឹង​ជា​ញឹកញាប់​ ។​ ជួនកាល​ក៏​ធ្វើការ​ធ្ងន់ធ្ងរ​រហូត​ដល់​បាក់កម្លាំង​ដែល​នាំ​អោយ​សមត្ថភាព​រួម​ភេទ​ថយ​ចុះ​ជា​ច្រើន​ មិន​ដូច​កាល​ទើបនឹង​រៀប​ការ​រួច​ទេ ​។​ ហេតុ​ដូច្នេះ​ហើយ​ការ​រួម​ភេទ​មិន​អាច​កំណត់​ថា​អាច​កើត​មាន​ប៉ុន្មាន​ដង​ក្នុង​មួយ​សបា្ដហ៍​នោះ​ទេ ​ជួនកាល​ការ​រួម​ភេទ​របស់​គូ​ស្វាមីភរិយា​មួយ​ចំនួន​ដែល​កើត​មាន​អាកា​រៈ​តប់ប្រមល់​ ឬ​បង្ក​ជំ​លោះ​ អាច​កាត់​បន្ថយ​នៅ​ត្រឹម​មួយ​ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឬ​ក៏​អាច​យូរ​ជាង​នេះ​ទៅ​ទៀត​ផង​ ។​ ប្រ​សិន​ បើ​អ្នក​យល់​ឃើញ​ថា​គូ​ស្វាមីភរិយា​របស់​អ្នកមាន​ការ​រួម​ភេទ​តិច ​លោក​អ្នក​ប្រៀបធៀប​ទៅ​នឹង​គូ​ស្វាមីភរិយា​របស់​មិត្ដ​ភ័ក្ដិ​អ្នក​នោះ​ អ្នក​ មិន​គួរ​ធ្វើការ​រួម​ភេទ​ច្រើន​ដង​បន្ថែម​ដើម្បី​ចង់​ប្រណាំងប្រជែង​នឹង​គេ​នោះ​ទេ​ ព្រោះថា​បង្ខំ​រួម​ភេទ​ញឹកញាប់​ពេក​ទាំង​គ្មាន​អារម្មណ៍​ត្រេក​ត្រអាល​ខ្លាំង​នឹង​នាំ​ឱ្យ​ឆាប់​បាក់កម្លាំង​ហើយ​ក៏​លែង​មាន​អារម្មណ៍​ចង់​បន្ដ​ការ​រួម​ភេទ​តទៅ​ទៀត​ផង​ដែរ ​។​ ចូរ​ចាំ​ទុក​ថា​ អ្នក​ដែល​មានការ​រួម​ភេទ​ច្រើន​ចូល​ចិត្ដ​និយាយ​អួតអាង​ពី​សមត្ថភាព​រួម​ភេទ​របស់​ដៃគូ​ខ្លួន ​ហើយ​ចំណែក​អ្នក​មានការ​រួម​ភេទ​តិច​វិញ​តែងតែ​បិទ​មាត់​ដូច​គេ​ចុក​ ព្រោះ​មិន​ចង់អោយ​គេ​ដឹង​ថា​ខ្លួនឯង​ខ្សោយ​ទេ​ ។​  ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ស្វាមី​ឬ​ភរិយា​អ្នក​មិនសូវ​មានការ​ត្រអាល​ខ្លាំង​ក្នុង​ការ​រួម​ភេទ​ អ្នក​គួរ​សម្រាក​បន្ថយ​កុំ​សូវ​បង្ខំ​ធ្វើការ​រួម​ភេទ​​ពេក​ ដោយ​សម្ងំ​យក​កម្លាំង​ឱ្យ​បាន​ពេញលេញ​សិន​សឹម​បន្ដ​ការ​រួម​ភេទ​ ឬ​ក៏​អ្នក​គិតគូ​កាល​វិភាគ​មួយ​សម្រាប់​ជ្រើសរើស​ឱកាសល្អៗ​​នៅ​ក្នុង​ការ​រួម​ភេទ ​ដូច​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក​ចុង​សបា្ដហ៍​ ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន​ផ្សេងៗ​ដែល​អ្នកមាន​កម្លាំង​ហើយ​សន្សំ​បាន​ថាមពល​ច្រើន​សម្រាប់​ការ​រួម​ភេទ​មួយ​ដែល​សម​តាម​បំណង​ ។​ ម្យ៉ាងទៀត​ ការ​រួម​ភេទ​ញឹកញាប់​ក៏​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដែរ​ពោល​គឺ​អ្វីៗ​តោង​អា​ស្រ័យ​ទៅ​តាម​កម្លាំងកាយ​ដែល​មាន​ដោយ​មិន​បង្ខំ​ធ្វើទាល់​តែ​​បាក់កម្លាំង​ទាល់តែ​ធ្លាក់ខ្លួន​ឈឺ​នោះ​ទេ​ ។​ អ្នក​នៅ​មាន​ពេល​សេសសល់​ដ៏​ច្រើន​ក្នុង​មួយ​ជីវិត​របស់​អ្នក​សម្រាប់​ការ​រួម​ភេទ​តាម​ធម្មតា​ដោយ​មិន​បង្ខំ​ប្រញាប់ប្រញាល់​ពេក​ទេ ​។​  សម្រាប់​អ្នក​ដែល​ជាប់រវល់​មមាញឹក​ខ្លាំង​ក្នុង​ការ​បំពេញការងារ ​ការ​រួម​ភេទ​របស់​អ្នក​នឹង​ត្រូវ​ថមថយ​ចុះ​ទៅ​តាម​នោះ​ដែរ​ ដោយសារ​តែ​ពុំ​សូវ​មាន​កម្លាំង​ហើយ​ពុំ​សូវ​មាន​ពេល​ទំ​នេ​រ​ច្រើន​ផង ​។​ ចូរ​ចាំ​ទុក​ថា​ មិន​គួរ​បណ្ដែត​ បណ្ដោយ​ភ្លេច​ការ​រួម​ភេទ​នោះ​ទេ ​បើ​ទោះបីជា​អ្នក​មានការ​រវល់​យ៉ាងណា​ក៏​ដោយ​ គួរតែ​ចំណាយ​ពេលវេលា​នៅ​ស្ងាត់ស្ងៀម​តែ​ពីរ​នាក់​ដៃគូ​របស់​អ្នក​ដើម្បី​មានឱកាស​បាន​រួម​ភេទ​ឱ្យ​បាន​ឆ្អែត​ស្កប់ស្កល់​ ទោះបីជា​មិន​បាន​ច្រើន​ដង​ក្នុង​១​ខែ​ក៏​ដោយ​ ។​ ចូរ​ចាំ​ទុក​ថា ​ការ​រួម​ភេទ​នឹង​ធ្វើ​ឱ្យ​អ្នក​រសាយ​ទុក្ខ​កង្វល់​ មាន​សុខភាព​ល្អ ​ហើយ​ថែម​ទាំង​អាច​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ទៀត​ផង ​។​ កាលបើ​អ្នកមាន​អារម្មណ៍​ថា​ធុញថប់​ខ្លាំង​មិន​ចង់​ធ្វើការ​រួម​ភេទ ​អ្នក​អាច​សម្រាក​មួយ​រយៈ​សិន​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​ល្អៗ​យក​មក​ប្រតិបត្ដិការ​រួម​ភេទ​​ជាមួយនឹង​ដៃ​គូ​អ្នក​ឱ្យ​បាន​សប្បាយ​ពេញចិត្ដ​ទាំងអស់​គ្នា ​។​ ម្យ៉ាងទៀត​ ក្រោយ​ពេល​សម្រាក​សម្ងំ​យក​ថា​ម​ពល​មួយ​រយៈ​ជួនកាល​រួម​ភេទ​អាច​ក្លាយជា​ញឹកញាប់​វិញ​ហើយ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ជាទី​គាប់ចិត្ដ​ទៀត​ផង​ ៕