
ទំព័រវិបត្តស្នេហ៍ ផ្ទុកផ្តាក់ស្នេហ៍ខុសកន្លែង
សំណួរ៖
មុនពេលសម្រេចចិត្ដរួមរស់ជាមួយគេនាងខ្ញុំត្រូវបានប្រពន្ធមុនរបស់គេព្រមានថាគេពិតជាមិនស្មោះត្រង់ជាមួយស្ដ្រីណាម្នាក់ឡើយ ។ គេតែងតែឈរនៅលើភ្នំនេះសំឡឹងទៅភ្នំមួយទៀត ។ ប៉ុន្ដែនាងខ្ញុំជឿជាក់លើស្នេហារបស់នាងខ្ញុំថាអាចនឹងញាំងគេឱ្យគេប្ដូរចិត្ដគំនិតបាន ។ ៥ឆ្នាំងកន្លងផុតទៅ កូនប្រុសរបស់នាងខ្ញុំបានគម្រប់ខួប៤ឆ្នាំ នាងខ្ញុំឈប់ធ្វើការមកនៅផ្ទះធ្វើមេផ្ទះតាមសំណូមពររបស់គេ ។ ឱ្យតែបានស្រឡាញ់គេហើយគេស្រឡាញ់វិញគឺគ្រប់គ្រាន់ ។ អញ្ចឹងហើយឥឡូវនេះប្រការតែមួយគត់ដែលនាងខ្ញុំត្រូវការលែងមាន ទៀតហើយ ។ ដើម្បីបញ្ជាក់ឱ្យមានទំនុកចិត្ដនឹងសេចក្ដីស្នេហារបស់ខ្លួន នាងខ្ញុំបានធ្វើជាប្រពន្ឋរបស់គេគ្រាន់តែមានពិធីអាពាហ៍ពិពាហ៍មួយហើយមិនចាំបាច់ចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ ។ ឥឡូវនេះគេបាននិយាយថា នាងខ្ញុំនឹងគេគឺអត់មានការបង្ខិតបង្ខំណាឡើយ ។
ប្រសិនជាដឹងឋានៈរបស់ខ្លួនហើយស៊ូទ្រាំរស់នៅនោះគេនៅតែទទួលស្គាល់នាងខ្ញុំជាប្រពន្ធកូន នាងខ្ញុំនៅក្នុងផ្ទះហើយគេនៅតែមាន ទំនួលខុសត្រូវផ្គត់ផ្គង់ដដែល ។ ប្រសិនបើជានាងខ្ញុំមិនទទួលស្គាល់ទេនោះ គេនឹងអញ្ជើញនាងខ្ញុំចេញឱ្យផុតពីផ្ទះគេ ។ ឆ្នាំនេះនាងខ្ញុំមានអាយុ២៥ឆ្នាំ ឯគេមានអាយុ៤២ឆ្នាំ ។ នណាក៏ប្រាប់ថា នាងខ្ញុំត្រូវគាត់ “ដាក់ស្នេហ៍ឱ្យងប់” ម្ល៉ោះហើយទើបល្ងិតល្ងង់ងប់ងល់ដូច្នេះ។ នរណាក៏ដាស់តឿននាងខ្ញុំ “ឱ្យចោលតាចាស់នោះ ហេតុអ្វីបានជាចេះតែច្បាមជាតាចាសនោះ” ? ប៉ុន្ដែនាងខ្ញុំស្រលាញ់គេមិនអាចធ្វើអ្វីផ្សេងៗបានឡើយ ។
សូមពូនគរវត្ដជួយប្រាប់ពីវិធីឱ្យនាងខ្ញុំដណ្ដើមយកសេចក្ដីស្នេហា និងបេះដូងពីគេវិញផង។
ពូនគរវត្ដៈ
ការពិតបេះដូងមានហេតុផលមួយចំនួនដោយឡែករបស់វា ។ ជួនកាលអ្នកក្រៅពិបាកនឹងបកស្រាយបាន ។ ជួនកាលអ្នកក្រៅចាត់ទុកថាឆ្កួតលីលា ងងឹតងងុល ។ នាងគួរតែខំប្រឹងសាកល្បងប្រមើលសេចក្ដីស្នេហា ការអត់អោន មេត្ដាករុណារបស់នាងបានប្ដូរគំនិតគេដែរឬទេ ? អាចទាញគេចេញពីជីវភាពរស់នៅ បណ្ដែតបណ្ដោយគ្មានទំនួលខុសត្រូវដែរឬទេ? ប្រការមុនបង្អស់នាងចាំបាច់ត្រូវធ្វើ ការងារអ្វីមួយមានប្រាក់ចំណូលវាមិនអាច “រស់នៅដោយសារគេ ឱ្យតែគេមើលស្រាលនោះទេ” ។ នៅពេលគេឃើញនាងមានឫទ្ធានុភាព រឹងប៉ឹង និងម្ចាស់ការ កសាងក្នុងជីវភាពរស់នៅ ឃើញនាងមានជីវភាពរស់នៅសំបូរបែបគេច្បាស់ជាមិនធុញទ្រាន់សោះកក្រោះដាក់នាងឡើយ ។ ឃើញនាងមិនអង្វរសុំសេចក្ដីស្នេហាពីគេនោះប្រហែលជាគេបែរមកយកចិត្ដទុកដាក់ផ្សារភ្ជាប់ជាមួយនាងជាពុំខាន ។
ប៉ុន្ដែប្រសិនជារាល់ការខិតខំប្រឹងប្រែងរបស់នាងសុទ្ធតែគ្មានន័យចំពោះគេ នាងចាំបាច់ត្រូវក្លាហានស្មាលាគេ មិនត្រូវលះបង់ខ្លួនដោយ វិធីមួយគ្មានន័យបែបនេះឡើយ ។
នាងគ្រាន់តែចាំបាច់មានការសំរេចចិត្ដដាច់ខាត់ហើយឱ្យចំឱកាស ។ ជាធម្មតាបើបង្ខំចិត្ដត្រូវស្មាលាគេតាមការកំណត់ ច្បាប់អាចមិនទទួលស្គាល់នាងនឹងគេជាប្ដីប្រពន្ធដោយសារតែអ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្ដែកូននាងមានសិទ្ធទាមទារផលប្រយោជន៍ស្របច្បាប់របស់វាចំពោះមុខច្បាប់ វាមិនមែនដូចអ្វីដែលគេបានប្រកាសប្រាប់នាងទេ ។ សង្ឃឹមថានាងអាចនឹងឆ្លងផុតរាល់ការសាកល្បងអព្វមង្គលនៅចំពោះមុខ និងមានសុភមង្គលពេញលេញជាមួយស្វាមីនាង ៕
