ឈេ្វ​ង​យល់​អំពី​ជំងឺ​ពុក​ធេ្ម​ញ​​កើត​លើ​កុមារ​

ដោយ​ ៖ លោក​ ឯក ថ្ងៃទី 21 មករា 2012ម៉ោង 11:19:03

ជា​ធម្មតា​ជំងឺ​ពុក​ធ្មេញ​តែងតែ​កើត​មាន​ឡើង​នៅ​លើ​កុមារ​ ក៏​ដូច​មនុស្ស​ពេញវ័យ​ដែរ​ ប៉ុន្ដែ​វា​បាន​បង្ហាញ​ភាព​ពុក​ផុយ​ចំពោះ​កុមារ​ធ្ងន់ធ្ងរ​ជាង​ ហើយ​បញ្ហា​នេះ​ឪពុក​ម្ដាយ​គ្រប់​រូប​គួរតែ​ការពារ​ជា​មុន ​ជា​ពិសេស​ការ​ផ្ដល់​ចំណីអាហារ​ និង​រក្សា​អនាម័យ​ធ្មេញ​ដល់​កូនៗ​របស់​លោក​អ្នក​ឱ្យ​បានជា​ប្រចាំ​ ។​ ក្នុង​នោះ​ត្រូវ​ទប់ស្កាត់​បាន​តាម​រយៈ​ការ​ពិនិត្យ​លើ​ភេសជ្ជៈ​និង​ឱ្យ​ពួក​គេ​ទំពារ​ស្ករ​បំបាត់​ក្លិន​មាត់​ជា​ប្រចាំ​ ទើប​សុខភាព​មាត់​ធ្មេញ​របស់​ក្មេងៗ​ទាំងនោះ​ទទួល​បាន​សុខភាព​ល្អ​ ។​

១-​ស្វែង​យល់​អំពី​មូល​ហេ​ត​នាំ​ឱ្យ​ពុក​ធ្មេញ​

​ការពារ​ជំងឺ​ពុក​ធ្មេញ​ចំពោះ​កុមារ​គួរតែ​ចាប់ផ្ដើម​អនុវត្ដ​នៅ​ក្នុង​កំឡុង​ពេល​មានគភ៌​ ។​ គ្រប់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ទាមទារ​ឱ្យ​ទទួល​ទាន​អាហារ​ដែល​មានគុណ​ភាព​ ក្នុង​នោះ​ត្រូវ​មាន​អាហារូបត្ថម្ភ​ខ្ពស់​ជាង​អាហារ​ស្ងួត ​។​ ជា​ការ​ពិត​ណាស់​ ការ​ទទួលទាន​អាហារ​មាន​ គុណភាព ​ហើយ​គឺជា​អាហារ​ស្ងួត​នោះ​ គឺ​អាច​ជួយ​ឱ្យ​សុខភាព​ធ្មេញ​របស់​ទារក​មានគុណ​ភាពល្អ​ផង​ដែរ​ ។​

២-​ គួរ​ធ្វើ​បែប​ណា​ពេល​ជួប​បញ្ហា​?

ឪពុក​ម្ដាយ​ភាគច្រើន​តែងតែ​នាំ​កូនៗ​របស់​ខ្លួន​ជួប​គ្រូពេទ្យ​ជំនាញ​នៅ​ពេល​គេ​មាន​អាយុ​ចន្លោះ​ពី​ ២-៣​ ឆ្នាំ​ ។​ ក្រុម​ពេទ្យធ្មេញ​ទាំងឡាយ​បាន​ផ្ដល់​ដំបូន្មាន​ថា​ កូន​តូចៗ​របស់​លោក​អ្នក​ត្រូវការ​ត្រួតពិនិត្យ​សុខភាព​ធ្មេញ​មិន​ឱ្យ​លើស​ពី​ចន្លោះ​៦​ខែ​ឡើយ​បន្ទាប់​ពី​បញ្ហា​ពុក​ធ្មេញ​កើត​មាន​ឡើង​នោះ​ ។​ នេះ​គឺជា​ការ​ផ្ដល់​នូវ​អនុសាសន៍​មួយ​ដ៏​ល្អ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ជំងឺ​របស់​ពួក​គេ​ទាំងនោះ​ ។​  

៣-​ការពារ​ពុក​ធ្មេញ​ជាមួយ​ការ​ទទួលទាន​ចំណីៈ​

អាហារ​ជា​ច្រើន​ប្រភេទ​ដែល​លោក​អ្នក​ផ្ដល់​ដល់​កូនៗ​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​កកើត​និង​ការ​រីក​ដុះដាល​នៃ​ជំងឺ​ធ្មេញ​ ។​

៤-​ហេតុ​អ្វី​បានជា​ការ​ថែរក្សា​សុខភាព​ធ្មេញ​តែងតែ​ជួប​បញ្ហា​?​    

​កុមារ​ភាគច្រើន​តែងតែ​បាត់បង់​ធ្មេញ​ហើយ​បញ្ហា​នេះ​វា​មាន​សារសំខាន់​ណាស់​ចំពោះ​ពួក​គេ​នៅ​ពេល​ក្រោយ​ ។​ ជា​ធម្មតា​ការ​បាក់​ធ្មេញ​ឬ​ពុក​គឺ​តែងតែ​កើត​មាន​ចំពោះ​មុខ​គ្រប់​មនុស្ស​ទាំងអស់​ ជា​ពិសេស​ស​នៅ​វ័យក្មេង​ ប៉ុន្ដែ​ក្រោយ​ពី​ដុះធ្មេញ​ថ្មី​មក ​ការ​បាត់បង់​អាច​កើត​មាន​ម្ដងទៀត​ ប៉ុន្ដែ​ការ​កកើត​វិញ​គឺ​មិន​មាន​ទៀត​ឡើយ​ ។​ បញ្ហា​ពុក​ធ្មេញ​វា​មិន​ត្រឹម​ថា​តែ​បញ្ហា​បាត់បង់​ធ្មេញ​តែ​មួយ​មុខ​នោះ​ទេ វា​បង្ក​ការ​ឈឺចាប់​និង​ធ្វើ​ឱ្យ​មាន​មេរោគ​ផ្សេងៗ​អាច​ឆ្លង​រាល​ដាល​បាន​ប្រសិនបើ​អាការរោគ​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​នោះ​ ។​

​បញ្ហា​ដែល​តែងតែ​ធ្វើ​ឱ្យ​ពុក​ធ្មេញ​រួម​មានៈ​

- ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កុមារ​នៅ​ពេល​កុមារ​ចាប់ផ្ដើម​ដុះធ្មេញ​ជា​ថ្មី​។​

- ​អាច​ទាមទារ​ការ​ព្យាបាល​យ៉ាង​យកចិត្ដទុកដាក់​។​   

- ​ខាតបង់​ពេលវេលា​ (​ពិសេស​ចំពោះ​កុមារ​ចូល​សាលារៀន​)​

ដូច្នេះ​ ការ​រក្សា​សុខភាព​មាត់​ធ្មេញ​សម្រាប់​កុមារ​វា​មាន​សារសំខាន់​ណាស់​ ដែល​ករណី​នេះ​ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​តែ​យកចិត្ដទុកដាក់​ខ្ពស់​ ហើយ​ត្រូវ​ពិនិត្យ​និង​នាំ​កូនៗ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឱ្យ​មុន​ករណី​នេះ​កើត​ឡើង​ធ្ងន់ធ្ងរ ​។​ ប៉ុន្ដែ​កត្ដា​សំខាន់​សម្រាប់​ជួយ​ទប់ស្កាត់​នូវ​រោគ​នេះ​គឺ​ការ​សម្អាត​ជា​ប្រចាំ​ថ្ងៃ​ ពោល​គឺ​ដុសធ្មេញ​មុន​និង​ក្រោយ​ពេល​ទទួលទាន​អាហារ​ និង​ពិនិត្យ​សុខភាព​ធ្មេញ​ជា​ប្រចាំ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​បំណង​ជួយ​កាត់​បន្ថយ​បញ្ហា​ទាំងនោះ​បាន​មួយ​ផ្នែក​ធំ​ទៀត​ផង​ ៕