
ភ្ញៀវសម្រុកចូលតាមច្រកអន្ដរជាតិបាវិតច្រើនព្រោះតែ ស្ថិរភាពសន្ដិសុខល្អ
ខេត្ដស្វាយរៀង ៖ ភ្ញៀវទេសចរ ជាច្រើនពាន់នាក់បានសម្រុកចូល តាមច្រកទ្វារអន្ដរជាតិបាវិតគួរឱ្យកត់ សម្គាល់ពិសេសខណៈបុណ្យចូលឆ្នាំ ចិន និងវៀតណាមកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បី មកកម្សាន្ដលំហែរកាយតាមរមនីយ ដ្នាននានាក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកវរសេនីយ៍ទោ អ៊ឹង សុងយូ នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រក ទ្វារអន្ដរជាតិបាវិត បានប្រាប់នគរវត្ដ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ឱ្យដឹងថា ក្នុងរយៈពេល១ខែ ដើមឆ្នាំ២០១២ កន្លងមកនេះមានភ្ញៀវទេសចរណ៍ច្រើន ជាតិសាសន៍បានចូលមកតាមច្រកទ្វារ អន្ដរជាតិបាវិត ដើម្បីមកកម្សាន្ដនៅក្នុង ប្រទេសកម្ពុជាយើង ។
លោកបានឱ្យដឹងថា ដើមឆ្នាំ២០១២ ភ្ញៀវទេសចរចំនួន ៦១៧៩២នាក់បានចូល មកប្រទេសកម្ពុជា ក្នុងនោះមានស្ដ្រី ២៨១១៨នាក់ ហើយជាមួយគ្នានោះ មាន៩៤សញ្ញាតិ ។ លោកបានបន្ថែមថា ជនជាតិបរទេសដែលឆ្លងកាត់តាមច្រក អន្ដរជាតិបាវិតមាន ៤៥១០៤នាក់ ស្ដ្រី មាន២០៤០៨នាក់ កើនឡើងចំនួន ៤៨២៨នាក់ ស្មើនឹង១១,៩ភាគរយ ។ លោកវរសេនីយ៍ទោ អ៊ឹង សុងយូ បាន បន្ដថា ជាមួយនឹងភ្ញៀវចូលក៏មានភ្ញៀវ ចេញឆ្លងកាត់ច្រកនេះចំនួន ៦៣២០១ នាក់ ស្ដ្រីមាន២៩៣៣៧នាក់ ដែលដឹង ថា មាន៩៣សញ្ញាតិ ក្នុងនោះជនបរទេស ៤៨៤៤០នាក់ ស្ដ្រីមាន២១៨៥៧នាក់ កើនឡើង ១០១៨២នាក់ ស្មើនឹង២៦,៦ ភាគរយ ខណៈដែលប្រទេសកម្ពុជារបស់ យើងមានសុខសន្ដិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា ។ ជាមួយគ្នានេះដោយមាន ការចង្អុលបង្ហាញណែនាំពីនាយឧត្ដមសេ នីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ទើបធ្វើឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ កើតមានពេញបរិបូរណ៍ តាមច្រកទ្វារ អន្ដរជាតិបាវិតនេះតែម្ដង ។
លោក អ៊ឹង សុងយូ បានបន្ថែមថា បើ គ្មានថ្នាក់ដឹកនាំឈ្លាសវៃនោះទេ សន្ដិ សុខសណ្ដាប់ធ្លាប់នឹងមិនអាចកើតមាន សម្រាប់ប្រទេសនោះដែរ ទន្ទឹមនឹងនេះ ដើម្បីភាពកក់ក្ដៅដល់ភ្ញៀវជាតិ និង អន្ដរជាតិដែលឆ្លងកាត់ច្រកទ្វារអន្ដរជាតិ បាវិត កម្លាំងប្រចាំការនៅច្រកមួយនេះ លោកបានចាត់តាំងកម្លាំងការពារសន្ដិ សុខ២៤ម៉ោងលើ២៤ម៉ោង ព្រោះភ្ញៀវ បានឆ្លងកាត់ចាប់តាំងពីម៉ោង៦ព្រឹក ដល់ ម៉ោង១០យប់ ។ លោកបានបន្ថែមថា ក្រៅពីពង្រឹងកងកម្លាំងប្រចាំការនៅច្រក ទ្វារនៃភាគីកម្ពុជា លោកក៏បានចាប់ដៃ សហការជាមួយសមត្ថកិច្ចនៃប្រទេស វៀតណាម ដោយពុំបណ្ដែតបណ្ដោយឱ្យ មានជនអន្ដោប្រវេសន៍ឆ្លងកាត់ ដោយ ពុំស្របច្បាប់នោះដែរ ។ លោកបានឱ្យ ដឹងដែរថា ចំពោះពលរដ្ឋនៃប្រទេសវៀត ណាម បើចង់ចូលមកក្នុងប្រទេសកម្ពុជា គឺយើងតម្រូវឱ្យប្រើលិខិតឆ្លងដែន និង ប្រើអត្ដសញ្ញាណប័ណ្ណខេត្ដដែលជាប់ព្រំ ដែនជាមួយនឹងខេត្ដស្វាយរៀង ។
លោកបានបន្ដទៀតថា លទ្ធផលទាំង អស់នេះ ដែលអាចដំណើរការរលូនទៅ បាន ក៏ព្រោះតែកម្លាំងឈរជើងប្រចាំការ នៅច្រកទ្វារអន្ដរជាតិបាវិតបានរួមសហ ការ ដោយពុំមើលបំណាំគ្នា ពិសេសជាង នេះ គឺលោកបានបង្កើតឱ្យមានឆ្នាំងបាយ តែមួយ (ហូបបាយរួម) ដើម្បីបង្កើនការ សាមគ្គីភាពផង ។
លោកវរសេនីយ៍ទោ អ៊ឹង សុងយូ ជា ចុងក្រោយក៏បានថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងក្រ សួងមហាផ្ទៃ ដែលបានផ្ដល់ឱកាសដល់ រូបលោកបានទៅឈរជើងប្រចាំការជា នាយប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិបាវិត ដែល នេះជាឱកាសរបស់លោកបានរួមចំណែក ការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋទាំងភ្ញៀវជាតិ និងអន្ដរជាតិ ៕
