តើ​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​សម​ រ​ង្ស៊ី​ ជា​ស្លឹកឈើ​ងាប់​មែនឬ​?

ដោយ​ ៖ ពូន សំរេច ថ្ងៃទី 04 កុម្ភះ 2012ម៉ោង 13:00:38

​ថ្នាក់ដឹកនាំ​គណបក្ស​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ប្រមាថ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នកតំណាង​ រាស្ដ្រ​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​១៧៩​រូប​ ក្រោយ​ពី​ពួក​គេ​បោះ​ឆ្នោត​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយ​គណបក្ស​សម​ រ​ង្ស៊ី​ បាន​ ហៅ​អ្នក​ទាំង​អស់នោះ​ថា​ ជា​ស្លឹកឈើ​ងាប់​ដែល​ពី​មុន​គណបក្ស​ សម​ រ​ង្ស៊ី​ ធ្លាប់​ បាន​ចាត់​ទុក​ថា​ ជា​ដុំ​មាស​ដ៏​មាន​តម្លៃ​បំផុត​ ខណៈ​ដែល​គេ​ទទួល​បាន​ចំណេញ​ផល​ ប្រយោជន៍​ខាង​នយោបាយ​។​

​ប៉ុន្ដែ​ បន្ទាប់​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ ព្រឹទ្ធសភា​ បាន​បង្ហាញ​ឱ្យ​ដឹង​អំពី​ការ​បាត់​សំឡេង​របស់​សមាជិក​គណបក្ស​ សម​ រ​ង្ស៊ី​ រហូត​ដល់​ចំនួន​១៧៩​នាក់​ ដែល​ជា​អង្គ​បោះ​ឆ្នោត​ និង​ជា​ជន​បង្គោល​ដ៏​មាន​ ឥទ្ធិពល​នោះ​មក​ ត្រូវ​បាន​លោក​ យឹ​ម​ សុវណ្ណ​ អ្នកតំណាង​រាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​ គណបក្សប្រឆាំង​ ថ្លែង​ប្រមាថ​ថា​ អ្នក​ទាំង​អស់នោះ​ គឺជា​ស្លឹកឈើ​ងាប់​ទៅ​វិញ​។​

​ប្រតិកម្ម​របស់​លោក​ យឹ​ម​ សុវណ្ណ​ បែប​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​តាម​រយៈ​សារ​ ព័ត៌មាន​ ខេ​ម​បូ​ឌា​ ដេ​លី​ កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ដោយ​លោក​ យឹ​ម​ សុវណ្ណ​ បាន​ហៅ​អ្នក​មិន​គាំទ្រ​ខ្លួន​ប្រដូច​ទៅ​នឹង​ជន​ក្បត់​ក្នុង​ន័យ​ប្រមាថ​ថា​ “​ លោក​មិន​ខ្លាចរអា​នឹង​ភាព​មិន​ស្មោះត្រង់​របស់​សមាជិក​មួយ​ចំនួន​នោះ​ឡើយ​និង​ បាន​និយាយ​សំដៅ​ដល់​អ្នក​ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​ ស្លឹកឈើ​ងាប់​ ហើយ​ថែម​ទាំង​បាន​និយាយ​ចំអក​មក​លើស​ម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ថា​ អរគុណ​លោក​ហ៊ុន​ សែន​ ចំពោះ​ការ​ប្រមូល​យក​ស្លឹកឈើ​ងាប់​ទាំងនោះ​”​។​

​ចំណែក​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​នីរ​ទេស​ខ្លួន​នៅ​ឯ​ក្រៅប្រទេស​ តាម​រយៈ​ វី​ដេ​អូ​ខន់​ហ្វើ​រិ​ន​ មក​កាន់​ទីស្នាក់ការ​គណបក្ស​សម​ រ​ង្ស៊ី​ កាលពី​ល្ងាច​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ក៏​បាន​ចោទប្រកាន់​យ៉ាង​អយុត្ដិធម៌​ផង​ដែរ​មក​លើ​សមាជិក​មួយ​ចំនួន​ ដែល​លាលែង​ចេញពី​បក្ស​ និង​មន្ដ្រី​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ កម្ពុជា​ថា​ ជា​អ្នកលក់​ខ្លួន​ ដោយសារ​តែ​គាត់​អត់​លុយ​ និង​ត្រូវ​បាន​គេ​គាបសង្កត់​។​

​នេះ​គឺជា​សារ​ប្រមាថ​ផ្ទួនៗ​ ម្ដង​ហើយ​ម្ដងទៀត​ បន្ទាប់​ពី​លោក​សម​ រ​ង្ស៊ី​ បាន​ បង្ខំ​ឱ្យ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​នៅ​មួយ​ថ្ងៃមុន​ បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​តែ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សម​ រ​ង្ស៊ី​ និង​ការ​គាបសង្កត់​បំបិទ​សិទ្ធិ​មនុស្ស​ជាស​កល​ តាម​រយៈ​ការ​តម្រូវ​ឱ្យ​សមាជិក​ ទាំងនោះ​ត្រូវ​តែ​ដកហូត​ទូរស័ព្ទ​ដៃ​ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​បក្ស​។​ ទ​ង្វើ​ នោះ​ គឺ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​សាធារណជន​ ដោយ​គេ​បាន​ ចាត់​ទុក​ថា​ វា​ជា​បទបញ្ជា​ផ្ដាច់​ការ​ ដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​របប​ប៉ុ​ល​ពត​ ។​

​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ គេ​បាន​យល់​ឃើញ​ថា​ ការ​បង្ហាញ​ នូវ​ឥរិយាបថ​ពី​ការ​សរសើរ​និង​លើកតម្កើង​ មក​ជា​បន្ទាបបន្ថោក​តម្លៃ​មនុស្ស​ បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ដ្រី​ទាំង​១៧៩​ នាក់​នោះ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បក្ស​សម​ រ​ង្ស៊ី​ អស់​ឱកាស​កេង​ចំណេញ​ពី​ពួក​គេ​ បាន​ តទៅ​ទៀត​។​ ការ​ពិត​សមាជិក​សភា​ ក៏​ដូច​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​ ១៧៩​រូប​ គឺជា​មន្ដ្រី​ដែល​គ្មាន​កំហុស​ក្នុង​ការ​សំរេចចិត្ដ​នោះ​ឡើយ​ ពួក​គាត់​ទាំង​ នោះ​ គឺ​ពោរពេញ​ទៅ​ដោយ​ឥស្សរភាព​ មាននូវ​មនសិការ​ជាតិ​ខ្ពស់​ ស្គាល់​អំពី​ សច្ចភាព​នៃ​ការ​អភិវឌ្ឍ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​ស្គាល់​ច្បាស់​អំពី​ តម្លៃ​នៃ​សន្ដិភាព​។​ ប៉ុន្ដែ​ពួក​គាត់​ធ្លាប់​បាន​រង​គ្រោះ​ដោយ​បក្ស​ប្រឆាំង​គាបសង្កត់​ ហើយ​ចុង​ក្រោយ​នេះ​មិន​អាច​ទ្រាំទ្រ​ និង​សហការ​ជាមួយ​បក្ស​ប្រឆាំង​តទៅ​ទៀត​ បាន​ ទើប​នាំ​គ្នា​សម្រេចចិត្ដ​ផ្លាស់​ប្ដូរ​ជំហរ​នយោបាយ​ដោយ​ភាព​អង់អាច​ដាច់​ ខាត​ថា​ ត្រូវ​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ទើប​គេច​ផុត​ពី​នឹម​ត្រួត​ ត្រា​ និង​ការ​បង្ខិតបង្ខំ​ទាំងនោះ​។​

​ការ​ចេញ​មក​បដិសេធ​អំពី​គុណ​បំណាច់​របស់​មន្ដ្រី​បក្ស​ដែល​ធ្លាប់​គាំទ្រ​ខ្លួន​ និង​ទាត់​ចោល​នូវ​តម្លៃ​របស់​មនុស្ស​ គឺជា​ការ​បើក​យុទ្ធនាការ​ឃោសនា​អំពើ​ អាក្រក់​របស់​ខ្លួនឯង​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​សម​ រ​ង្ស៊ី​ និង​អាច​និយាយ​បាន​ថា​ ជា​ ការ​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​ទទួលយក​នូវ​ទណ្ឌកម្ម​ត្រឡប់​មក​វិញ​។​ ឧបាយកល​របស់​ ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​មួយ​ចំនួន​ គឺ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ គ្រប់​ឥរិយាបថ​ ដេក​ ដើរ​ ឈរ​អង្គុយ​ គិតតែ​ពី​ការ​គាប​ចម្រាញ់​យក​ផលប្រយោជន៍​ចំពោះ​មុខ​ ហើយ​ នៅ​ពេល​គេ​ដើរ​ចេញ​ ក៏​ចាត់​ទុក​អ្នក​គ្រប់​គ្នា​នោះ​ដូច​ជា​កាក​អំពៅ​ដែល​អស់​ទឹក​ និង​គ្មាន​រសជាតិ​ផ្អែម​។​

​ របៀប​ដឹកនាំ​របស់​មេ​បក្ស​ និង​តំណាងរាស្ដ្រ​មួយ​ចំនួន​ ក្នុង​គណបក្សប្រឆាំង​ ដែល​មិន​មាននូវ​ការ​ប្រមូលផ្ដុំ​ មិន​មានការ​កែទម្រង់​ និង​មាន​លក្ខណសម្បត្ដិ​ជា​ មេដឹកនាំ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ ផ្ទៃក្នុង​គណបក្សប្រឆាំង​មួយ​នេះ​កំពុង​បែកបាក់​ដ៏​ ធ្ងន់ធ្ងរ​និង​ការ​មិន​ជឿ​ទុកចិត្ដ​គ្នា​។​ ដោយឡែក​ការ​ជួប​នូវ​វិបត្ដិ​ដ៏​ធំ​ ហើយ​ថ្នាក់​ដឹក​ នាំ​ក្នុង​បក្ស​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ គឺ​ប្រៀប​បាន​ដូច​ជា​អ្នក​កាន់ចង្កូត​ នយោបាយ​មិន​ស្គាល់​ទិស​ដៅ​វង្វេងផ្លូវ​ ហើយ​អាច​នឹង​ដឹកនាំ​អ្នក​ជិះ​ក្នុង​នាវា​ទាំង​ អស់​ជួបនឹង​មហា​ព្យុះ​កំណាច​ បោកបក់​ លិចលុង​កណ្ដាល​មហាសមុទ្រ​ដោយ​ជៀស​ មិន​ផុត​ និង​គ្មាន​មធ្យោបាយ​សង្គ្រោះ​ទាន់​ឡើយ​។​

​ដូច្នេះ​ ជន​ដែល​បាន​គេច​ចេញ​ទាន់​ពេលវេលា​ពី​នាវា​ ដែល​បញ្ជា​ចង្កូត​ដោយ​ មេ​បក្ស​រមឹលគុណ​នោះ​នឹង​ជួប​នូវ​សំណាង​និង​ជោគវាសនា​ល្អ​ ផុត​ពី​គ្រោះភ័យ​ អន្ដរាយ​។​ ក្នុង​ន័យ​នេះ​ គឺ​ចង់​បង្ហាញ​ថា​ សមាជិក​ទាំង​១៧៩​រូប​នោះ​ មានឱកាស​គ្រប់​ គ្រាន់​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ និយាយ​ដោយឡែក​ និង​និយាយ​ ជា​រួម​ គឺ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​តម្លៃ​ កិត្ដិយស​ និង​សេចក្ដី​ថ្លៃថ្នូ​របស់​មនុស្ស​ និង​ការ​អភិវឌ្ឍ​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​ ពលរដ្ឋ​ដើម្បី​ការ​រីក​ចំរើន​រុងរឿង​សំរាប់​ជីវភាព​គ្រួសារ​ និង​សង្គម​ជាតិ​ទាំងមូល​។​

​មន្ដ្រី​គណបក្ស​សម​ រ​ង្ស៊ី​ ទាំង​១៧៩​រូប​ មិនមែន​ជា​ជន​ដែល​មាន​កំហុស​ ឬ​ជា​ ស្លឹកឈើ​ងាប់​ ដូច​ការ​ប្រមាថ​មាក់ងាយ​ពី​មេដឹកនាំ​គណបក្សប្រឆាំង​បាន​លើក​ឡើង​ នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​ គឺជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន​ដែល​ បាន​ឆ្លងកាត់​ការ​ពិចារណា​ល្អិតល្អន់​បំផុត​ និង​ជឿជាក់​មក​លើ​គណបក្ស​ប្រជាជន​ កម្ពុជា​ ទើប​បានជា​សម្រេចចិត្ដ​ថា​ ត្រូវ​តែ​បោះ​ឆ្នោត​គាំទ្រ​ដោយ​ខានមិនបាន​ ។​

​សំឡេង​ឆ្នោត​គាំទ្រ​ជិត​២០០​សំឡេង​ ដែល​បាន​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​   និង​ការ​កើន​សំឡេង​បន្ថែមចំនួន​៧៩៧​សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ថែម​ពីលើ​ការ​រក្សា​បាន​នូវ​សំឡេង​ឆ្នោត​១០០​ភាគរយ​ពី​សមាជិក​របស់​ ខ្លួន​ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គឺជា​ការ​ឈ្នះ​ដាច់​ជាង​៨១​ភាគរយ​ ។​ សម្រាប់​ការ​បោះ​ ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៣​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​កើន​អាសនៈ​ ដោយ​ទទួល​ បាន​ចំនួន​៤៦​អាសនៈ​ ចំណែក​គណបក្ស​សម​ រ​ង្ស៊ី​ បាន​ទទួល​១១​អាសនៈ​ នេះ​បើ​ តាម​ការ​គណនា​តាម​រូបមន្ដ​គណិត​វិទ្យា​។​

​សមាជិក​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ចាក​ចេញពី​បក្ស​ដ៏​ច្រើន​ភ្លូកទឹកភ្លូកដី​ គឺជា​ សញ្ញា​វិជ្ជមាន​ឈាន​ទៅ​រក​ការ​សំរេច​បាន​នូវ​ជោគជ័យ​បន្ថែម​ទៀត​ សម្រាប់​ការ​ រំពឹង​ទុក​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ ប្រឹក្សា​ឃុំ​-​សង្កាត់​ នា​ខែមិថុនា​ ឆ្នាំ​២០១២​ខាង​មុខ​។​

​មិន​ដូច​ការ​បោកប្រាស់​សាធារណ​មតិ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ និង​អ្នកនាំពាក្យ​ របស់​ខ្លួន​នោះ​ទេ​។​ ការ​ពិត​សមាជិក​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​បាន​លាលែង​ពី​បក្ស​ និង​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ពួក​គាត់​មិន​ត្រូវ​បាន​សម្លុត​ បង្ខិតបង្ខំ​ ឬ​ក៏​ត្រូវ​បាន​ទិញ​ទឹកចិត្ដ​ដោយ​លុយកាក់​នោះ​ឡើយ​ ពីព្រោះ​ថ្នាក់ដឹកនាំ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប​ ធ្លាប់​បាន​ចេញ​មក​បដិសេធ​នូវ​ព័ត៌មាន​ បំផ្លើស​ទាំងនោះ​ជា​ច្រើន​ដង​មក​ហើយ​ ជាមួយនឹង​ការ​បញ្ជាក់​ថា​ មន្ដ្រី​របស់​គណ​ បក្ស​ សម​ រ​ង្ស៊ី​ ដែល​មាន​ភក្ដីភាព​ជាមួយ​គណបក្ស​ប្រជាជន​ គឺជា​ មនុស្ស​ មិន​ មែន​ជា​ទំនិញ​ ឬ​សត្វ​ធាតុ​សំរាប់​ការ​ទិញ​ដូរ​ដូច​អ្វី​ដែល​គេ​បាន​ចោទប្រកាន់​ទេ​។​

​ជា​រួម​ មេ​បក្ស​ សម​ រ​ង្ស៊ី​ ក៏​ដូច​ជាម​ន្ដ្រី​អ្នកនាំពាក្យ​គណបក្សប្រឆាំង​មួយ​នេះ​ ហាក់ដូចជា​បាន​ និង​កំពុង​ប្រកាស​ខ្លួន​ធ្វើ​ជាស​ត្រូវ​ជាមួយនឹង​ប្រជាពលរដ្ឋ​រាប់​ សែន​ រាប់​លាន​នាក់​ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​ សិទ្ធិ​សេរី​ ភាព​របស់​មន្ដ្រី​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​ត្រូវ​បាន​គេ​ប្រដូច​ជា​ស្លឹកឈើ​ងាប់​ គឺ​ត្រូវ​ បានការ​ពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​ សិទ្ធិ​គាំទ្រ​នយោបាយ​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន​ជា​ម្ចាស់​អំណាច​ ហើយ​ពួក​គេ​មិន​ អាច​ត្រូវ​បាន​ជន​ណាមួយ​ប្រមាថ​ ឬ​ដកហូត​សិទ្ធិ​នោះ​បាន​ឡើយ​។​ ម្យ៉ាងទៀត​ មន្ដ្រី​ទាំងនោះ​មិន​អាច​រង​នូវ​ការ​ដាក់​គំនាប​ណាមួយ​ថា​ ពួក​គាត់​ត្រូវ​តែ​ស្មោះត្រង់​ អស់​មួយ​ជីវិត​ជាមួយ​ជន​ផ្ដាច់​ការ​មួយ​ចំនួន​ ក្នុង​គណបក្ស​សម​ រ​ង្ស៊ី​ ជា​រៀង​រហូត​ នោះ​ឡើយ​។​

​ដូច្នេះ​ ការ​ប្រដូច​មន្ដ្រី​ទាំង​១៧៩​រូប​ “​ជា​ស្លឹកឈើ​ងាប់​”​ គឺជា​ការ​មើលងាយ​ មនុស្ស​ ពី​សំណាក់​អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ ដែល​ទ​ង្វើ​នេះ​គឺជា​សារ​សំរាប់​ជូន​ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ពិចារណា​សំរាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​បន្ដ​ទៀត​ ៕