ឆៃ​លី​ ដា​ឡែ​ន​ ផ្គើន​នឹង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌​?

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 06 កុម្ភះ 2012ម៉ោង 08:36:27

​ភ្នំពេញ​ ៖​ មិនមែន​ជា​លើក​ទី​១​ទេ​  ដែល​តារាចម្រៀង​យេៗ​ ឆៃ​លី​ ដា​ឡែ​ន​ បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ធ្វើ​ឱ្យ​ បុរស​ជា​ច្រើន​សម្លឹង​មើល​គល់ភ្លៅ​ និង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​ នាង​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ខ្លាំង​នោះ​គឺ​បន្ទាប់​ ពី​តារាចម្រៀង​រូប​នេះ​ស្លៀកពាក់​បែប​ ម៉ូ​ដ​ចិត្ដល្អ​លេច​លើ​ខើច​ក្រោម​ធ្វើ​ឱ្យ​ ផ្អើល​អស់អ្នក​នៅ​ក្នុង​និង​ក្រៅ​ស្រុក​ ខណៈ​ ដែល​នាង​កំពុង​ច្រៀង​រាំ​រក​លុយ​នៅ​លើ​ ទឹកដី​សហរដ្ឋអាមេរិក​ ។​ ក្រោយ​ការ​ វាយ​សំពង​ជា​ពាក្យ​សម្ដី​យ៉ាងដំណំ​ពី​គ្រប់​ មជ្ឈដ្ឋាន​ ក្រសួង​វប្ប​ធ៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​ការ​ព្រមាន​ចំពោះ​តារា​ដែល​ ចេញ​ទៅ​ច្រៀង​រាំ​រក​លុយ​នៅ​បរទេស​ឱ្យ​ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ស្លៀកពាក់​ ប៉ុន្ដែ​ ថ្មីៗ​នេះ​ ឆៃ​លី​ ដា​ឡែ​ន​ នៅ​តែ​បន្ដ​លេច​ ធ្លាយ​ចេញ​នូវ​រូបភាព​ និង​ខ្សែ​វី​ដេ​អូ​សិច​ ស៊ី​ជា​បន្ដបន្ទាប់​ ។​

​គេ​នៅ​ចាំ​បាន​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១១​ ឆៃ​លី​ ដា​ឡែ​ន​ បាន​លេច​ធ្លាយ​ ចេញ​រូបភាព​សិច​ស៊ី​ចំហ​ស្ទើរ​មួយ​ល្វែង​ លើ​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ទំនើប​ FaceBook គឺ​ពេល​ដែល​នាង​ កំពុង​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​រស្មី​អង្គរ​ ទីក្រុង​Houston​ រដ្ឋ​ Texas ​ សហរដ្ឋ​ អា​មេ​រិ​ក​ ដែល​មនុស្ស​នៅ​ជុំវិញ​ពិភព​ លោក​អាច​មើលឃើញ​រូបភាព​គួរ​ឱ្យ​ ញាក់សាច់​នេះ​ ។​ ក្រោយ​ការ​លេច​ធ្លាយ​ និង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកជំនាញ​ សិល្បៈ​និង​មហាជន​នោះ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ រួម​ទាំង​សមាគម​ សិល្បករ​ខ្មែរ​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ ប្រយោជន៍​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ ការ​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​របស់​សិល្បករ​ ខ្មែរ​ពេល​ចេញ​ទៅ​សម្ដែង​នៅ​បរទេស​នោះ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ធ្វើ​ ការ​ព្រមាន​ផ្អាក​ការ​ចេញ​សម្ដែង​នៅ​ បរទេស​បន្ដ​ទៀត​ចំពោះ​សិល្បករ​ដែល​ និយម​រៀបចំ​ខ្លួន​ជ្រុល​ហួសហេតុ​នាំ​ឱ្យ​ជះ​ ឥទ្ធិពល​ដល់​តម្លៃ​ប្រពៃណី​ខ្មែរ​ ។​

​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​ លិ​ល្បៈ​ លោក​ថៃ​ នរៈ​សត្យា​ បាន​ផ្ដល់​បទ​ សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​កាលពី​ ពេល​កន្លង​ទៅ​ថា​ សកម្មភាព​ខុសឆ្គង​ មួយ​ចំនួន​របស់​តារា​ខ្មែរ​ដែល​បាន​ទៅ​ សម្ដែង​នៅ​បរទេស​កាលពី​ពេល​កន្លង​ មក​ មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ នោះ​ទេ​ ព្រោះ​នេះ​គឺជា​សិទ្ធិ​សេរីភាព​ របស់​បុគ្គល​ម្នាក់ៗ​ ហើយ​ក៏​ពុំ​មានច្បាប់​ ណា​បាន​ចែង​ច្បាស់លាស់​ចំពោះ​បញ្ហា​ ទាំង​អស់នេះ​នៅឡើយ​ដែរ​ ។​ បើ​ទោះជា​ យ៉ាងណា​ក្រសួង​អាច​នឹង​អញ្ជើញ​សិល្បករ​ ណា​ដែល​ប្រព្រឹត្ដ​មិនល្អ​ហើយ​ជះ​ឥទ្ធិពល​ អវិជ្ជមាន​ចំពោះ​សិល្បៈ​ខ្លួនឯង​ ពិសេស​ លើ​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​ ។​

​លោក​ប្រាប់​ថា​ “​ក្នុង​នាម​ក្រសួង​ វប្បធម៌​ដែល​ជា​ម៉ែឪ​ មាន​សិទ្ធិ​អញ្ជើញ​ តារា​ដែល​ប្រព្រឹត្ដ​ខុសឆ្គង​ទាំងនោះ​ មក​ ធ្វើការ​អប់រំ​ ឬ​ក៏​ក្រសួង​មាន​សិទ្ធិ​ជា​ស្វ័​យ​ ប្រវត្ដិ​ហាមឃាត់​មិន​ឱ្យ​គាត់​ចេញ​ទៅ​ សម្ដែង​នៅ​ក្រៅប្រទេស​ ប្រសិនបើ​ការ​ សម្ដែង​របស់​ពួក​គាត់​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​កិត្ដិយស​របស់​ជាតិ​”​។​ ជាមួយ​គ្នា​នេះ​ លោក​ក៏​ស្នើ​សុំ​ឱ្យ​សិល្បករ​ខ្មែរ​ដែល​ស្ថិត​នៅ​ ក្នុង​និង​ក្រៅប្រទេស​ព្យាយាម​ប្រតិបត្ដិ​ ខ្លួន​ឱ្យ​ស័ក្ដិ​សមជា​សិល្បករ​គំរូ​សម្រាប់​ មនុស្ស​ទូទៅ​ ។​ លោក​បញ្ជាក់​ថា​ “​ចំពោះ​ សិល្បករ​ត្រូវ​មាន​ក្រមសីលធម៌​  និង​វិជ្ជា​ ជីវៈ​ខ្ពស់​ ជាង​អ្នក​សារព័ត៌មាន​ទៅ​ទៀត​ ដោយសារ​តែ​ពួក​គាត់​បញ្ចេញ​ព័ត៌មាន​ ផ្ទាល់ៗ​នៅ​លើ​ឆាក​ភ្លាមៗ​តែ​ម្ដង​”​។​

​បើ​ទោះបីជា​យ៉ាងណា​ថ្មីៗ​នេះ​រូបភាព​ សិច​ស៊ី​ស្រើបស្រាល​ជា​ច្រើន​សន្លឹក​ របស់​តារាចម្រៀង​ស្រី​វ័យ​២៨​ឆ្នាំ​រូប​នេះ​ នៅ​តែ​បន្ដ​លេច​ធ្លាយ​ចេញ​បើ​ទោះបីជា​ រូបភាព​ទាំងនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មិន​ពិបាក​ភ្នែក​ដូច​រូបភាព​ដំបូង​ក្ដី​ក៏​គេ​ ចាត់​ទុក​ថា​ វា​ក៏​នៅ​តែ​បង្ហាញ​ថា​នាង​ មិន​ទាន់​ផ្លាស់​ប្ដូរ​អារម្មណ៍​ក្នុង​ការ​ស្លៀក​ ពាក់​នៅឡើយ​ ។​ រូបភាព​ជា​ច្រើន​សន្លឹក​ ដែល​នគរវត្ដ​ទើបតែ​ទទួល​បាន​បង្ហាញ​ពី​ រូបភាព​សំចៃ​សាច់​កំណាត់​របស់​ឆៃ​លី​ ដា​ឡែ​ន​ ខណៈ​ដែល​នាង​កំពុង​ច្រៀង​នៅ​ សហរដ្ឋអាមេរិក​ ។​ នាង​នៅ​តែ​បង្ហាញ​ពី​ ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ​ដដែល​ ។​

​ទន្ទឹម​នឹង​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​ អ៊ី​ន​ធើ​ណេ​ត​​ YouTube​ វិញ​ ខ្សែ​វី​ដេ​អូ​ បង្ហាញ​ពី​សកម្មភាព​ច្រៀង​រាំ​រក​លុយ​ របស់​នាង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ នេះ​ដែរ​ ។​ តាម​រយៈ​ខ្សែ​វី​ដេ​អូ​សកម្មភាព​ ច្រៀង​រាំ​នៅ​ក្នុង​ភោជនីយដ្ឋាន​រួម​ទាំង​ កិច្ច​សម្ភាសន៍​របស់​នាង​ជាមួយ​អ្នក​យក​ ព័ត៌មាន​សរុប​ប្រមាណ​២០​នាទី​ បាន​ធ្វើ​ ឱ្យ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ នាង​គឺជា​តារា​ ចម្រៀង​ ឆៃ​លី​ ដា​ឡែ​ន​ ។​
​ទោះបីជា​យ៉ាងណា​ក្នុង​កិច្ច​សម្ភាសន៍​ នេះ​គេ​មិន​បានឮ​នាង​និយាយ​អំពី​ការ​ ស្លៀកពាក់​សិច​ស៊ី​របស់​នាង​ដែល​នាំ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​ផ្ទៃ​ប្រទេស​ ពិសេស​ធ្វើ​ឱ្យ​ក្រុម​សិល្បករ​និយាយ​ពី​ មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទេ​ ។​ គេ​មិន​ បានដឹង​ទេ​ថា​តើ​ឆៃ​លី​ ដា​ឡែ​ន​ បានដឹង​ពី​ ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​ដែរ​ឬទេ​ ។​

​អ្វី​ដែល​គេ​នៅ​រង់ចាំ​តាមដាន​ដែរ​នោះ​ គឺ​ទស្សនិកជន​នៅ​ទន្ទឹងរង់ចាំ​មើល​ថា​ តើ​ នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​នាង​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ តើ​នាង​ទទួល​ បានការ​ណែនាំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ឬ​នាង​ ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ ខណៈ​ដែល​ តាម​ការ​គ្រោងទុក​នាង​នឹង​វិល​មក​កម្ពុជា​ វិញ​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ កន្លង​មក​សិល្បករ​ មួយ​ចំនួន​តូច​ធ្លាប់​ទទួល​បានការ​សំពង​ យ៉ាងដំណំ​តាម​រយៈ​ការ​រិះគន់​របស់​មហា​ ជន​ បន្ទាប់​ពី​ពួក​គេ​បាន​ស្លៀក​សម្លៀក​ បំពាក់​ និង​រាំ​ពត់ពេន​បែប​ស៊ិ​ច​ស៊ី​ស្រើប​ ស្រាល​រោលរាល​នោះ​ ។​ ជាក់ស្ដែង​តារា​ ចម្រៀង​ស៊ិ​ច​ស៊ី​នាង​ជា​ សុ​វ​ណ្ណា​ ទទួល​បាន​ ការ​ព្រមាន​យ៉ាង​ធ្ងន់​ពី​ប្រមុខ​រាជរ​ដ្ឋា​ភិ​-​ បាល​កាលពី​អំឡុង​ឆ្នាំ​២០០៥​ បន្ទាប់​ពី​ នាង​រាំច្រៀង​យ៉ាង​ស្រើបស្រាល​ក្នុង​កម្ម​វិធី​ប្រគំ​តន្ដ្រី​ផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ ទូរទស្សន៍​CTN​ ។​

​គេ​រំពឹង​ដែរ​ថា​ សិល្បករ​ខ្មែរ​នឹង​កាត់​ បន្ថយ​ភាព​ស៊ិ​ច​ស៊ី​ហូ​សហេតុ​ពិសេស​ ម៉ូ​ដ​ចិត្ដល្អ​នានា​ដែល​នាំ​ឱ្យ​ជះ​ឥទ្ធិពល​ មិនល្អ​ចំពោះ​វិស័យ​សិល្បៈ​និង​ទំនៀមទម្លាប់​ខ្មែរ​ ៕