ទំព័រវិបត្តស្នេហ៍ ផ្ទុកផ្តាក់​ស្នេហ៍​ខុស​កន្លែង​

ដោយ​ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 11:46:02

​​សំណួរ​៖

មុន​ពេល​សម្រេចចិត្ដ​រួមរស់​ជាមួយ​គេ​នាង​ខ្ញុំ​ត្រូវ​បាន​ប្រ​ព​ន្ធ​មុន​របស់​គេ​ព្រមាន​ថា​គេ​ពិតជា​មិន​ស្មោះត្រង់​ជាមួយ​ស្ដ្រី​ណា​ម្នាក់​ឡើយ​ ។​ គេ​តែងតែ​ឈរ​នៅ​លើ​ភ្នំ​នេះ​សំឡឹង​ទៅ​ភ្នំ​មួយទៀត​ ។​ ​ប៉ុន្ដែ​នាង​ខ្ញុំ​ជឿជាក់​លើ​ស្នេហា​របស់​នាង​ខ្ញុំ​ថា​អាច​នឹង​ញាំ​ង​គេ​ឱ្យ​គេ​ប្ដូរ​ចិត្ដគំនិត​បាន ​។ ​៥​ឆ្នាំង​កន្លង​ផុត​ទៅ ​កូនប្រុស​របស់​នាង​ខ្ញុំ​បាន​គម្រប់​ខួប​៤​ឆ្នាំ​ នាង​ខ្ញុំ​ឈប់​ធ្វើការ​មក​នៅផ្ទះ​ធ្វើ​មេផ្ទះ​តាម​សំណូមពរ​របស់​គេ​ ។​ ឱ្យ​តែ​បាន​ស្រឡាញ់​គេ​ហើយ​គេ​ស្រឡាញ់​វិញ​គឺ​គ្រប់គ្រាន់​ ។​ អ​ញ្ចឹ​ង​ហើយ​ឥឡូវនេះ​ប្រការ​តែ​មួយ​គត់​ដែល​នាង​ខ្ញុំ​ត្រូវការ​លែង​មាន​ ទៀត​ហើយ​ ។​ ដើម្បី​បញ្ជាក់​ឱ្យ​មាន​ទំនុក​ចិត្ដនឹង​សេចក្ដី​ស្នេហា​របស់​ខ្លួន ​នាង​ខ្ញុំ​បាន​ធ្វើ​ជា​ប្រ​ព​ន្ឋ​របស់​គេ​គ្រាន់តែ​មាន​ពិធី​អាពាហ៍ពិពាហ៍​មួយ​ហើយ​មិន​ចាំបាច់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ​ ។​ ឥឡូវនេះ​គេ​បាន​និយាយ​ថា​ នាង​ខ្ញុំ​នឹង​គេ​គឺ​អត់​មានការ​បង្ខិតបង្ខំ​ណា​ឡើយ​ ។​ 

​ប្រសិនជា​ដឹង​ឋានៈ​របស់​ខ្លួន​ហើយ​ស៊ូទ្រាំ​រស់នៅ​នោះ​គេ​នៅ​តែ​ទទួលស្គាល់​នាង​ខ្ញុំ​ជា​ប្រ​ព​ន្ធ​កូន​ នាង​ខ្ញុំ​នៅ​ក្នុងផ្ទះ​ហើយ​គេ​នៅ​តែ​មាន​ ទំនួល​ខុស​ត្រូវ​ផ្គត់ផ្គង់​ដដែល​ ។​ ប្រសិនបើជា​នាង​ខ្ញុំ​មិន​ទទួលស្គាល់​ទេ​នោះ​ គេ​នឹង​អញ្ជើញ​នាង​ខ្ញុំ​ចេញ​ឱ្យ​ផុត​ពី​ផ្ទះ​គេ ​។​ ឆ្នាំ​នេះ​នាង​ខ្ញុំ​មាន​អាយុ​២៥​ឆ្នាំ​ ឯ​គេ​មាន​អាយុ​៤២​ឆ្នាំ​ ។​ ន​ណា​ក៏​ប្រាប់​ថា​ នាង​ខ្ញុំ​ត្រូវ​គាត់​ “​ដាក់ស្នេហ៍​ឱ្យ​ងប់​”​ ម្ល៉ោះហើយ​ទើប​ល្ងិ​ត​ល្ងង់​ងប់​ង​ល់​ដូច្នេះ​។​ នរណា​ក៏​ដាស់តឿន​នាង​ខ្ញុំ​ “​ឱ្យ​ចោល​​តា​ចាស់​​នោះ​ ហេតុ​អ្វី​បានជា​ចេះ​តែ​ច្បាម​ជាតា​ចាស​នោះ​” ?​ ប៉ុន្ដែ​នាង​ខ្ញុំ​ស្រលាញ់​គេ​មិន​អាច​ធ្វើ​អ្វី​ផ្សេងៗ​បាន​ឡើយ​ ។​

​សូម​ពូ​នគរវត្ដ​ជួយ​ប្រាប់​ពី​វិធី​ឱ្យ​នាង​ខ្ញុំ​ដណ្ដើម​យក​សេចក្ដី​ស្នេហា​ និង​បេះដូង​ពី​គេ​វិញ​ផង​។​

​ពូ​នគរវត្ដៈ​

​ការ​ពិត​បេះដូង​មាន​ហេតុផល​មួយ​ចំនួន​ដោយឡែក​របស់​វា​ ។​ ជួនកាល​អ្នក​ក្រៅ​ពិបាក​នឹង​បកស្រាយ​បាន ​។​ ជួនកាល​អ្នក​ក្រៅ​ចាត់​ទុក​ថា​ឆ្កួត​លីលា​ ងងឹត​ងងុល​ ។​ នាង​គួរតែ​ខំប្រឹង​សាកល្បង​ប្រមើល​សេចក្ដី​ស្នេហា​ ការ​អត់អោន​ មេត្ដាករុណា​របស់​នាង​បាន​ប្ដូរ​គំនិត​គេ​ដែរ​ឬទេ​ ?​ អាច​ទាញ​គេ​ចេញ​ពី​ជីវភាព​រស់នៅ​ បណ្ដែតបណ្ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​ដែរ​ឬទេ​?​ ប្រការ​មុន​បង្អស់​នាង​ចាំបាច់​ត្រូវធ្វើ​ ការងារ​អ្វីមួយ​មាន​ប្រាក់​ចំណូល​វា​មិន​អាច​ “​រស់នៅដោយសារ​គេ ​ឱ្យ​តែ​គេ​មើល​ស្រាល​នោះ​ទេ​” ​។​ នៅ​ពេល​គេ​ឃើញ​នាង​មាន​ឫទ្ធានុភាព​ រឹងប៉ឹង​ និង​ម្ចាស់​ការ ​កសាង​ក្នុង​ជីវភាព​រស់នៅ​ ឃើញ​នាង​មាន​ជីវភាព​រស់នៅ​សំបូរ​បែប​គេ​ច្បាស់​ជា​មិន​ធុញទ្រាន់​សោះកក្រោះ​ដាក់​នាង​ឡើយ​ ។​ ឃើ​​ញ​នាង​មិន​អង្វរ​សុំ​សេចក្ដី​ស្នេហា​ពី​គេ​នោះ​ប្រហែលជា​គេ​បែរ​មក​យកចិត្ដទុកដាក់​ផ្សារ​ភ្ជាប់​ជាមួយ​នាង​ជា​ពុំខាន​ ។​ 

​ប៉ុន្ដែ​ប្រសិនជា​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​សុទ្ធតែ​គ្មាន​ន័យ​ចំពោះ​គេ​ នាង​ចាំបាច់​ត្រូវ​ក្លាហាន​ស្មា​លា​គេ​ មិន​ត្រូវ​លះបង់​ខ្លួន​ដោយ​ វិធី​មួយ​គ្មាន​ន័យ​បែប​នេះ​ឡើយ​ ។​

​នាង​គ្រាន់តែ​ចាំបាច់​មានការ​សំរេចចិត្ដ​ដាច់ខាត់​ហើយ​ឱ្យ​ចំ​ឱកាស ​។​ ​ជា​ធម្មតា​បើ​បង្ខំចិត្ដ​ត្រូវ​ស្មា​លា​គេ​តាម​ការ​កំណត់​ ច្បាប់​អាច​មិន​ទទួលស្គាល់​នាង​នឹង​គេ​ជា​ប្ដី​ប្រពន្ធ​ដោយសារ​តែ​អ្នក​ទាំង​ពីរ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ ប៉ុន្ដែ​កូន​នាង​មាន​សិទ្ធ​ទាមទារ​ផលប្រយោជន៍​ស្របច្បាប់​របស់​វា​ចំពោះ​មុខ​ច្បាប់​ វា​មិនមែន​ដូច​អ្វី​ដែល​គេ​បាន​ប្រ​កាស​ប្រាប់​នាង​ទេ ​។​ សង្ឃឹមថា​នាង​អាច​នឹង​ឆ្លង​ផុត​រាល់​ការ​សាកល្បង​អ​ព្វ​មង្គល​នៅ​ចំពោះ​មុខ​ និង​មាន​សុភមង្គល​ពេញលេញ​ជាមួយ​ស្វាមី​នាង​ ៕