
ឈេ្វងយល់អំពីជំងឺពុកធេ្មញកើតលើកុមារ
ជាធម្មតាជំងឺពុកធ្មេញតែងតែកើតមានឡើងនៅលើកុមារ ក៏ដូចមនុស្សពេញវ័យដែរ ប៉ុន្ដែវាបានបង្ហាញភាពពុកផុយចំពោះកុមារធ្ងន់ធ្ងរជាង ហើយបញ្ហានេះឪពុកម្ដាយគ្រប់រូបគួរតែការពារជាមុន ជាពិសេសការផ្ដល់ចំណីអាហារ និងរក្សាអនាម័យធ្មេញដល់កូនៗរបស់លោកអ្នកឱ្យបានជាប្រចាំ ។ ក្នុងនោះត្រូវទប់ស្កាត់បានតាមរយៈការពិនិត្យលើភេសជ្ជៈនិងឱ្យពួកគេទំពារស្ករបំបាត់ក្លិនមាត់ជាប្រចាំ ទើបសុខភាពមាត់ធ្មេញរបស់ក្មេងៗទាំងនោះទទួលបានសុខភាពល្អ ។
១-ស្វែងយល់អំពីមូលហេតនាំឱ្យពុកធ្មេញ
ការពារជំងឺពុកធ្មេញចំពោះកុមារគួរតែចាប់ផ្ដើមអនុវត្ដនៅក្នុងកំឡុងពេលមានគភ៌ ។ គ្រប់ស្ដ្រីមានផ្ទៃពោះទាំងឡាយទាមទារឱ្យទទួលទានអាហារដែលមានគុណភាព ក្នុងនោះត្រូវមានអាហារូបត្ថម្ភខ្ពស់ជាងអាហារស្ងួត ។ ជាការពិតណាស់ ការទទួលទានអាហារមាន គុណភាព ហើយគឺជាអាហារស្ងួតនោះ គឺអាចជួយឱ្យសុខភាពធ្មេញរបស់ទារកមានគុណភាពល្អផងដែរ ។
២- គួរធ្វើបែបណាពេលជួបបញ្ហា?
ឪពុកម្ដាយភាគច្រើនតែងតែនាំកូនៗរបស់ខ្លួនជួបគ្រូពេទ្យជំនាញនៅពេលគេមានអាយុចន្លោះពី ២-៣ ឆ្នាំ ។ ក្រុមពេទ្យធ្មេញទាំងឡាយបានផ្ដល់ដំបូន្មានថា កូនតូចៗរបស់លោកអ្នកត្រូវការត្រួតពិនិត្យសុខភាពធ្មេញមិនឱ្យលើសពីចន្លោះ៦ខែឡើយបន្ទាប់ពីបញ្ហាពុកធ្មេញកើតមានឡើងនោះ ។ នេះគឺជាការផ្ដល់នូវអនុសាសន៍មួយដ៏ល្អដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យជំងឺរបស់ពួកគេទាំងនោះ ។
៣-ការពារពុកធ្មេញជាមួយការទទួលទានចំណីៈ
អាហារជាច្រើនប្រភេទដែលលោកអ្នកផ្ដល់ដល់កូនៗវាអាចមានផលប៉ះពាល់ដល់ការកកើតនិងការរីកដុះដាលនៃជំងឺធ្មេញ ។
៤-ហេតុអ្វីបានជាការថែរក្សាសុខភាពធ្មេញតែងតែជួបបញ្ហា?
កុមារភាគច្រើនតែងតែបាត់បង់ធ្មេញហើយបញ្ហានេះវាមានសារសំខាន់ណាស់ចំពោះពួកគេនៅពេលក្រោយ ។ ជាធម្មតាការបាក់ធ្មេញឬពុកគឺតែងតែកើតមានចំពោះមុខគ្រប់មនុស្សទាំងអស់ ជាពិសេសសនៅវ័យក្មេង ប៉ុន្ដែក្រោយពីដុះធ្មេញថ្មីមក ការបាត់បង់អាចកើតមានម្ដងទៀត ប៉ុន្ដែការកកើតវិញគឺមិនមានទៀតឡើយ ។ បញ្ហាពុកធ្មេញវាមិនត្រឹមថាតែបញ្ហាបាត់បង់ធ្មេញតែមួយមុខនោះទេ វាបង្កការឈឺចាប់និងធ្វើឱ្យមានមេរោគផ្សេងៗអាចឆ្លងរាលដាលបានប្រសិនបើអាការរោគមិនបានពិនិត្យឱ្យបានដិតដល់នោះ ។
បញ្ហាដែលតែងតែធ្វើឱ្យពុកធ្មេញរួមមានៈ
- បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារនៅពេលកុមារចាប់ផ្ដើមដុះធ្មេញជាថ្មី។
- អាចទាមទារការព្យាបាលយ៉ាងយកចិត្ដទុកដាក់។
- ខាតបង់ពេលវេលា (ពិសេសចំពោះកុមារចូលសាលារៀន)
ដូច្នេះ ការរក្សាសុខភាពមាត់ធ្មេញសម្រាប់កុមារវាមានសារសំខាន់ណាស់ ដែលករណីនេះឪពុកម្ដាយគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ខ្ពស់ ហើយត្រូវពិនិត្យនិងនាំកូនៗទៅជួបគ្រូពេទ្យជំនាញឱ្យមុនករណីនេះកើតឡើងធ្ងន់ធ្ងរ ។ ប៉ុន្ដែកត្ដាសំខាន់សម្រាប់ជួយទប់ស្កាត់នូវរោគនេះគឺការសម្អាតជាប្រចាំថ្ងៃ ពោលគឺដុសធ្មេញមុននិងក្រោយពេលទទួលទានអាហារ និងពិនិត្យសុខភាពធ្មេញជាប្រចាំជាមួយក្រុមគ្រូពេទ្យជំនាញក្នុងបំណងជួយកាត់បន្ថយបញ្ហាទាំងនោះបានមួយផ្នែកធំទៀតផង ៕
