តើ​អ្នកដឹង​ទេ​ថា​ផ្លែ​ឈើ​ស្រុក​យើង​មាន​វីតាមីន​អ្វីខ្លះ​?

ដោយ​ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 11:18:44

ផ្លែ​ទំពាំងបាយជូរ​ (grape)

​ផ្លែ​ទំពាំងបាយជូរ​មាន​សារជាតិ​សំខាន់​ដូច​ជា​ស្ករ​ និង​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត​ ។​ ក្រៅពី​នេះ​នៅ​មាន​ក្លូ​កូ​ស​ សូ​ខូ​ល​ ACID​ CITRIC​ វីតាមីន​C​ ព្រមទាំង​ដែក​ និង​កាល់ស្យូម​ ។​ ផ្លែ​ទំពាំងបាយជូរ​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​ ចាស់​មុន​វ័យ ​ពុំ​មាន​កម្លាំងកំហែង​ជាដើម​ ។​ ផ្លែ​ទំពាំងបាយជូរ​ត្រូវ​គេ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​ជា​ប្រភេទ​ស្រា​ប៉ូវ​បំប៉ន ​។​ ចំណែក​ទង ​ដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំបុរាណ​សម្រាប់​បណ្ដេញ​ខ្យល់​ ទម្លាក់​ស្លេស្ម ​ព្យាបាល​រោគ​រលាក​សន្លាក់​ ឈឺឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរ​សូ​ង​ រម្ងាស់​សរសៃប្រសាទ​ បំបាត់​អាការ​ឈឺចាប់​ និង​អាច​បំបាត់​អាការ​ក្អួត​បាន​ទៀត​ផង​ ។​

ផ្លែ​ជម្ពូ​ (Rose-apple)

​ផ្លែ​ជម្ពូ​ក្រៅពី​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ គឺ​នៅ​មាន​ជាតិ​ប្រូតេអ៊ីន​ ជីវជាតិ​សេ​ ជាតិ​ដែក​ និង​ជាតិ​កាល់​ស្យូ​ម ​។​ ផ្លែ​ជម្ពូ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ ជួយ​ដល់​អ្នក​ដែល​មាន​ពោះវៀន​ និង​ក្រពះ​ខ្សោយ​ ។​ ម្យ៉ាងទៀត​ ដោយសារ​តែ​ផ្លែ​ជម្ពូ​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ ហើយ​នាំ​អោយ​បត់ជើងតូច​ច្រើន​ អ្នក​ដែល​មាន​បញ្ហា​ក្រលៀន​ខ្សោយ​ចូរ​កុំ​ទទួលទាន​ច្រើន​ហួសប្រមាណ​អោយ​សោះ​ ។​

​ម​ង្ឈុ​ត​ (Mangosteen)

​មាន​ជីវជាតិ​ទ្រទ្រង់​សុខភាព​សំខាន់ៗ​ដូច​ជា​ ប៉ូ​តា​ស្យូ​ម​ វីតាមីន​ B​ និង​ C​ កាល់ស្យូម​ ម៉ាញេ​​ស្យូ​ម​ ដែក​ ស​ង្ក័​សី​ ប្រូតេអ៊ីន​ ខ្លាញ់​ ផូស្វ័រ​ ណៃ​អាស៊ី​ន​...​។​ ជា​ពិសេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ដែល​មាន​ធាតុ​ត្រជាក់​ដល់​រាង​កាយ​ ។​ ចំណែក​សំបក​ម​ង្ឈុ​ត​បើ​យក​មក​ធ្វើ​ចាហួយ​ពណ៌​ស្វាយ​គួរ​អោយ​ចង់​ទទួលទាន ​ឬ​បើ​យក​សំបក​ម​ង្ឈុ​តទៅ​ហាល​អោយ​ស្ងួត​រួច​កិន​អោយ​ម៉ត់​ជា​ម្សៅ​ប្រើ​សម្រាប់​ឆុង​ទឹក​ពិសា​ កែ​អាការ​រាករូស​រាក​មូល​ ព្យាបាល​ដំបៅ​មាន​ខ្ទុះ​បាន​ ។​

ផ្លែ​ចេក​ (Banana)

​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន​ A​ B6​ B12​ កាល់ស្យូម ​ផូស្វ័រ​ ប៉ូ​តា​ស្យូ​ម​ ការ​បូ​អ៊ី​ដ្រា​ត​ ផ្ដល់​ថាមពល​ ព្រមទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​ទៀត​ផង​ ដូច​ជា​ ព្យាបាល​ប្រគ្រីវ​ ឈឺ​ដើម​ទ្រូង​ តានតឹង​ប្រព័ន្ធ​ប្រសាទ​ ទល់លាមក​ ហើមពោះ​ជាដើម ​។​

ស្វាយ​ (Mango)

​ស្វាយ​មាន​សារធាតុ​ខា​រ៉ូ​ទី​ណ​យ​ណ៍​ (Carotenoid)​ ក្នុង​បរិមាណ​ច្រើន​ដែល​រាង​កាយ​នឹង​បំប្លែង​ទៅ​ជា​ វីតាមីន​ A​ ដែល​មាន​ប្រ​យោ​ជ​ន៍​ចំពោះ​ស្បែក​ក្នុង​ការ​ការពារ​ស្បែក​ដែល​ខូច​ដោយសារ​ពន្លឺ​ថ្ងៃ​ និង​ជួយ​ការពារ​ស្នាម​ជ្រីវជ្រួញ​តូច ​ជួយ​បន្ដឹង​ស្បែក ​។​ ក្រៅពី​នេះ​នៅ​មាន​វីតាមីន​ E​ និង​ C​ ជួយ​រួមចំណែក​ក្នុង​ការ​ពង្រឹង​ប្រ​ព័​ន្ឋ​ការពារ​រាង​កាយ​អោយ​រឹង​មាំល្អ​ ។​

ទទឹម​ (Pomegranate)

​ទទឹម​មាន​ប្រភព​កំណើត​នៅ​ប្រទេស​ ពែ​រ្ស ​។​ ជនជាតិ​នៅ​មជ្ឈិមបូព៌ា​និយម​ប្រើ​ជា​ថ្នាំ​ព្យា​​បាល​ជំងឺ​១០០​មុខ​ដូច​ជា​ យក​សំបក​ទទឹម​មក​ស្ងោ​ផឹក​កែ​អាការ​ឈឺ​ ក​ ។​ ចំណែក​ទឹក​ទទឹម​ដែល​សម្បូរ​ដោយ​ជាតិ​ដែក​ពិសា​ដើម្បី​រក្សាគភ៌​ និង​ជួយ​ជម្រះ​ជាតិពុល​ពី​ក្នុង​រាង​កាយ​ ។​  បច្ចុប្បន្ន​ក្នុង​មជ្ឈដ្ឋាន​គ្រឿងសម្អាង​ បាន​យក​ផ្លែ​ទទឹម​មក​ចម្រាញ់​ជា​ក្រែ​ម​បំប៉ន​ស្បែក​ពិសេស​ស្បែ​កដៃ​ និង​ក្រចក​ ព្រោះ​មាន​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ជួយ​ការពារ​កាំរស្មី​យូ​វី​ និង​សម្បូរ​កាក​សរសៃ​អាហារ​ ណៃ​អាស៊ី​ន​ (Niacin)​ និង​វីតាមីន​ C​ ។​

ផ្លែ​ទុរេន​ (Durian)

​ផ្លែ​ទុរេន​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ បេ​ និង​ សេ​ ជាតិ​ដែក​ ជាតិ​កាល់ស្យូម​ ជាតិ​ហ្វូ​ស​ស្វ័​រ​ ។​ ដូច្នេះ​ចំពោះ​អ្នកមាន​ឆ្អឹង​ផាល​ខ្យោ​យ​គឺ​ក្នុង​មួយ​ថ្ងៃៗ​អាច​ទទួលទាន​ផ្លែ​ទុរេន​អោយ​បាន​ពី​ ៣​ ទៅ​ ៥​ក្លែប​ គឺ​ពិតជា​អាច​ប៉ូវ​ក្រលៀន​ និង​បំប៉ន​ឆ្អឹង​ផាល ​។​ ម្យ៉ាងទៀត​ដោយសារ​តែ​ផ្លែ​ទុរេន​ជា​ប្រភេទ​ផ្លែ​ឈើ​មាន​លក្ខណៈ​ក្ដៅ​ ចំពោះ​អ្នកជំងឺ​ ឈឺ​បំពង់​ ក​ និង​ជំងឺ​រលាក​ក្រលៀន​ គឺ​ហាម​ទទួលទាន​ ។​

ម្ទេស​ (Chilli)

​ម្ទេស​ដូច​ជា​ ម្ទេស​បោ្លក​ ម្ទេស​ខ្មាំង​ ម្ទេស​ចង្អុល​មេឃ​ មាន​សារធាតុ​ Capsai​ cin ​។​ ភាព​ហឹរ​នៃ​ម្ទេស​នេះ​ហើយ​ដែល​មាន​ថាមពល​នៃ​ Vegamine​ យ៉ាង​ពេញលេញ​ មាន​សារ​ធាតុ​ការ៉ូ​ទី​ណ​យ​ជិត​៤០​ប្រភេទ​ និង​សារធាតុ​ Polyphenole​ ដែល​ជួយ​ការពារ​កោសិកា​ ផ្សេងៗ​ ហើយ​ក៏​នៅ​មាន​វីតាមីន​ C​ និង​ប៉ូ​តា​ស្យូ​ម​ និង​កាល់ស្យូម​យ៉ាងច្រើន​ផង​ដែរ ​។​ គុណសម្បត្ដិ​របស់​ម្ទេស​ គឺ​ការពារ​អាការ​ឈឺ​សាច់ដុំ​ ប្រគ្រីវកាច់​ ឈឺធ្មេញ​ ជួយ​សម្លាប់​បាក់តេរី​ និង​មេរោគ​ផ្សិត ​រំញោច​ដល់​ការ​ទទួលទាន​អាហារ​ និង​ជួយ​រំលាយ​អាហារ​ និង​មាន​សារធាតុ​អង់​ទី​អុក​ស៊ី​ដង់​យ៉ាងច្រើន​ ។​ ភាព​ហឹរ​នៃ​ម្ទេស​មិន​មាន​គ្រោះថ្នាក់​ទៅ​ដល់​ក្រពះ​អាហារ​នោះ​ទេ​ ប៉ុន្ដែ​វា​ជួយ​ឱ្យ​ភ្នាស​ក្រពះ​មាន​កម្លាំង​ទប់ទល់​នឹង​ជំងឺ​បាន​ ។​ ឮ

ផ្លែ​ខ្នុរ​(​ jackfruit)​

​ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ជីវជាតិ​បេ​និង​សេ​ ។​ ដូច្នេះ​ចំពោះ​អ្នក​ដែល​អត្រា​ជាតិ​ស្ករ​កម្រិត​ទាប​ គឺ​ក្នុង​មួយ​ថ្ងៃៗ​អាច​ទទួល​ទាន​ដោយ​ចែក​ចេញ​ជា​៣​ពេល​ ដោយ​ក្នុង​មួយ​ពេលៗ​អាច​ទទួលទាន​ពី​២​ទៅ​៣​ក្លែប ​ព្រោះ​នឹង​អាច​ជួយ​បង្កើត​អត្រា​ជាតិ​ស្ករ​កម្រិត​ខ្ពស់​នោះ​ ។​ ដូច្នេះ​ចំពោះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ គឺ​ក្នុង​មួយ​ថ្ងៃ​កុំ​ទទួលទាន​អោយ​លើស​ពី​៣​ក្លែប​ឡើយ​ ។​ឮ

ផ្លែ​ឪឡឹក​ (Water​ melon)

​ផ្លែ​ឪឡឹក​មាន ​Glutathione​ ដែល​ជា​សារធាតុ​ទប់ស្កាត់​រ៉ា​ឌី​កាល់​សេរី​ មាន​វីតាមីន​ C​ វីតាមីន​ A​ ប៉ូ​តា​ស្យូ​ម​ ថៃ​រ៉ា​មីន​ ឡៃ​ខូ​ពី​ន​ វីតាមីន​ B២​ និង​វីតាមីន​ B​៦​ ម៉ា​ញ៉េ​​ស្យូ​ម​ និង​រ៉ែ​ធាតុ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ដែល​ទទួលទាន​រឹងប៉ឹង​ល្អ​ ហើយ​ថែម​ទាំង​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​មេរោគ​ដំណើរ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។​

ផ្លែ​ម្នាស់​ (Pineapple)

​ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន​ A​ នឹង​ C​ (Vitamin​ A​ &​ C)​ កាល់ស្យូម​ (Calcium)​ ផូស្វ័រ ​(Phosphorus)​ និង​ប្រូ​មេ​ឡែ​ន​(Bromelain)...​។​ វា​ក៏​មាន​អង់ស៊ីម​ប្រូតេអ៊ីន​ដែល​ជួយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ការងារ​របស់​អាស៊ី​ដ​អំបិល​ (Hydrochloric)​ ក្នុង​ក្រពះ​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​កាក​សំណល់​ដែល​ជា​ប្រូតេអ៊ីន​រំលាយខ្លួន​បាន​ឆាប់រហ័ស​ ទើប​រាង​កាយ​កម្ចាត់​កាក​សំណល់​ទៅ​បាន​ល្អ ​។ ​ក្រៅពី​នេះ​ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ​ ជួយ​ជួសជុល​ផ្នែក​ខូច​ខាត​ផ្សេងៗ​ ជួយ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ក្រពេញ​គ្មាន​រន្ធ​ និង​ជួយ​កម្ចាត់​ទឹកសំបោរ​ ។​ ម្នាស់​អាច​ជួយ​បង្ការ​ជំងឺ​រលាក​តម្រងនោម​ សម្ពាធ​ឈាម​ខ្ពស់​ (​ជួយ​បន្ថយ​ស​ម្អា​ធ​ឈាម​)​ រលាក​បំពង់ខ្យល់​ ព្រមទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់​បាន​ល្អ​ បង្កើន​ការ​បឺត​ស្រូប​យក​អាហារ​បំបាត់​ការ​ស្រេកទឹក​ ជួយ​អោយ​រាង​កាយ​មាន​ភាព​ត្រជាក់​ ជួយ​ប្រឆាំង​រោគ​ផ្ដាសាយ​ ៕​