​វិធីសាស្ត្រ​៨​យ៉ាង​ជួយ​ឲ្យ​ក្មេង​ព្យាយាម​រៀនសូត្រ

ដោយ​ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 10:27:26

កោតសរសើរ​គឺជា​ការ​ជំរុញ​​ និង​ការ​ទុកចិត្ដ​ឱ្យ​ក្មេងៗ​កាន់តែ​ចាប់អារម្មណ៍​ និង​ឧស្សា​ហ៍​ព្យាយាម​ក្នុង​កិច្ចការ​សិក្សា​ ។​ ប៉ុន្ដែ​ពាក្យ​សរសើរ​រាល់ពេល​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ក្មេង​គិត​ថា​មិន​បាន​យកចិត្ដទុកដាក់​ដោយ​ពិតប្រាកដ​ទៅ​លើ​ការ​សិក្សា​របស់​ពួក​គេ​ ដោយ​គ្រាន់តែ​លើកទឹកចិត្ដ​ច្បោលៗ​ប៉ុណ្ណោះ​ ។​ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​កូន​របស់​លោក​អ្នក​ឧស្សាហ៍​ព្យាយាម​សិក្សា​ដោយ​មិនបាច់​បង្ខំ​ ។​

​សូម​សាកល្បង​នូវ​វិធី​៨​យ៉ាងដូច​ខាងក្រោមៈ​

១.​ទទួលស្គាល់​នូវ​សមត្ថភាព​កូន​របស់​លោក​អ្នក​

​ប្រសិនបើ​លោក​អ្នក​កំណត់​គោល​ដៅ​ឱ្យ​កូន​ជា​សិស្ស​ពូកែ​ជាងគេ​បង្អស់​នៅ​ក្នុង​ថ្នាក់​គឺ​ពិតជា​ការ​ស្រមើ​ស្រមៃ​ហួស​ព្រំដែន​របស់​អាណា​ព្យា​​បាល​​ ។​ ក្មេងៗ​មានការ​វិវត្ដន៍​ និង​កម្រិត​នៃ​ការ​យល់​ដឹង​ចាប់​យកចំណេះ​វិជ្ជា​ខុសៗ​គ្នា ​។​ ដូចនេះ​យើ​ងមិនបាច់​ប្រៀបធៀប​ សមត្ថភាព​កូន​របស់​ខ្លួនឯង​ទៅ​នឹង​ក្មេង​ដទៃ​ទៀត​ឡើយ​គឺ​ធ្វើ​ឱ្យ​កូន​ធុញថប់​ ។​

​ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​កូន​របស់​លោក​អ្នកមាន​ទេព​កោសល្យ​លើ​គំនូរ​ ឬ​កីឡា​ ត្រូវ​តែ​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ដើម្បី​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ មិន​ត្រូវ​បង្ខំ​ពួក​គេ​ បង្វែរ​ធ្វើ​ជា​រឿង​អ្វី​តាម​ចិត្ដ​យើង​ឡើយ​ ។​

២.​ផ្ដល់​ឱកាស​ឱ្យ​កូន​របស់​លោក​អ្នក​

​វិធីសាស្ដ្រ​ដ៏​ល្អ​និង​មាន​ប្រ​សិ​ទ្ឋិ​ភាព​បំផុត​គឺ​ជួយ​កូនលោក​អ្នក​តាម​ចំណូលចិត្ដ​ និង​សមត្ថភាព​របស់​គេ​ ។​ ប្រ​សិន​ក្មេងៗ​មាន​សិ​ទ្ឋិ​ជ្រើសរើស​ ពួក​គេ​នឹង​ខិតខំ​ព្យាយាម​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ​ប៉ុន្ដែ​ក៏​ត្រូវ​មានការ​គាំ​ទ្រ​ពី​ឪពុក​ម្ដាយ​ផង​ដែរ ​។​ ឧទាហរណ៍​ ដូច​ជា​នៅ​ថ្ងៃ​សៅ​រ៍នេះ​ក្មេង​ចង់​ទៅ​មើល​ការ​ប្រគំ​តន្ដ្រី​ ប៉ុន្ដែ​ប្រសិនជា​អ្នក​មិន​ជូន​ទៅ​គឺ​មិន​អាច​ទៅ​បាន​ឡើយ​ ។​ ដូចនេះ​ក្មេងៗ​ចូល​ចិត្ដ​គ្រប់​សព្វបែបយ៉ាង​ ប៉ុន្ដែ​ឪពុក​ម្ដាយ​ត្រូវ​តែ​ព្យាយាម​កាត់​បន្ថយ​នូវ​អ្វី​ដែល​មិនសូវ​ចាំបាច់​ ។​

៣.​ត្រួតពិនិត្យ​ តើ​មាន​អ្វី​ដែល​បង្ក​ផល​ វិបាក​ដល់​កូនលោក​អ្នក​ដែរ​ឬទេ​?

រឿង​នេះ​ពិតជា​ងាយស្រួល​ ប៉ុន្ដែ​លោក​អ្នក​ត្រូវ​តែ​ដឹង​ថា​តើ​ពេល​ណា​បាន​សួរ​កូន​ថា​ហេតុ​អ្វី​មិន​ធ្វើ​លំ​ហាត់​ ឬ​ក៏​មិន​ធ្វើ​មេរៀន​...?​ មាន​មូលហេតុ​ច្រើន​ដូច​ជា ​មិន​ចូល​ចិត្ដ​បរិយាកាស​ ឬ​ធុញទ្រាន់​នឹង​មុខ​វិជ្ជា​ណាមួយ​ ឬ​ក៏​មិន​ចូល​ចិត្ដ​អង្គុយ​រៀន​តែ​ម្នាក់ឯង​ ។​ ដូច្នេះ​អាច​ដឹង​ពី​ចំណូលចិត្ដ​របស់​កូន​ក្មេង​ដើម្បី​ជួយ​ដល់​ពួក​គេ ​។​

៤.​និយាយ​ពី​រឿង​ជាមួយ​កូន​អំពី​ការ​ ងារ​របស់​គេ​

​ឪពុក​ម្ដាយ​តែងតែ​មានការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ ​ដោយ​ប្រកប​មុខរបរ​រកស៊ី​បំពេញការងារ​ ប៉ុន្ដែ​ត្រូវ​ចំណាយពេល​បន្ដិច​បន្ដួច​ដើម្បី​និយាយ​លេង​ជាមួយ​កូន​ទាំង​រឿង​សប្បាយ​និង​រឿង​មិន​សប្បាយ​ ក៏​ដូច​ជា​ការ​សិក្សា​ចំណូលចិត្ដ​របស់​ពួក​គេ​ ។​ និយាយ​ជា​មួយ​កូន​នូវ​អ្វី​ដែល​អ្នក​បាន​គិត​ អាច​ធ្វើ​ឱ្យ​វា​គិត​ដូច​ជា​យើង​អ៊ីចឹង​ដែរ​ ។​ ជួនកាល​វា​បាន​តាំងចិត្ដ​ដោយ​ឪពុក​ម្ដាយ​មិនដឹង​ខ្លួន​ ខិតខំ​សិ​ក្សា​ដើម្បី​ទទួល​បាន​ជោគ​ជ័យ មានមុខមាត់​ក្នុង​សង្គម ​។​

៥.​កោតសរសើរ​ដល់​កូនៗ​

​កោតសរសើរ​គឺជា​វិធីសាស្ដ្រ​ជំរុញ​ទឹកចិត្ដ​កូនៗ​ឱ្យ​កាន់តែ​ខិតខំ​ថែម​ទៀត ​ប៉ុន្ដែ​សម័យ​ឥលូវ​ វា​មិន​ល្ងង់​ចេះ​តែ​ជឿ​នូវ​ពាក្យ​ពូ​កែ​ណាស់​ ឬ​ល្អ​ណាស់​នោះ​ឡើយ​ ។​ ប្រ​សិន​បើ​ថ្ងៃ​ណាមួយ​ក្មេង​ក៏​លឺ​សូ​ម្បី​តែ​ពាក្យ​នេះ​ក៏​វា​ដឹង​ថា​អ្នក​និយាយ​កុហក​ ។​ ដូច្នេះ​ឪពុក​ម្ដាយ​គួរតែ​ព្យាយាម​កុំ​លើក​ពាក្យ​សរសើរ​ច្រំ​ដែល​ដល់​កូនៗ​។​

៦.​ផ្ដល់​រង្វាន់​ដល់​កូនៗ​

ឪពុក​ម្ដាយ​មួយ​ចំនួន​តែងតែ​សន្យា​ជាមួយនឹង​កូនៗ​របស់​ខ្លួន​ថា​នឹង​ផ្ដល់​រង្វាន់​នូវ​អ្វី​ដែល​ពួក​គេ​ពេញចិត្ដ​ប្រសិនបើ​ប្រលង​បាន​ពិន្ទុ​ល្អ​ ហើយ​ធ្លាក់​និង​គ្មាន​អ្វី​សោះ​ ។​ វិធីសាស្ដ្រ​សរសើរ​បែប​នេះ​មិន​ប្រាកដ​ថា​ល្អ​នោះ​ឡើយ​ អាច​ធ្វើ​ឱ្យ​កូន​របស់​លោក​អ្នកមាន​ភាព​តានតឹង​នៅ​ពេល​សិក្សា​ និង​ពេល​ប្រលង​ និង​ព្រួយបារម្ភ​ខ្លាច​បាន​ពិន្ទុ​ទាប​ និង​មិន​បាន​ប្រាក់​រង្វាន់ ​។​ ចំពោះ​ក្មេង​សិក្សា​ ឬ​ប្រលង​បាន​ពិន្ទុ​ខ្ពស់​ គឺជា​រង្វាន់​សម្រាប់​ពួក​គេ​ទៅ​ហើយ​ ប៉ុន្ដែ​បើ​មាន​រង្វាន់​ពី​ក្រៅ​បន្ថែម​ទៀត​ នឹង​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​ខិតខំ​រៀន​ទៀត​ក៏​ដូច​ធ្វើ​ឱ្យ​ក្មេង​សោកស្ដាយ​ពេល​បាន​ទទួល​រង្វាន់​តិច​ ។​

៧.​ផ្ដល់​សេរីភាព​ដល់​កូន​ម្ដងម្កាល​ឱ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ដ​

​ក្មេងៗ​មានការ​វិវត្ដន៍​នឹង​ចាប់​យក​ចិត្ដ​ទុកដាក់​ពី​ឪពុក​ម្ដាយ​ ប៉ុន្ដែ​ក្មេងៗ​ក៏​ត្រូវការ​ពេលវេលា​ដើ​ម្បើ​វិវត្ដន៍​ផង​ដែរ​។​ ឪពុក​ម្ដាយ​មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ដី​ដូច​ជា​ អា​ ឯង​កំពុង​ធ្វើ​អ្វី​ ?​ ម៉េច​មិន​ទៅ​ធ្វើ​មេរៀន​?​ ...​  និយាយ​ដូច្នេះ​ងាយស្រួល​នឹង​ធ្វើ​ឱ្យ​ក្មេង​រង​របួស​ផ្លូវចិត្ដ​។​

៨.​បកស្រាយ​ឱ្យ​កូន​អ្នក​បានដឹង​ថា​ហេតុ​អ្វី​បានជា​អ្នក​ចង់ឱ្យ​កូនៗ​អ្នករៀន​ពូកែ​

​ការ​សិក្សា​ គឺ​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ ដូច្នេះ​ឪពុក​ម្ដាយ​គួរតែ​និ​យាយ​មួយ​ថ្ងៃ​បន្ដិច​ពី​ការ​សិក្សា​របស់​ពួក​គេ​ ដូច​ជា​ រៀន​បាន​ពូកែ​នឹង​មាន​គេ​គោរព​រាប់​អាន​ច្រើន​មានមុខមាត់​ក្នុង​ថ្នាក់​។​  តើ​កូន​ចង់​ក្លាយជា​គ្រូពេទ្យ​ឬទេ​?​ បើ​ចង់​កូន​ត្រូវ​រៀន​ជីវវិទ្យា​ឱ្យ​បាន​ពូកែ​...៕