
វិធីសាស្ត្រ៨យ៉ាងជួយឲ្យក្មេងព្យាយាមរៀនសូត្រ
កោតសរសើរគឺជាការជំរុញ និងការទុកចិត្ដឱ្យក្មេងៗកាន់តែចាប់អារម្មណ៍ និងឧស្សាហ៍ព្យាយាមក្នុងកិច្ចការសិក្សា ។ ប៉ុន្ដែពាក្យសរសើររាល់ពេលពេកក៏អាចធ្វើឱ្យក្មេងគិតថាមិនបានយកចិត្ដទុកដាក់ដោយពិតប្រាកដទៅលើការសិក្សារបស់ពួកគេ ដោយគ្រាន់តែលើកទឹកចិត្ដច្បោលៗប៉ុណ្ណោះ ។ ធ្វើយ៉ាងណាដើម្បីឱ្យកូនរបស់លោកអ្នកឧស្សាហ៍ព្យាយាមសិក្សាដោយមិនបាច់បង្ខំ ។
សូមសាកល្បងនូវវិធី៨យ៉ាងដូចខាងក្រោមៈ
១.ទទួលស្គាល់នូវសមត្ថភាពកូនរបស់លោកអ្នក
ប្រសិនបើលោកអ្នកកំណត់គោលដៅឱ្យកូនជាសិស្សពូកែជាងគេបង្អស់នៅក្នុងថ្នាក់គឺពិតជាការស្រមើស្រមៃហួសព្រំដែនរបស់អាណាព្យាបាល ។ ក្មេងៗមានការវិវត្ដន៍ និងកម្រិតនៃការយល់ដឹងចាប់យកចំណេះវិជ្ជាខុសៗគ្នា ។ ដូចនេះយើងមិនបាច់ប្រៀបធៀប សមត្ថភាពកូនរបស់ខ្លួនឯងទៅនឹងក្មេងដទៃទៀតឡើយគឺធ្វើឱ្យកូនធុញថប់ ។
ផ្ទុយទៅវិញ ប្រសិនបើកូនរបស់លោកអ្នកមានទេពកោសល្យលើគំនូរ ឬកីឡា ត្រូវតែផ្ដល់ឱកាសឱ្យពួកគេដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ មិនត្រូវបង្ខំពួកគេ បង្វែរធ្វើជារឿងអ្វីតាមចិត្ដយើងឡើយ ។
២.ផ្ដល់ឱកាសឱ្យកូនរបស់លោកអ្នក
វិធីសាស្ដ្រដ៏ល្អនិងមានប្រសិទ្ឋិភាពបំផុតគឺជួយកូនលោកអ្នកតាមចំណូលចិត្ដ និងសមត្ថភាពរបស់គេ ។ ប្រសិនក្មេងៗមានសិទ្ឋិជ្រើសរើស ពួកគេនឹងខិតខំព្យាយាមនូវអ្វីដែលពួកគេចង់បាន ប៉ុន្ដែក៏ត្រូវមានការគាំទ្រពីឪពុកម្ដាយផងដែរ ។ ឧទាហរណ៍ ដូចជានៅថ្ងៃសៅរ៍នេះក្មេងចង់ទៅមើលការប្រគំតន្ដ្រី ប៉ុន្ដែប្រសិនជាអ្នកមិនជូនទៅគឺមិនអាចទៅបានឡើយ ។ ដូចនេះក្មេងៗចូលចិត្ដគ្រប់សព្វបែបយ៉ាង ប៉ុន្ដែឪពុកម្ដាយត្រូវតែព្យាយាមកាត់បន្ថយនូវអ្វីដែលមិនសូវចាំបាច់ ។
៣.ត្រួតពិនិត្យ តើមានអ្វីដែលបង្កផល វិបាកដល់កូនលោកអ្នកដែរឬទេ?
រឿងនេះពិតជាងាយស្រួល ប៉ុន្ដែលោកអ្នកត្រូវតែដឹងថាតើពេលណាបានសួរកូនថាហេតុអ្វីមិនធ្វើលំហាត់ ឬក៏មិនធ្វើមេរៀន...? មានមូលហេតុច្រើនដូចជា មិនចូលចិត្ដបរិយាកាស ឬធុញទ្រាន់នឹងមុខវិជ្ជាណាមួយ ឬក៏មិនចូលចិត្ដអង្គុយរៀនតែម្នាក់ឯង ។ ដូច្នេះអាចដឹងពីចំណូលចិត្ដរបស់កូនក្មេងដើម្បីជួយដល់ពួកគេ ។
៤.និយាយពីរឿងជាមួយកូនអំពីការ ងាររបស់គេ
ឪពុកម្ដាយតែងតែមានការនឿយហត់ពេញមួយថ្ងៃ ដោយប្រកបមុខរបររកស៊ីបំពេញការងារ ប៉ុន្ដែត្រូវចំណាយពេលបន្ដិចបន្ដួចដើម្បីនិយាយលេងជាមួយកូនទាំងរឿងសប្បាយនិងរឿងមិនសប្បាយ ក៏ដូចជាការសិក្សាចំណូលចិត្ដរបស់ពួកគេ ។ និយាយជាមួយកូននូវអ្វីដែលអ្នកបានគិត អាចធ្វើឱ្យវាគិតដូចជាយើងអ៊ីចឹងដែរ ។ ជួនកាលវាបានតាំងចិត្ដដោយឪពុកម្ដាយមិនដឹងខ្លួន ខិតខំសិក្សាដើម្បីទទួលបានជោគជ័យ មានមុខមាត់ក្នុងសង្គម ។
៥.កោតសរសើរដល់កូនៗ
កោតសរសើរគឺជាវិធីសាស្ដ្រជំរុញទឹកចិត្ដកូនៗឱ្យកាន់តែខិតខំថែមទៀត ប៉ុន្ដែសម័យឥលូវ វាមិនល្ងង់ចេះតែជឿនូវពាក្យពូកែណាស់ ឬល្អណាស់នោះឡើយ ។ ប្រសិនបើថ្ងៃណាមួយក្មេងក៏លឺសូម្បីតែពាក្យនេះក៏វាដឹងថាអ្នកនិយាយកុហក ។ ដូច្នេះឪពុកម្ដាយគួរតែព្យាយាមកុំលើកពាក្យសរសើរច្រំដែលដល់កូនៗ។
៦.ផ្ដល់រង្វាន់ដល់កូនៗ
ឪពុកម្ដាយមួយចំនួនតែងតែសន្យាជាមួយនឹងកូនៗរបស់ខ្លួនថានឹងផ្ដល់រង្វាន់នូវអ្វីដែលពួកគេពេញចិត្ដប្រសិនបើប្រលងបានពិន្ទុល្អ ហើយធ្លាក់និងគ្មានអ្វីសោះ ។ វិធីសាស្ដ្រសរសើរបែបនេះមិនប្រាកដថាល្អនោះឡើយ អាចធ្វើឱ្យកូនរបស់លោកអ្នកមានភាពតានតឹងនៅពេលសិក្សា និងពេលប្រលង និងព្រួយបារម្ភខ្លាចបានពិន្ទុទាប និងមិនបានប្រាក់រង្វាន់ ។ ចំពោះក្មេងសិក្សា ឬប្រលងបានពិន្ទុខ្ពស់ គឺជារង្វាន់សម្រាប់ពួកគេទៅហើយ ប៉ុន្ដែបើមានរង្វាន់ពីក្រៅបន្ថែមទៀត នឹងធ្វើឱ្យពួកគេកាន់តែខិតខំរៀនទៀតក៏ដូចធ្វើឱ្យក្មេងសោកស្ដាយពេលបានទទួលរង្វាន់តិច ។
៧.ផ្ដល់សេរីភាពដល់កូនម្ដងម្កាលឱ្យពួកគេធ្វើអ្វីដែលពួកគេចូលចិត្ដ
ក្មេងៗមានការវិវត្ដន៍នឹងចាប់យកចិត្ដទុកដាក់ពីឪពុកម្ដាយ ប៉ុន្ដែក្មេងៗក៏ត្រូវការពេលវេលាដើម្បើវិវត្ដន៍ផងដែរ។ ឪពុកម្ដាយមិនត្រូវប្រើប្រាស់ពាក្យសម្ដីដូចជា អា ឯងកំពុងធ្វើអ្វី ? ម៉េចមិនទៅធ្វើមេរៀន? ... និយាយដូច្នេះងាយស្រួលនឹងធ្វើឱ្យក្មេងរងរបួសផ្លូវចិត្ដ។
៨.បកស្រាយឱ្យកូនអ្នកបានដឹងថាហេតុអ្វីបានជាអ្នកចង់ឱ្យកូនៗអ្នករៀនពូកែ
ការសិក្សា គឺមានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ដូច្នេះឪពុកម្ដាយគួរតែនិយាយមួយថ្ងៃបន្ដិចពីការសិក្សារបស់ពួកគេ ដូចជា រៀនបានពូកែនឹងមានគេគោរពរាប់អានច្រើនមានមុខមាត់ក្នុងថ្នាក់។ តើកូនចង់ក្លាយជាគ្រូពេទ្យឬទេ? បើចង់កូនត្រូវរៀនជីវវិទ្យាឱ្យបានពូកែ...៕
