
កំពូលគ្រឿងអលង្ការថ្លៃបំផុតនៅលើពិភពលោក
ដោយ ៖ ថ្ងៃទី 21 មករា 2012ម៉ោង 16:13:16
១-សម្លៀកបំពាក់ប៊ីគីនីពេជ្រតម្លៃ៣០លានដុល្លារ
សម្លៀកបំពាក់នេះឌីសាញដោយ Susan Rosen និង Steinmetg ដែលមានពេជ្រទឹកល្អបំផុត ទំហំ១៥០ការ៉ាត់ ហើយដែលគេប៉ាន់ស្មានថាជាសម្លៀកបំពាក់ងូតទឹកមួយសម្រាប់មានតម្លៃថ្លៃជាងគេបំផុតនៅលើលោកយើងនេះ ។
២-ពេជ្រព៌ណស១គ្រាប់តម្លៃ ២៣លានដុល្លារ
ពេជ្រស១គ្រាប់នេះជាកម្មសិទ្ឋិរបស់ហាងលក់ឡៃឡុងឈ្មោះ sotheby’s auction house មានទំហំ១០០.១ការ៉ាត់ ។ ដំបូងឡើងគេលក់តែ១៦លានដុល្លារទេ តែមកទល់ឥឡូវនេះឡើងដល់២៣លានហើយ ។
៣-ខ្សែករាងបេះដូង ជាត្បូងរបស់ប្រទេសភូមា តម្លៃ ១៤លានដុល្លារ
ត្បូងទទឹមនេះយកចេញពីប្រទេសភូមា ព័ទ្ធជុំវិញដោយគ្រាប់ពេជ្រស ដែលត្បូងនេះមានទំហំ៤០.៦៣ការ៉ាត់ ។ ឥឡូវវាជាកម្មសិទ្ធិរបស់ហាងពេជ្រមួយនៅអង់គ្លេស ។ គ្រាប់ពេជ្រដែលសដាំព័ទ្ធមានទំហំ១៥០ការ៉ាត់ ។
៤-បន្ដោងពេជ្រពាក់ក្រចៀកតម្លៃ៨,៥លានដុល្លារ
បន្ដោងពេជ្រពាក់ក្រចៀកនេះជាការច្នៃប្រឌិតរបស់ Harsy winston ។ ពេជ្រដែលមានទំហំ៦០ការ៉ាត់ ចាប់ជាប់ដោយជាតិបា្លទីន ហើយវាសក្ដិសមបំផុតទៅនឹងគ្រប់ម៉ូតសំលៀកបំពាក់ ។
៥. ពេជ្រព៌ណខៀវតម្លៃ៧,៩៨លានដុល្លារ
ពេជ្រពណ៍ខៀវដ៏កម្ររបស់ហាង Sotheby នេះមានទំហំ៦.០៤ការ៉ាត ដាំជាចិញ្ចៀន បានលក់នៅហាងពិព៌ណមួយនៅទីក្រុងហុងកុង ដែលតម្លៃរបស់វាគួរឱ្យភ្ញាក់ផ្អើលបំផុតគឺ ៧.៩៨លានដុល្លារ ។
៦-ខ្សែកធ្វើអំពីពេជ្រ និង មរកតតម្លៃ ៣លានដុល្លារ
ខ្សែកដ៏ល្អឆើតដែលច្នៃបង្កើតដោយគ្រាប់ពេជ្រ និងដោយត្បូងមរកតនេះសរុបមានទំហំ ១៩១ការ៉ាត់ ដែលជាមរកតរបស់ប្រទេសកូឡំប៊ី។ តម្លៃលក់ត្រូវគេជឿថាប្រមាណជា៣លានដុល្លារ តែមិនទាន់ប្រាកដទាំងស្រុងនោះទេ ។ ឮ
៧-បន្ដោងពែរតម្លៃ២.៥លានដុល្លារ
បន្ដោងពែរនៅហាង Tihanyxeo នេះ សាមញ្ញតែល្អឥតខ្ចោះ ធ្វើឡើងដោយគ្រាប់ពែរភ្លឺមុត មានទម្រង់ដូចពេជ្រ ។ គេកម្រធ្វើបន្ដោងដោយគ្រាប់ពែរសក្ដិសមដែលលម្អដោយគ្រាប់ពេជ្រទំហំ ៤១.៤ការ៉ាត់ បានដូចបន្ដោងនេះណាស់ ។
៨-ខ្សែកពេជ្រតម្លៃ២លានដុល្លារ
ខ្សែកពេជ្រនេះមានឈ្មោះថា ខ្សែក William Goldbeng ជាខ្សែកមានព៌ណភ្លឺមុត នឹងល្អឆើត ។ ខ្សែកនេះបំពាក់ពេជ្រសរុប ៤៥ការ៉ាត់ ។
៩-ចិញ្ចៀនព៌ណខៀវតម្លៃម្រមាណជា២លានដុល្លារ
ចិញ្ចៀននេះមានតម្លៃគឺដោយសារវាដាំដោយគ្រាប់ពេជ្រព៌ណខៀវស្រងាត់ដ៏កម្រ ដែលក្នុងលោកពុំសូវបានជួប ។ វាមានទំហំ ២.៤ការ៉ាត់ តែតម្លៃវាខ្ពស់ខ្លាំងណាស់់ ។
១០.ខ្សែកពេជ្រព៌ណផ្កាឈូក- ស តម្លៃជិត ២លានដុល្លារ
ខ្សែកនេះមានឈ្មោះថា ខ្សែក The leviev ដាំដោយគ្រាប់ពេជ្រព៌ណផ្កាឈូក និងព៌ណ-ស ដែលសរុបមាន ៩៧.៩ការ៉ាត់ ។ គេត្រូវប្រើពេលស្វែងរក និងដើម្បីបន្ដោងខ្សែកនេះដល់ទៅមួយឆ្នាំឯណោះ ។
១១.ពេជ្រពណ៌លឿងមានតម្លៃជាង១០លានផោន
ពេជ្រពណ៌លឿងមួយគ្រាប់ដែលគេឃើញនៅក្នុងរូបភាពនេះត្រូវបានគេចាត់ទុកថាជាពេជ្រដ៏កម្រហើយកាលពីមុនគ្មានលទ្ឋភាពនឹងឱ្យតម្លៃវាឱ្យបានត្រឹមត្រូវឡើយ ។ ប៉ុន្ដែឥឡូវនេះ ពេជ្រពណ៌លឿងមួយគ្រាប់ដែលគេហៅថា Cora Sun-Drop gem នេះត្រូវបានគេតម្លើងថ្លៃវារហូតដល់៣ដងឯណោះ ពោលគឺមានតម្លៃដល់១០លានផោនក្នុងឱកាសលក់ឡាយឡុងកាលពី២ទៅ៣ខែកន្លងមកនេះ។ ពេជ្រពណ៌លឿងនេះមានទំហំ១១០ការ៉ាត់ដែលត្រូវបានគេគិតឃើញថាវាភ្លឺចិញ្ចាចភ្លឺមុតជាងពេជ្រផ្សេងៗទៀត ។ ពេជ្រនេះត្រូវបានគេបង្ហាញវានៅក្នុងឱកាសបង្ហាញនៅសារមន្ទីរ London Natural Museum ជាទីដែលមានគ្រាប់ពេជ្រធំៗ នឹងពេជ្រដ៏កម្រនៅក្នុងលោក នេះ។
១២.ពេជ្រពណ៌ខៀវតូចតែថ្លៃដល់៧លានដុល្លារ
វាជាពេជ្រពិសេស មានពណ៌ខៀវចាស់កម្រនឹងបានជួបប្រទះ ។ គេបានយកវាមកឆ្នៃធ្វើជាចិញ្ចៀន ហើយត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់បំផុត ។ ត្បូងពេជ្រពណ៌ខៀវមានទំហំ៦.០៤ការ៉ាត់នេះ មានពន្លឺចាំងចិញ្ចាច ។ ចិញ្ចៀនត្រូវបានគេដាក់ដេញថ្លៃនៅក្នុងហាង Sotheby ក្នុងទីក្រុងហុងកុង ។ តម្លៃដែលធ្វើឱ្យមនុស្សភាគច្រើនស្រឡាំងកាំងនោះគឺ៧.៩៨លានដុល្លារ បើគិតក្នុងតម្លៃមួយការ៉ាត់ វិញនោះគឺ១.៣២លានដុល្លារ ។
១៣.ពេជ្រពណ៌ផ្កាឈូកមានតម្លៃ ៣២.៨៥២១០៩ដុល្លារ
ពេជ្រមានទំហំ២៤.៧៨ការ៉ាត់ កាត់ជារាងត្រីកោណ ហើយគេបានដាំនៅលើចិញ្ចៀនមួយវង់ដែលស្ថិតនៅចន្លោះពេជ្រស២គ្រាប់ទៀត ។ តាមប្រវត្ដិពេជ្រនេះកាលពី៦០ឆ្នាំមុនពេជ្រនេះបានលក់ដោយហាងល្បីឈ្មោះមួយឈ្មោះ Harry Winston ទៅឱ្យឯកជនមួយដែលគេទិញដើម្បីការសំរាំងពេជ្រ (Collection) ហើយឥឡូវគេបានឃើញវាបង្ហាញខ្លួននៅទីក្រុងហុងកុងបន្ទាប់ពីគេនាំវាធ្វើដំណើរជុំវិញពិភពលោក ហើយបន្ទាប់មកគេលក់ឡៃឡុងនៅក្នុងហាង Sotheby នៅទីក្រុងហ្សឺណែវ ។ ពេជ្រនេះត្រូវបានគេប៉ាន់ប្រមាណថាអាចមានតម្លៃរហូតដល់ ២៣ ទៅ ៣២លានដុល្លារអាមេរិក ៕
