
សង្ស័យមានអ្នកហែអ្នកតាចិន ក្លែងបន្លំ
ភ្នំពេញៈ ទាក់ទងទៅនឹងប្រពៃណីជន ជាតិចិនត្រូវបានគេប្រារឰជាបន្ដបន្ទាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រហូត មានការប្រមូលផ្ដុំបង្កើតជាសមាគមជា ច្រើននៅក្នុងប្រទេស ។ ទន្ទឹមនឹងការរីក សុះសាយសមាគមជនជាតិចិនជាបន្ដ បន្ទាប់នេះ គេក៏សង្កេតឃើញមានចំណុច អសកម្មមួយចំនួនកើតឡើងផងដែរ ។
ការកើតឡើងទាំងនេះ គឺគេសង្ស័យ ថាសមាគមមួយចំនួនមិនបានបំពេញ ច្បាប់ទម្លាប់របស់ព្រះរាជាណាចក្រកម្ពុជា នោះទេ ហើយសមាគមមិនស្របច្បាប់ ទាំងនោះបានទាញយកផលចំណេញផ្ទាល់ ខ្លួនដោយមិនបានបំពេញច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃនោះឡើយ ។
បច្ចុប្បន្ននេះ ក្នុងពិធីដង្ហែអ្នកតាចិន កំពុងប្រព្រឹត្ដទៅយ៉ាងគគ្រឹកគគ្រេងដែល ពេលខ្លះបានបង្កនូវភាពអនាធិបតេយ្យ ជាច្រើនធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរ ទៅមករបស់ប្រជាពលរដ្ឋនៅតាមមហា វិថីមួយចំនួន ។ ជាក់ស្ដែងការរៀបចំពីធី ហែអ្នកតាយ៉ាងប្រសេកប្រសាច ស្ទើរ ពាស់ពេញផ្ទៃប្រទេសត្រូវបានគេសង្ស័យ ផងដែរថាមានសមាគមមួយចំនួនអាច ជាសមាគមក្លែងក្លាយ ។ មានន័យថា សមាគម និងក្រុមហែអ្នកតាចិនទាំង នោះមិនមានច្បាប់ទម្លាប់នោះទេ ហើយ បាននាំគ្នាដង្ហែដើម្បីប្រមូលប្រយោជន៍ សម្រាប់បុគ្គលតែប៉ុណ្ណោះ ។
មហាជនជាទូទៅបានរិះគន់ថា ក្រុម អ្នកហែក្បួនអ្នកតាចិនខ្លះបានយកកាំបិត អារដៃ ចាក់ទម្លុះសាច់បង្ហាញនូវរូបភាព គួរឱ្យញញើត និងព្រឺព្រួចពិបាកភ្នែក មើលយ៉ាងខ្លាំងដោយទិដ្ឋភាពខាងលើនេះ គេសង្ស័យថា អ្នកទាំងនោះបានប្រើប្រាស់ ថ្នាំញៀន មិនតែប៉ុណ្ណោះ អ្នកអារសាច់ ចាក់ទម្លុះអណ្ដាតទាំងនោះភាគច្រើន សុទ្ធសឹងតែជាក្មេងស្ទាវ ហើយអ្នកខ្លះទៀត ស្ទើរតែកម្មវិធីមិនទាន់ចប់ផង បាននាំ គ្នារត់ប្រសាចដើម្បីដណ្ដើមអាងប៉ាវ។
លោកឈុន គា អនុប្រធានសមាគម ចិនខេត្ដកណ្ដាលប្រាប់ថា សមាគមចិន នៅទូទាំងប្រទេសកម្ពុជាបានបង្កើតឡើង ច្រើន រួមទាំងសមាគមដែលជំនឿលើ ទំនាយទាំង៥ សមាគមតាមត្រកូល និង សមាគមនៅស្ទើរគ្រប់ខេត្ដ រាជធានីផង ដែរ ។ លោកបានបញ្ជាក់ដែរថា ការ បង្កើតសមាគមទាំងអស់ត្រូវឆ្លងកាត់ ការអនុញ្ញាតពីក្រសួងមហាផ្ទៃ។ ទោះជា យ៉ាងណា លោកមិនទាន់បានដឹងនៅ ឡើយទេថា តើសមាគមចិននៅកម្ពុជា មានចំនួនប៉ុន្មាននៅឡើយ ។ លោកបាន ប្រាប់ថា បញ្ហាអសកម្មដែលកើតចេញ ពីការប្រតិបត្ដិនេះគឺជាប្រការចៀសមិន រួច ជាក់ស្ដែងដូចជាការកកស្ទះចរាចរ នៅពេលពិធីហែអ្នកតាជាដើម ។ លោក បានបន្ដថា “វាចៀសមិនរួចដែលនាំឱ្យ ស្ទះចរាចរ ប៉ុន្ដែវាមិនយូរប៉ុន្មានឡើយ វាត្រឹម១០ទៅ២០នាទីប៉ុណ្ណោះ” ហើយ យើងបានសុំត្រឹមត្រូវពីអាជ្ញាធរ។ លោក បានបញ្ជាក់បន្ថែមទៀតថា ការប្រារឰ ពិធីនេះឡើង គឺដើម្បីបន់ស្រន់សុំសេចក្ដី សុខសម្រាប់គ្រួសារផង ក្នុងសមាគម ទាំងមូលផង ។
ចំពោះការលេចចេញនូវរូបភាពចាក់ ទម្លុះសាច់ និងសកម្មភាពទារុណកម្មលើ រូបរាងកាយគឺវាជាទំនៀមទម្លាប់ដែល បន្សល់ទុកពីបុរាណដែលគេនិយមប្រតិ បត្ដិតៗគ្នា បើទោះបីជាវាគ្មានឯកសារ ណាបញ្ជាក់ច្បាស់លាស់ពីការចូលរូប នេះក៏ដោយ ។ លោកក៏បានបសេធន៍ ចំពោះមតិមួយចំនួនដែលលើកឡើងថា ការចាក់ទម្លុះសាច់ និងធ្វើទារុណកម្មលើ រូបរាងកាយនេះទាក់ទងទៅនឹងការប្រើ ប្រាស់ថ្នាំញៀនត្រូវបានលោកប្រាប់ថា មិនមែនជាការពិតទេ ព្រោះវា គឺជាការ ប្រតិបត្ដិពីបុរាណដែលពីមុនគេរៀបចំ ពិធីសាហាវជាងបច្ចុប្បន្នផងដែរ ដូចជា ការដើរលើភ្លើង យកខ្លាញ់ក្ដៅលាបលើខ្លួនជាដើម ៕
