
កាយសម្ព័ន្ធវិញ្ញាសាអាអេរ៉ូប៊ីកចុងក្រោយរបស់កម្ពុជា
ដោយ ៖ ថ្ងៃទី 03 កុម្ភះ 2012ម៉ោង 16:15:31
គិតមកដល់ថ្ងៃទី២១ វិច្ឆិកា ការចូលរួមប្រកួតកីឡា SEA Games លើកទី២៦នៅប្រទេសឥណ្ឌូនេស៊ីរបស់ក្រុមកម្ពុជានឹងឈានចូលដល់ថ្ងៃចុងក្រោយបំផុតលើប្រភេទកីឡាកាយសម្ពន្ធ័នៃវិញ្ញាសាអាអេរ៉ូប៊ិក ។
លោក ណយ ផាណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ប្រាប់នគរវត្ដថា ក្រុមរបស់លោកនឹងប្រកួតនៅថ្ងៃទី២១ វិច្ឆិកា វេលាម៉ោង១១ព្រឹក វិញ្ញាសាអាអេរ៉ូប៊ិក (សម្ដែងទោល) ដោយមានប្រទេសចូលរួមចំនួន៤គឺ កម្ពុជា វៀតណាម ថៃ និងឥណ្ឌូណេស៊ី ហើយមួយប្រទេសៗមានគ្នា២នាក់ ។
គួររំលឹកផងដែរថា គិតមកដល់ពេលនេះកម្ពុជាដណ្ដើមបានមេដាយចំនួន៣៤ (នៃ៣៤វិញ្ញាសា ឬ៤២គ្រឿង) ។ ក្នុងចំណោមមេដាយទាំង៣៤គ្រឿងនោះ មេដាយមាសមានចំនួន៣គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរិទ្ធចំនួន២០គ្រឿង ។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះថា កម្ពុជានៅមិនទាន់បញ្ចប់ការដណ្ដើមមេដាយនៅឡើយទេ គឺយើងអាចនឹងរកបាន ២-៣ គ្រឿងបន្ថែមទៀត ។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៩ វិច្ឆិកា កីឡាការ៉ាតេកេមប៉ូរបស់កម្ពុជាទទួលបានមេដាយ៧ ក្នុងនោះមានសំរឹទ្ធចំនួន៦ និង ប្រាក់ចំនួន១ ។
លោក Ken ទីប្រឹក្សាប្រចាំ NOCC បានមានប្រសាសន៍ដែរថា មានការសោកស្ដាយ ដែលកីឡាការិនី សុវណ្ណ រចនា បានត្រឹមតែមេដាយប្រាក់កាលពីប្រកួតនៅថ្ងៃទី១៩នោះ ពីព្រោះថាពិតជាពិបាកណាស់ក្នុងការយកឈ្នះកីឡាការិនីរបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ។ ទោះបីជាបែបណា រចនា បានប្រឹងខ្លាំងណាស់ទម្រាំទទួលមេដាយប្រាក់នេះ ។
លទ្ធផលដែលកីឡាករទទួលបាន (មេដាយទាំងនេះគិតត្រឹមថ្ងៃទី២០ វិច្ឆិកាប៉ុណ្ណោះ)
មេដាយមាសចំនួន៣នៃ៣វិញ្ញាសា (មេដាយសរុបទទួលបាន៧គ្រឿង)
១. ប៉េតង់មេដាយចំនួន១នៃ១វិញ្ញាសា (សរុបមេដាយ២គ្រឿងវាយគូ)៖ លោក អោ ចាន់ដារ៉ែន និងលោក យឹម សោភ័ណ
២. វ៉ូវីណាមមេដាយចំនួន២នៃ២វិញ្ញសា (សរុបមេដាយ៥គ្រឿង)៖ ប្រយុទ្ធ១ និងសម្ដែងក្រុមបុរស៤
- វិញ្ញាសាប្រយុទ្ធ១៖ លោក លី បូរ៉ាមី
- វិញ្ញាសាសម្ដែងបុរសក្រុមបុរស៤៖ លោក ប្រាក់ វ៉ាន់នី លោក លី បូរ៉ាមី លោក សាន សុជាតិ និង កញ្ញា ប៉ាល់ ឆរស្មី
មេដាយប្រាក់ចំនួន១១នៃ១១វិញ្ញាសា (មេដាយសរុបទទួលបានចំនួន១៧)
១. កីឡាប៉េតង់មេដាយ១នៃ១វិញ្ញាសា (វាយគូស្ដ្រី២នាក់ មេដាយសរុប២គ្រឿង)៖ កញ្ញា ដួង ឌីណា និងអ្នកស្រី អ៊ុំ ចន្ទ្រា
២. វ៉ូវីណាមមេដាយចំនួន៧នៃ៧វិញ្ញាសា (សរុបមេដាយចំនួន១២)
- សម្ដែងគូបុរសមេដាយ១នៃ១វិញ្ញាសា (មេដាយសរុប២)៖ លោក ជិន ពិសិដ្ឋ លោក ជ្រិន ប៊ុនឡុង
- សម្ដែងគូបុរសស្ដ្រីមេដាយ១នៃ១វិញ្ញាសា (មេដាយសរុប២)៖ កញ្ញា ប៉ាល់ ឆរស្មី និងលោក លី បូរ៉ាមី
- សម្ដែងក្រុមបុរស៤នាក់មេដាយ១នៃ១វិញ្ញាសា (មេដាយសរុប៤)៖ លោក សាន សុជាតិ លោក លី បូរ៉ាមី លោក កើត សុភ័ក្ដ្រ និងលោក ជ្រិន ប៊ុនឡុង
- សម្ដែងទោលមេដាយ២នៃ២វិញ្ញាសា (មេដាយសរុប២)៖ ប៉ាល់ ឆរស្មី (មេដាយ២)
៣. កីឡាយូដូប្រយុទ្ធមេដាយ១៖ លោក ខុម រតនៈមុនី
៤. កីឡាសូរីងជីកេមប៉ូប្រយុទ្ធមេដាយ១៖ កញ្ញា សុវណ្ណ រចនា
៥. កីឡាតេក្វាន់ដូប្រយុទ្ធ១៖ កញ្ញា ស៊ន ដាវិន
មេដាយសំរឹទ្ធចំនួន២២នៃ២២វិញ្ញាសា(មេដាយសរុបទទួលបាន២៤គ្រឿង)
១. កីឡាប៉េតង់មេដាយ២នៃ២វិញ្ញាសាវាយទោលបុរសនិងស្ដ្រី (មេដាយសរុប២)៖ លោក សុខ ចាន់មាន និងអ្នកស្រី កែ ឡេង
២. កីឡាវ៉ូវីណាមមេដាយ៣នៃ៣វិញ្ញាសាទោលបុរសនិងស្ដ្រី (មេដាយសរុប៣)៖ លោក ស៊ន អេលីត កញ្ញា ម៉ៅ ម៉ូនីតា និងកញ្ញា វី ស្រីខួច
៣. កីឡាចំបាប់មេដាយ៤ (មេដាយសរុប៤)៖ លោកជុំ ជីវិន (មេដាយ២៖ ក្រិចកូ និងហ្វ្រីស្ដាយ) លោក នុត សុផល និងលោក ចាប លិញ
៤. កីឡាតេក្វាន់ដូមេដាយ៣ បុរសស្ដ្រីៈ កញ្ញា ស៊ន សៀវម៉ី កញ្ញា ឈឿង ពុទ្ធារីម និងលោក ផន វីរៈ
៥. កីឡាវាយកូនបាល់វាយគូបុរសមេដាយ (មេដាយសរុប២)៖ លោក ប៊ុន កេន្នី និងលោក អន សម្បត្ដិ
៦. កីឡាប្រដាល់សាកលមេដាយ៣៖ លោក ស្វាយ រដ្ឋា លោក ឈួន សុខឡេង (វ៉ន វីវ៉ា) និងលោក ហួត សំអាត ។
- សូរីងជីកេមប៉ូក្រុមនិងឯកត្ដជនមេដាយ៦ (មេដាយសរុប៧)
- ក្រុមបុរសនិងស្ដ្រីមេដាយ១(សរុប២)៖ កញ្ញា សុវណ្ណ រចនា និងលោក គង់ សារវ័ន្ដ
៧. កីឡាឯកត្ដជនបុរសស្ដ្រីៈ កញ្ញា ប្រណម្យ ចាន់ណារី កញ្ញា សុវណ្ណរតនៈ លោក អ៊ុន សុវណ្ណារ៉ា លោក គង់ សារាវ័ន្ដ និងលោក ផាត សារ៉េន ៕
