រដ្ឋាភិបាល​ថ្មី​មួយទៀត​នៅ​តំបន់​អឺរ៉ុប​ដួលរ​លំដោយ​វិបត្ដិ​បំណុល​

ដោយ​ ៖ សាធី ថ្ងៃទី 07 កុម្ភះ 2012ម៉ោង 13:35:50

​កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ រដ្ឋាភិបាល​រ៉ូ​ម៉ា​នី​ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ដ្រី​ Emil​ Boc​ បាន​ដួល​រលំ​ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម​ ប្រឆាំង​ពី​គម្រោង​កាត់​បន្ថយ​មូលនិធិ​ សម្រាប់​ទប់ទល់​នឹង​វិបត្ដិ​សេដ្ឋកិច្ច​នៅ​ តំបន់​អឺរ៉ុប​ ។​

​នាយក​រដ្ឋមន្ដ្រី​ Emil​ Boc​ បាន​ឡើង​ កាន់​តំណែង​កាលពី​ឆ្នាំ​២០០៨​ បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​នយោបាយ​ និង​សង្គម​ ។​ ក្រៅពី​នេះ​ការ​សម្រេច​របស់​លោក​សម្រាប់​បើកផ្លូវ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ពេល​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក​ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ដំឡើងពន្ធដារ​ ។​

​ប្រធានាធិបតី​ Traian​ Basescu​ ភ្លាមៗ​ នោះ​ក៏​បាន​តែងតាំង​រដ្ឋមន្ដ្រី​ ក្រសួងយុត្ដិធម៌​ លោក​កា​តា​លី​ន​ ព្រី​ឌុ​ល​ យូ​ ដែល​ជា​រដ្ឋមន្ដ្រី​តែ​មួយ​គត់​ក្នុង​គណៈរដ្ឋមន្ដ្រី​ របស់​នាយក​រដ្ឋមន្ដ្រី​ Emil​ Boc​ មិន​ស្ថិត​នៅ​ក្នុង​គណបក្ស​នយោបាយ​ណា​ មួយ​នោះ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​ មន្ដ្រី​បណ្ដោះអាសន្ន​ ដើម្បី​បង្កើតរ​ដ្ឋា​ភិ​ បាល​ថ្មី​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ បណ្ដា​គណបក្សប្រឆាំង​កាលពី​ថ្ងៃ​ទី​៦​ កុម្ភៈ​ ឆ្នាំ​ ២០១២​ បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ Traian​ Basescu​ លាលែង​ពី​តំណែង​ ដើម្បី​បោះ​ឆ្នោត​មុន​អាណត្ដិ​ ។​ ចំណែក​នាយក​រដ្ឋមន្ដ្រី​ដែល​លាលែង​ពី​តំណែង​ នោះ​ ក៏​បាន​ជំរុញ​ឱ្យ​បណ្ដា​អ្នកនយោបាយ​ រូ​ម៉ា​នី​ បង្កើត​រដ្ឋាភិបាល​ថ្មី​ឱ្យ​បាន​ឆាប់​ បំផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​ ។​

​រដ្ឋាភិបាល​រូ​ម៉ា​នី​ដួល​រលំ​ក្រោយ​ពេល​ រដ្ឋាភិបាល​និង​ពលរដ្ឋ​ទទួល​រង​ឥទ្ធិពល​ពី​ ការ​កាត់​បន្ថយ​មូលនិធិ​ទ្រង់ទ្រាយ​ធំ​ជា​ថ្នូរ​ ទទួល​បាន​កញ្ចប់​ជំនួយ​២០​ពាន់​លាន​អឺ​រ៉ូ​ ពី​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ IMF​ និង​ មូលនិធិ​សហគមន៍​អឺរ៉ុប​ រួម​ទាំង​ធនាគារ​ ពិភពលោក​ផង​ដែរ​ ។​
​ប្រធាន​ IMF​ ទទួល​បន្ទុក​ប្រទេស​រូ​ម៉ា​នី​ លោក​ Jeffrey​ Franks​ បាន​ប្រកាស​ថា​ ក្រោយ​ការ​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​តាម​សំណើ​របស់​ IMF​ នឹង​បន្ដ​អនុវត្ដន៍​សូ​ម្បី​តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ដំណើរការ​ក៏​ដោយ​ ។​

​រូ​ម៉ា​នី​ជា​ប្រទេស​មាន​ពលរដ្ឋ​២២​លាន​ នាក់​ ដោយ​មាន​កម្រិត​ GDP​ សម្រាប់​ ពលរដ្ឋ​ម្នាក់ៗ​ស្មើនឹង​ពាក់កណ្ដាល​ GDP​ មធ្យម​របស់​សហគមន៍​អឺរ៉ុប​ ។​ រ​ដ្ឋា​ភិ​ បាល​រូ​ម៉ា​នី​ ជា​រដ្ឋាភិបាល​ទី​៦​នៅ​អឺរ៉ុប​ ដែល​ដួលរ​លំដោយ​វិបត្ដិ​បំណុល​បន្ទាប់​ ពី​អ៊ី​តា​លី​,​ ក្រិ​ក​,​ អៀរ​ឡង់​,​ ព័រ​ទុ​យ​ហ្គា​ល់​ និង​អេ​ស្ប៉ា​ញ​ ៕