កំពូល​គ្រឿងអលង្ការ​ថ្លៃ​​បំផុត​នៅ​លើ​ពិភពលោក​

ដោយ​ ៖ ថ្ងៃទី 21 មករា 2012ម៉ោង 16:13:16

១-​សម្លៀក​បំពាក់​ប៊ី​គី​នី​ពេជ្រ​តម្លៃ​៣០​លាន​ដុល្លារ​

សម្លៀក​បំពាក់​នេះ​ឌី​សាញ​ដោយ​ Susan​ Rosen​ និង​ Steinmetg​ ដែល​មាន​ពេជ្រ​ទឹក​ល្អ​បំផុត​ ទំហំ​១៥០​កា​រ៉ាត់​ ហើយ​ដែល​គេ​ប៉ាន់​ស្មានថា​ជា​សម្លៀក​បំពាក់​ងូតទឹក​មួយ​សម្រាប់​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​លោក​យើង​នេះ​ ។​

២-​ពេជ្រ​ព៌​ណ​ស​១​គ្រាប់​តម្លៃ​ ២៣​លាន​ដុល្លារ​

​ពេជ្រ​ស​១​គ្រាប់​នេះ​ជាក​ម្មសិ​ទ្ឋិ​របស់​ហាង​លក់​ឡៃ​ឡុ​ង​ឈ្មោះ​ sotheby’s​ auction​ house​ មាន​ទំហំ​១០០.១​កា​រ៉ាត់​ ។​ ដំបូង​ឡើង​គេ​លក់​តែ​១៦​លាន​ដុល្លារ​ទេ​ តែ​មក​ទល់​ឥឡូវនេះ​ឡើង​ដល់​២៣​លាន​ហើយ​ ។​

៣-​ខ្សែ​ក​រាង​បេះដូង​ ជា​ត្បូង​របស់​ប្រទេស​ភូមា​ តម្លៃ​ ១៤​លាន​ដុល្លារ​

​ត្បូង​ទទឹម​នេះ​យក​ចេញពី​ប្រទេស​ភូមា​ ព័ទ្ធ​ជុំវិញ​ដោយ​គ្រាប់ពេជ្រ​ស​ ដែល​ត្បូង​នេះ​មាន​ទំហំ​៤០.៦៣​កា​រ៉ាត់​ ។​ ឥឡូវ​វា​ជា​កម្មសិទ្ធិ​របស់​ហាង​ពេជ្រ​មួយ​នៅ​អង់គ្លេស ​។​ គ្រាប់ពេជ្រ​ដែល​ស​ដាំ​ព័ទ្ធ​មាន​ទំហំ​១៥០​កា​រ៉ាត់ ​។​

៤-​បន្ដោង​ពេជ្រ​ពាក់​ក្រ​ចៀក​តម្លៃ​៨,៥​លាន​ដុល្លារ​

បន្ដោង​ពេជ្រ​ពាក់​ក្រ​ចៀក​នេះ​ជា​ការ​ច្នៃប្រឌិត​របស់​ Harsy​ winston​ ។​ ពេជ្រ​ដែល​មាន​ទំហំ​៦០​កា​រ៉ាត់​ ចាប់​ជាប់​ដោយ​ជាតិ​បា្ល​ទី​ន​ ហើយ​វាស​ក្ដិ​សម​បំផុត​ទៅ​នឹង​គ្រប់​ម៉ូត​សំលៀក​បំពាក់​ ។​

៥.​ ពេជ្រ​ព៌​ណ​ខៀវ​តម្លៃ​៧,៩៨​លាន​ដុល្លារ​

​ពេជ្រ​ព​ណ៍​ខៀវ​ដ៏​កម្រ​របស់​ហាង​ Sotheby​ នេះ​មាន​ទំហំ​៦.០៤​កា​រ៉ាត​ ដាំ​ជា​ចិ​ញ្ចៀ​ន​ បាន​លក់​នៅ​ហាង​ពិ​ព៌​ណ​មួយ​នៅ​ទីក្រុង​ហុងកុង​ ដែល​តម្លៃ​របស់​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ​ ៧.៩៨​លាន​ដុល្លារ ​។​

៦-​ខ្សែ​ក​ធ្វើ​អំពី​ពេជ្រ​ និង​ មរកត​តម្លៃ​ ៣​លាន​ដុល្លារ​

​ខ្សែ​ក​ដ៏​ល្អឆើត​ដែល​ច្នៃ​ប​ង្កើត​ដោយ​គ្រាប់ពេជ្រ​ និង​ដោយ​ត្បូង​មរកត​នេះ​សរុប​មាន​ទំហំ​ ១៩១​កា​រ៉ាត់ ​ដែល​ជា​មរកត​របស់​ប្រទេស​កូ​ឡំ​ប៊ី​។​ តម្លៃ​លក់​ត្រូវ​គេ​ជឿ​ថា​ប្រមាណ​ជា​៣​លាន​ដុល្លារ​ តែ​មិន​ទាន់​ប្រាកដ​ទាំងស្រុង​នោះ​ទេ​ ។​ ឮ

៧-​បន្ដោង​ពែរ​តម្លៃ​២.៥​លាន​ដុល្លារ​

​បន្ដោង​ពែរ​នៅ​ហាង​ Tihanyxeo​ នេះ​ សា​ម​ញ្ញ​តែ​ល្អ​ឥត​ខ្ចោះ​ ធ្វើ​ឡើង​ដោយ​គ្រាប់​ពែរ​ភ្លឺ​មុត​ មាន​ទម្រង់​ដូច​ពេជ្រ ​។​ គេ​កម្រ​ធ្វើ​បន្ដោង​ដោយ​គ្រាប់​ពែរ​សក្ដិ​សម​ដែល​លម្អ​ដោយ​គ្រាប់ពេជ្រ​ទំហំ​ ៤១.៤​កា​រ៉ាត់​ បាន​ដូច​បន្ដោង​នេះ​ណាស់​ ។​

៨-​ខ្សែ​ក​ពេជ្រ​តម្លៃ​២​លាន​ដុល្លារ​

​ខ្សែ​ក​ពេជ្រ​នេះ​មានឈ្មោះ​ថា​ ខ្សែ​ក​ William​ Goldbeng​ ជា​ខ្សែ​ក​មាន​ព៌​ណ​ភ្លឺ​មុត​ នឹង​ល្អឆើត​ ។​ ខ្សែ​ក​នេះ​បំពាក់​ពេជ្រ​សរុប​ ៤៥​កា​រ៉ាត់​ ។​

៩-​ចិ​ញ្ចៀន​ព៌​ណ​ខៀវ​តម្លៃ​ម្រ​មា​ណ​ជា​២​លាន​ដុល្លារ​

​ចិ​ញ្ចៀន​នេះ​មាន​តម្លៃ​គឺ​ដោយសារ​វា​ដាំ​ដោយ​គ្រាប់ពេជ្រ​ព៌​ណ​ខៀវ​ស្រងាត់​ដ៏​កម្រ​ ដែល​ក្នុង​លោក​ពុំ​សូវ​បាន​ជួប ​។​ វា​មាន​ទំហំ​ ២.៤​កា​រ៉ាត់​ តែ​តម្លៃ​វា​ខ្ពស់​ខ្លាំង​ណាស់់​ ។​

១០.​ខ្សែ​ក​ពេជ្រ​ព៌​ណ​ផ្កាឈូក​-​ ស​ តម្លៃ​ជិត​ ២​លាន​ដុល្លារ​

​ខ្សែ​ក​នេះ​មានឈ្មោះ​ថា​ ខ្សែ​ក​ The​ leviev​ ដាំ​ដោយ​គ្រាប់ពេជ្រ​ព៌​ណ​ផ្កាឈូក​ និង​ព៌​ណ​-​ស​ ដែល​សរុប​មាន​ ៩៧.៩​កា​រ៉ាត់ ​។​ គេ​ត្រូវ​ប្រើ​ពេល​ស្វែងរក​ និង​ដើម្បី​បន្ដោង​ខ្សែ​ក​នេះ​ដល់​ទៅ​មួយ​ឆ្នាំ​ឯណោះ​ ។​

​​១១.ពេជ្រ​ពណ៌​លឿង​មាន​តម្លៃ​ជាង​១០​លាន​ផោន​​

​ពេជ្រ​ពណ៌​លឿង​មួយ​គ្រាប់​ដែល​គេ​ឃើញ​នៅ​ក្នុង​រូបភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពេជ្រ​ដ៏​កម្រ​ហើយ​កាលពីមុន​គ្មាន​ល​ទ្ឋ​ភាព​នឹង​ឱ្យ​តម្លៃ​វា​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​ ។​ ប៉ុន្ដែ​ឥឡូវនេះ​ ពេជ្រ​ពណ៌​លឿង​មួយ​គ្រាប់​ដែល​គេ​ហៅ​ថា ​Cora​ Sun-Drop​ gem​ នេះ​ត្រូវ​បាន​គេ​តម្លើង​ថ្លៃ​វារ​ហូត​ដល់​៣​ដង​ឯណោះ ​ពោល​គឺ​មាន​តម្លៃ​ដល់​១០​លាន​ផោន​ក្នុង​ឱកាស​លក់​ឡាយឡុង​កាលពី​២​ទៅ​៣​ខែ​កន្លង​មក​នេះ​។​ ពេជ្រ​ពណ៌​លឿង​នេះ​មាន​ទំហំ​១១០​កា​រ៉ាត់​ដែល​ត្រូវ​បាន​គេ​គិត​ឃើញ​ថា​វា​ភ្លឺ​ចិញ្ចាច​ភ្លឺ​មុត​ជាង​ពេជ្រ​ផ្សេងៗ​ទៀត ​។ ​ពេជ្រ​នេះ​ត្រូវ​បាន​គេ​បង្ហាញ​វា​នៅ​ក្នុង​ឱកាស​បង្ហាញ​នៅ​សារមន្ទីរ​ London​ Natural​ Museum​ ជាទី​ដែល​មាន​គ្រាប់ពេជ្រ​ធំៗ​ នឹង​ពេជ្រ​ដ៏​កម្រ​នៅ​ក្នុង​លោក​ នេះ​។​
១២.​ពេជ្រ​ពណ៌​ខៀវ​តូច​តែ​ថ្លៃ​ដល់​៧​លាន​ដុល្លារ​

​វា​ជា​ពេជ្រ​ពិសេស​ មាន​ពណ៌​ខៀវចាស់​កម្រ​នឹង​បាន​ជួប​ប្រទះ​ ។​ គេ​បាន​យក​វា​មក​ឆ្នៃ​ធ្វើ​ជា​ចិញ្ចៀន​ ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត ​។​ ត្បូង​ពេជ្រ​ពណ៌​ខៀវ​មាន​ទំហំ​៦.០៤កា​រ៉ាត់​នេះ​ មាន​ពន្លឺ​ចាំង​ចិញ្ចាច ​។​ ចិញ្ចៀន​ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​នៅ​ក្នុង​ហាង​ Sotheby​ ក្នុង​ទីក្រុង​ហុងកុង ​។​ តម្លៃ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​ស្រ​ឡាំង​កាំ​ង​នោះ​គឺ​៧.៩៨​លាន​ដុល្លារ​ បើ​គិត​ក្នុង​តម្លៃ​មួយ​កា​រ៉ាត់​ វិញ​នោះ​គឺ​១.៣២​លាន​ដុល្លារ ​។​ 

១៣.​ពេជ្រ​ពណ៌​ផ្កាឈូក​មាន​តម្លៃ​ ៣២.៨៥២១០៩​ដុល្លារ​

​ពេជ្រ​មាន​ទំហំ​២៤.៧៨​កា​រ៉ាត់​ កាត់​ជា​រាង​ត្រីកោណ​ ហើយ​គេ​បាន​ដាំ​នៅ​លើ​ចិញ្ចៀន​មួយ​វង់​ដែល​ស្ថិត​នៅ​ចន្លោះ​ពេជ្រ​ស​២​គ្រាប់​ទៀត ​។​ តាម​ប្រវត្ដិ​ពេជ្រ​នេះ​កាលពី​៦០​ឆ្នាំ​មុន​ពេជ្រ​នេះ​បាន​លក់​ដោយ​ហាង​ល្បីឈ្មោះ​មួយ​ឈ្មោះ​ Harry​ Winston​ ទៅ​ឱ្យ​ឯកជន​មួយ​ដែល​គេ​ទិញ​ដើម្បី​ការ​សំរាំង​ពេជ្រ ​(Collection)​ ហើយ​ឥឡូវ​គេ​បានឃើញ​វា​បង្ហាញខ្លួន​នៅ​ទីក្រុង​ហុងកុង​បន្ទាប់​ពី​គេ​នាំ​វា​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក​​ ហើយ​បន្ទាប់​មក​គេ​លក់​ឡៃ​ឡុ​ង​នៅ​ក្នុង​ហាង​ Sotheby​ នៅ​ទីក្រុង​ហ្សឺ​ណែវ ​។​ ពេជ្រ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​តម្លៃ​រហូត​ដល់​ ២៣​ ទៅ​ ៣២​លាន​ដុល្លារ​អា​មេ​រិ​ក ​៕​